. . . . . .
.
ថ្ងៃច័ន្ទ ទី២៩ ខែមេសា ឆ្នាំ២០២៤

.
Apple៖ ទូរស័ព្ទ iPhone ចំនួន ៥១ លាន​គ្រឿង​ត្រូវបាន​លក់​ក្នុង​មួយ​ត្រីមាស
January 29, 2014 (13:43:37) [ 1054 ]
 
 
ក្រុមហ៊ុន Apple បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ ទី​២៧ ខែមករា​ថា ការលក់​ទូរស័ព្ទ iPhone ក្នុង​ចំនួន​ច្រើន​លើសពី​មុនៗ​មក​បាន​ជួយ​ជម្រុញ​ប្រាក់ចំណូល​ដល់​កំរិត​ខ្ពស់​ថ្មី​មួយ​ក្នុង​ត្រីមាស​កន្លងទៅ ដោយ​នាំ​ឲ្យ​ប្រាក់ចំណេញ​មាន​ចំនួន ១៣,១ ពាន់​លាន​ដុល្លារ​។

​យោងតាម​បាងកក​ប៉ុស្តិ៍ ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស​នៅ​រដ្ឋ​កាលីហ្វ័រ​ញ៉ា​នេះ​បាន​និយាយថា ខ្លួន​មាន​ចំណូល​ប្រចាំត្រីមាស​ខ្ពស់បំផុត​ចំនួន ៥៧,៦ ពាន់​លាន​ដុល្លារ ដែល​ជួយ​ដោយ​ការលក់ iPhone ចំនួន ៥១ លាន​គ្រឿង​។

ប៉ុន្តែ​ភាគហ៊ុន​របស់ Apple បាន​ធ្លាក់ចុះ ៥,៧ ភាគរយ នៅត្រឹម​ចំនួន ៥១៩,១៥ ដុល្លារ​ក្នុងការ​ជួញដូរ​ប៉ុន្មាន​ម៉ោង​ក្រោយ​ការប្រមើលមើល​ខ្សោយ​ជាង​ការរំពឹង​ទុកជាមុន​មួយ​។

​ក្រុមហ៊ុន​បាន​និយាយថា ខ្លួន​បាន​លក់ iPad ចំនួន ២៦ លាន​គ្រឿង​អំឡុង​ត្រីមាស​ឆ្នាំ​គិត​ត្រឹម​ថ្ងៃទី ២៨ ធ្នូ ដែលជា​ចំនួន​ខ្ពស់បំផុត​ប្រចាំត្រីមាស​មិន​ធ្លាប់មាន​ពីមុនមក ក៏ដូចជា​កុំព្យូទ័រ Mac ចំនួន ៤,៨ លាន​គ្រឿង​ផងដែរ​។

​លោក​ធី​ម ឃុ​គ (Tim Cook) នាយក​ប្រតិបត្តិ​របស់ Apple បាន​និយាយថា "​យើង​ពិតជា​រីករាយ​ណាស់​ចំពោះ​ការលក់ iPhone និង iPad ក្នុង​ចំនួន​ខ្ពស់​មិន​ធ្លាប់មាន​របស់​យើង​, ការប្រតិបត្តិ​យ៉ាងខ្លាំង​ក្លា​នៃ​ផលិត Mac របស់​យើង និង ការកើនឡើង​ជា​លំដាប់​នៃ iTune, សូ​ហ្វ​វែ និង សេវាកម្ម​នានា​"​។

"​យើង​រីករាយ​ដែលមាន​អតិថិជន​ពេញចិត្ត​បំផុត ស្មោះត្រង់ និង បាន​ចូលរួម ហើយ​យើង​នឹង​បន្ត​វិនិយោគ​ខ្លាំង​ថែមទៀត​ក្នុង​អនាគត​របស់​យើង​ដើម្បី​ធ្វើ​ឲ្យ​បទពិសោធន៍​របស់​ពួកគេ​ជាមួយនឹង​ផលិតផល និង​សេវាកម្ម​របស់​យើង​ឲ្យ​កាន់តែ​ប្រសើរឡើង​"​។

​បើទោះបីជា Apple នៅតែ​ជា​ក្រុមហ៊ុន​មានតម្លៃ​បំផុត និង ស្ថិតក្នុង​ចំណោម​ក្រុមហ៊ុន​រកប្រាក់​ចំណេញ​ច្រើន​បំផុត​ក៏ដោយ ក៏​អ្នកវិភាគ​មួយចំនួន​មាន​មានការ​បារម្ភ​ថា ក្រុមហ៊ុន​នេះ​កំពុង​បាត់បង់​គុណភាព​របស់​ខ្លួន និង មិនបាន​តាម​ទាន់​គូប្រជែង​ក្នុង​ទីផ្សារ​ស្មា​ត​ហ្វូ​ន និង ថេ​ប្លេ​ត​នោះទេ​។

​លោក ជុន អុក (Jon Ogg) នៅ 24/7 Wall Street បាន​និយាយថា "​ការនាំចេញ​មួយចំនួន​អាច​នឹង​ជា​ចំនួន​ដ៏​ខ្ពស់បំផុត ប៉ុន្តែ​ភាគហ៊ុន​របស់ Apple បែរជា​ធ្លាក់ចុះ​ទៅវិញ​។ ជួនកាល​ភាព​អស្ចារ្យ​មិនមែន​អ្វី​អស្ចារ្យ​នោះទេ​"៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 123 នាក់
  Flag Counter
Flag Counter