. . . . . .
.
ថ្ងៃច័ន្ទ ទី២៩ ខែមេសា ឆ្នាំ២០២៤

.
អ្នក​ប្រើ​ Facebook​ នៅ​កម្ពុជា​កើន​ដល់​ ជាង​មួយ​លាន​នាក់​
February 04, 2014 (01:35:31) [ 1165 ]
 
 
អ្នកប្រើប្រាស់​ហ្វេ​ស​ប៊ុ​ក ​(Facebook)​ នៅ​កម្ពុជា ​ត្រូវបាន​គេ​អង្កេត​ឃើញថា ​មានការ​ប្រើប្រាស់​ ជាង​មួយ​លាន​នាក់ហើយ ​ក្នុងពេល​បច្ចុប្បន្ន​ ខណៈ​នៅ​បណ្តា​ប្រទេស​អាស៊ាន​ មាន​ចំនួន​ជាង​ ១៤៥​លាន​នាក់​។​ ប៉ុន្តែ​គេ​សង្កេតឃើញ​ទៀតថា ​អ្នកប្រើប្រាស់​វា​បានចេញ​ផុតពី​ការកំសាន្ត​ និង​ទំនាក់ទំនង ​ដោយ​ប្រើ​ទៅរក​សកម្មភាព​នយោបាយ​,​ ការ​រិះគន់​វាយប្រហារ​អសុរ​ស​ និង​រូប​ភាពខ្វះ​សីលធម៌​។​

​បណ្ដាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ស​ប៊ុ​ក ​(Facebook)​ កំពុងតែ​ពេញនិយម​ខ្លាំង ​នៅ​ពាសពេញ​ពិភពលោក​ ចំណែក​កម្ពុជា​ក៏​កំពុង មាន​ប្រជាប្រិយភាពខ្លាំង​ណាស់ដែរ ​ជាពិសេស​ក្នុងចំណោម​យុវវ័យ​។ ប្រជាជន​ខ្មែរ​ជាច្រើន​ជាពិសេស អ្នក​នៅតាម​ទីក្រុង​បាននាំគ្នា​ប្រើ Facebook​ ស្ទើរតែ​គ្រប់ៗ​គ្នា​។ តាមរយៈ Facebook អ្នកប្រើប្រាស់​អាច​រក្សា​ទំនាក់ទំនង​ ជាមួយ​មិត្តភក្តិ​ និង​ក្រុមគ្រួសារ អាច​ចែកចាយ ​និង​ទទួលបាន​ព័ត៌មាន ​យ៉ាង​ឆាប់រហ័ស​។ ​Facebook​ ក៏​អាច​ត្រូវបាន​ប្រើប្រាស់​ ដើម្បី​ផលប្រយោជន៍​ ផ្នែក​ពាណិជ្ជកម្ម​ និង​នយោបាយ​ផងដែរ​។

ជាការ​កត់សំគាល់ ​ស្របពេល​ហ្វេ​ស​ប៊ុ​ក​ដែលជា​អាវុធ​មុខ​ពីរ​ ផ្តល់​ផលប្រយោជន៍​វិជ្ជមាន​ ដល់​អ្នកប្រើប្រាស់ ​និង​សង្គម ​វា​ក៏​ផ្តល់​បញ្ហា​អវិជ្ជមាន ​ជាច្រើន​ផងដែរ​ ដោយសារតែ​មនុស្ស​មួយចំនួន ​ប្រើ​ហ្វេ​ស​ប៊ុ​ក​ជា​វេទិកា​ប្រមាថ​គ្នា​រិះគន់​គ្នា​ និង​បរិហា​កេ​រ្ត៍​គ្នា​ ដោយ​ប្រើ​ពាក្យអសុរស, ​បង្ហោះ​រូប​អាសអាភាស​ រហូតដល់​ការយក​ហ្វេ​ស​ប៊ុ​ក​ ជា​ឧបករណ៍​ជំរិត​ទារប្រាក់​ និង​អំពើ​ឆបោក​ផ្សេងៗ​។ ទង្វើ​ទាំងនេះ​បង្ហាញ​ពី​ការបាត់បង់​ភាពថ្លៃថ្នូរ​ និង​សីលធម៌​ធ្វើឱ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ ​ដល់​វប្បធម៌ ​អារ្យ​ធម៌​ ប្រពៃណី​ ទំនៀមទម្លាប់​ ដ៏​ល្អ​របស់​ខ្មែរ​។​

​គួរ​បញ្ជាក់ថា​ ពត៌មាន​នៅក្នុង​ហ្វេ​ស​ប៊ុ​ក​ អាច​ពិត​និង​មិន​ពិត ​ដូច្នេះ​អ្នកប្រើប្រាស់​គួរតែ​ពិចារណា​ មុនពេល​ជឿ​លើ​បញ្ហា​អ្វីមួយ​ ហើយ​គួរ​រួមគ្នា​ធ្វើយ៉ាងណា​ ឱ្យ​ហ្វេ​ស​ប៊ុ​កមាន​ផលប្រយោជន៍​ ដល់​អ្នកប្រើប្រាស់ ​និង​សង្គមជាតិ​។​

​សូមបញ្ជាក់ថា​ ប្រទេស​កម្ពុ​ជាមាន​អ្នក​ប្រើ​ហ្វេ​ស​ប៊ុ​ក ជាង​មួយ​លាន​នាក់​ ក្នុងចំណោម​ប្រជាពលរដ្ឋ​កម្ពុជា ​សរុប​ជាង​១៤​លាន​នាក់​។ ​ចំណែក​ប្រទេសម៉ាឡេស៊ី​ចំនួន​ ១៥,៤​លាន​នាក់​, សិង្ហបូរី ៣,២​លាន​នាក់​, ប្រទេស​ភូមា​មួយ​លាន​នាក់​,​ ឡាវ ចំនួន​៤​សែន​នាក់ និង ប្រទេស​ព្រុយ​ណេ ចំនួន ២៦០ ០០០​នាក់​។ ប្រទេស​ឥណ្ឌូនេស៊ី​មាន​អ្នក​ប្រើ​ហ្វេ​ស​ប៊ុ​ក​ច្រើនជាងគេ រហូតដល់​ចំនួន ៦៤​លាន​នាក់​។​ លំដាប់​ទី​២​គឺ​ប្រទេស​ហ្វី​លីន​ ដែលមាន​អ្នក​ប្រើ​ហ្វេ​ស​ប៊ុ​ក​ចំនួន​ ៣៤​លាន​នាក់​។ ​ប្រទេស​ថៃ​មាន​ចំនួន​ ២៤​លាន​នាក់​ និង​ប្រទេស​វៀតណាម​ ១៩,៨​លាន​នាក់​៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 11 នាក់
  Flag Counter
Flag Counter