. . . . . .
.
ថ្ងៃច័ន្ទ ទី២៩ ខែមេសា ឆ្នាំ២០២៤

.
បើ​ចូល ​លុកលុយ​ Chrome OS បាន​ជោគជ័យ នឹង​បាន​រង្វាន់​ទឹកប្រាក់​ជិត ៣ លាន​ដុល្លារ​
January 29, 2014 (13:48:00) [ 1175 ]
 
 
Google បានប្រកាសថា ក្រុមហ៊ុន​នេះ នឹង​ផ្តល់​រង្វាន់​សរុប​ជិត ៣ លាន​ដុល្លារ ដល់​ចោរ​ព័ត៌មាន​ណា ស្វែង​រកឃើញ​ចំណុចខ្សោយ នៃ​ប្រព័ន្ធ​បញ្ជាការ Chrome OS ។ ក្រុមហ៊ុន​ស្វែងរក​លំដាប់​ទី​១ ពិភពលោក មាន​គំរោង​នឹង​រៀបចំ​ការប្រកួតប្រជែង ឈ្មោះថា "Pwnium" នៅ​ខែមីនា​។ ពេលនោះ បណ្តា​ចោរលួច​ព័ត៌មាន​ទាំងឡាយ នឹងមាន​ឱកាស "​ស្របច្បាប់​" ដើម្បី​សាកល្បង​សមត្ថភាព​របស់ខ្លួន ដោយ​ធ្វើយ៉ាងណា ចូលលុកលុយ ក្នុង​ម៉ាស៊ីន HP Chrombook 11 ឬ Acer C720 Chromebro book ។​

​តាម The Los Angcles Times នោះ Google នឹង​ប្រគល់​រង្វាន់​ពិសេស តម្លៃ ១១.០០០ ដុល្លារ​សហរដ្ឋអាមេរិក និង ១៥០.០០០ ដុល្លារ​សហរដ្ឋអាមេរិក សម្រាប់​អ្នក​ដែល​វាយលុក​បាន​ជោគជ័យ ។ សរុប​ប្រាក់រង្វាន់ គឺ​ជិត ៣ លាន​ដុល្លារ ។​

​តាម​សេចក្តីប្រកាស​នោះដែរ Google បានបញ្ជាក់​ច្បាស់​ថា ប្រសិនបើ​ចោរ លួច​ព័ត៌មាន​ណា អាច​កាច់​បំបាក់​ប្រសិទ្ធភាព របស់ Chrome OS បាន​នឹង​ទទួល​ប្រាក់រង្វាន់ ១១០.០០០ ដុល្លារ​សហរដ្ឋអាមេរិក ក្នុងពេលដែល​ប្រាក់រង្វាន់ ១៥០.០០០ ដុល្លារ​សហរដ្ឋអាមេរិក គឺ​សម្រាប់ "​ចោរ​" ដែល​ចូល​វាយលុក​បាន ហើយ​ដណ្តើម "​សិទ្ធិ​" ត្រួតត្រា​កុំព្យូទ័រ ក្រោយ​ការ Restart វា​សារជាថ្មី​នោះ ។​ "Pwnium" នឹង​ប្រព្រឹត្តទៅ ក្នុងអំឡុងពេល​រៀបចំ​សន្និសីទ​សន្តិសុខ CanSecWest នៅ Vancouver កាណាដា​៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 35 នាក់
  Flag Counter
Flag Counter