. . . . . .
.
ថ្ងៃច័ន្ទ ទី២៩ ខែមេសា ឆ្នាំ២០២៤

.
អ្នកបង្កើត​កម្មវិធី​ទូរស័ព្ទដៃ​នៅ​កម្ពុជា ចាប់អារម្មណ៍​នឹង​ប្រព័ន្ធ​ប្រតិបត្តិការ WINDOWS PHONE
January 22, 2014 (10:03:37) [ 1093 ]
 
 
ចាប់តាំងពី​ឆ្នាំ​២០១៣​មក ក្រុមហ៊ុន Nokia និង Microsoft បាន​សហការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ សហគមន៍​អ្នកបង្កើត កម្មវិធី​ទូរស័ព្ទដៃ យ៉ាងច្រើន រហូតមក​ដល់ពេលនេះ​ប្រព័ន្ធ​ប្រតិបត្តិការ WINDOWS PHONE មានកម្ម​វិធី​ដល់​ជាង​ពី​សែន​(២០០០០០) កម្មវិធី ក្នុង​គោលបំណង លើកកម្ពស់​បទពិសោធ​ន៍​ប្រើប្រាស់​នៃ​ស្មា​ត​ហ្វូ​ន Nokia Lumia ជូន​ដល់​អ្នកប្រើប្រាស់​។​

​នៅ​កម្ពុជា​កិច្ចសហការ​ខាងលើ​សម្រេចបាន​សមិទ្ធិ​ផល​ជាច្រើន​ដែលមាន​ជាអាទិ៍​៖​កម្មវិធី​វចនានុក្រម​ខ្មែរ​-​អង់គ្លេស​/​អង់គ្លេស​-​ខ្មែរ​/​ខ្មែរ​-​ខ្មែរ​, កម្មវិធី​ចូល​អាន​ព័​ត័​មាន​ខ្មែរ​, វាយ​អក្សរ​ខ្មែរ​, អាន​រឿង​កំប្លែង​ជា​ភាសា​ខ្មែរ​,​ មើល​ទូរទស្សន៍ប៉ុស្តិ៍​ខ្មែរ​, ​កម្មវិធី​ស្តាប់​វិទ្យុ​ភាសា​ខ្មែរ ។​ល​។ កម្មវិធី​សម្រាប់​ប្រជាជន​កម្ពុជា​ដ៏​ច្រើន​ទៀត ត្រូវបាន​រំពឹងថា​នឹងដាក់​បញ្ចូល​ទៅក្នុង ​WindowsPhoneStore ក្នុង​ឆ្នាំ ២០១៤ ដោយ​បច្ចុប្បន្ននេះ អ្នក​ផលិត​កម្មវិធី​កំពុង​ធ្វើតេស្ត​សាកល្បង​លើ​កម្មវិធី​ដែល​ខ្លួន​បាន​ផលិត​រួច​។

​មិន​ត្រឹមតែ​ប៉ុណ្ណោះ តំណាង​ក្រុមហ៊ុន Microsoft ក៏បាន​នឹង​កំពុង​ពង្រឹងសមត្ថភាព​និស្សិត​បច្ចេកវិទ្យា​ជាច្រើន​នាក់ ឲ្យ​មានលទ្ធភាព​បង្កើត​កម្មវិធី​ទូរស័ព្ទដៃ ហើយ​ថែមទាំង​បាន​ផ្សព្វផ្សាយ​យ៉ាង​ទូលំទូលាយ​ដល់​បណ្តា​អ្នកបង្កើត​កម្មវិធី​ទូរស័ព្ទ អំពី​ឱកាស​នៃ​ការបង្កើត​កម្មវិធី​ទូរស័ព្ទ​ដែល​អ្នកប្រើប្រាស់​កម្ពុជា​ត្រូវការ​ក៏ដូចជា​ឱកាស​ទទួលបាន​ប្រាក់ចំណូល​ពី​កិច្ចការ​នេះ​ថែម​ទៀតផង​។​

​ជាក់ស្តែង​កាលពី​ថ្ងៃ​ចុង​សប្តាហ៍​កន្លងទៅនេះ​នៅ​ឱកាស​តាំងពិព័រណ៍​ MobileApp​ ដែល​បានរៀបចំ​ធ្វើ​នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​,​ លោក ឃី ទី​គា ដែលជា​អ្នក​ផលិត​កម្មវិធី​ទូរស័ព្ទ​មួយរូប​បានធ្វើ​តេស្ត​កម្មវិធី​លេងអុក​ខ្មែរ​អន​ឡាញ នៅលើ​ស្មា​ត​ហ្វូ​ន Nokia Lumia បង្ហាញជូន​អ្នកចូលរួម​ទស្សនា​ជាច្រើន​នាក់​។

​ការធ្វើ​តេស្ត​នេះ ប្រព្រឹត្ត​ទៅដោយ​ជោគជ័យ ហើយ​ជា​ជំហាន​បន្ទាប់​លោក ទី​គា នឹង​យក​កម្មវិធី​ទៅ​ដាក់បញ្ចូល​ក្នុង Windows PhoneStore​។​ ដូច្នេះ​អ្នកប្រើប្រាស់​អាច​ទាញយក​មកប្រើប្រាស់​ដោយ​ឥតគិតថ្លៃ​ក្នុងពេល​ដ៏​ខ្លី​ខាងមុខនេះ​។​ ក្រោយពេល​ទាញយក​បាន​ហើយ​អ្នកប្រើប្រាស់​អាច​ចូល​ទៅរក​ដៃគូ​អន​ឡាញ​គ្រប់​កម្រិត​ឬ​ណាត់​មិត្តភក្តិ​ប្រកួត​យ៉ាង​សប្បាយរីករាយ​។​ នៅក្នុង​ពិធី​ពិ​ពណ៌​ដដែល​ខាងលើ​នេះដែរ​ក៏មាន​បទឧទ្ទេសនាម​បង្ហាញជូន​អ្នកចូលរួម​ប្រមាណ​២០០​នាក់​អំពី​ឱកាស​នៃ​ការបង្កើត​កម្មវិធី​សម្រាប់​ទូរស័ព្ទ​ WindowsPhone ​ក៏ដូចជា​ឱកាស​ទទួលបាន​ប្រាក់ចំណូល​ពី​កិច្ចការ​នេះ​បន្ថែមទៀត​។​

​ជាការ​លើកទឹកចិត្ត​ដល់​អ្នក​ផលិត​កម្មវិធី​អុក​អន​ឡាញ​, ក្រុមហ៊ុន Nokia ក៏បានផ្តល់​ស្មា​ត​ហ្វូ​ន Nokia Lumia ចំនួន​មួយគ្រឿង​ដល់​លោក​ឃី​ ទី​គា ​និង​ទូរស័ព្ទ​ជាច្រើន​គ្រឿង​ទៀត​សម្រាប់​ចាប់ឆ្នោត​ផ្តល់​រង្វាន់​ដល់​បណ្តា​អ្នក​ដែល​ចូលរួម​ស្តាប់​បទ​ឧ​ទេ្ទ​សនាម​អំពី Windows Phone៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 20 នាក់
  Flag Counter
Flag Counter