. . . . . .
.
ថ្ងៃច័ន្ទ ទី២៩ ខែមេសា ឆ្នាំ២០២៤

.
កាំភ្លើង​ឆ្លាត​យក​ស្តាយ​តាម ​រឿង​ជែ​ម​ស៍ ប៊​ន​ ទាល់តែ​ម្ចាស់ ​ទើប​អាច​បាញ់​បាន
February 04, 2014 (01:40:00) [ 1055 ]
 
 
ក្រុមហ៊ុន​មួយ​បាន​អភិវឌ្ឍន៍​កាំភ្លើងខ្លី​បច្ចេកវិទ្យា​ខ្ពស់​មួយ ដែល​ក្រុមហ៊ុន​នេះ​និយាយថា​អាចជួយ​ទប់ស្កាត់​អំពើហិង្សា​ដោយ​អនុញ្ញាត​ឲ្យ​តែ​ម្ចាស់​របស់​វា​កេះកៃ​តែប៉ុណ្ណោះ​, នេះ​បើ​ផ្អែក​តាម Daily Mail ផ្សាយ​ថ្ងៃទី ២ ខែកុម្ភៈ​។​

​កាំភ្លើង Smart System ដ៏​គួរ​ចាប់អារម្មណ៍​មកពី​ក្រុមហ៊ុន Armatix មួយ​នេះ​មើលទៅ​ដូចជា​កាំភ្លើង​ដែល ​ជែ​ម​ស៍ ប៊​ន កាន់​ដែរ និង​ប្រើប្រាស់​នាឡិកា ដែល​បញ្ជូន​ប្រេកង់​វិទ្យុ​សម្គាល់ ដើម្បី​ទប់ស្កាត់​គ្រប់គ្នា​មិន​ឲ្យ​បាញ់​នោះទេ លើកលែងតែ​ម្ចាស់​ពាក់​នាឡិកា​។​

កាំភ្លើង​នេះ​គឺជា​កាំភ្លើង​មួយ​ក្នុងចំណោម​កាំភ្លើង​ជាច្រើន​ដែល​កំពុង​ប្រកួតប្រជែង​គ្នា​សម្រាប់​រង្វាន់​ទឹកប្រាក់ ១ លាន​ដុល្លារ​ពី Smart Tech Challenges Foundation ជា​អង្គការ​មូលនិធិ​មួយ​បង្កើតឡើង​ដោយ​ក្រុម​អ្នកវិនិយោគ​បច្ចេកវិទ្យា​ដើម្បី​ឆ្លើយតប​ទៅនឹង​ការបាញ់បោះ​នៅ​សាលាបឋមសិក្សា​ស៊ែ​ន​ឌី​ហ៊ុ​ក (Sandy Hook Elementary) ជាទី​ដែល​មនុស្ស ២៦ នាក់​ត្រូវបាន​សម្លាប់​ក្នុង ២០១២​។

រូបរាង​ដ៏​ទំនើប​របស់​កាំភ្លើង Smart System នេះ​បាន​លាក់បាំង​នូវ​ជម្រើស​ដ៏​សាមញ្ញ​មួយ​របស់​វា​: នោះ​គឺ អ្នក​ត្រូវ​ពាក់​នាឡិកា​ទើប​អាច​បាញ់កាំភ្លើង​នេះ​បាន​។ បើ​មិន​ពាក់​នាឡិកា​ទេ កាំភ្លើង​នេះ​ប្រៀប​បីដូច​ជា​ដែក​ឥត​បានការ​មួយ​ប៉ុណ្ណោះ​។

​ភ្លើង​សញ្ញា​នៅលើ​កាំភ្លើង​នេះ​ប​ញេ្ច​ញ​ពន្លឺ​ពណ៌​បៃតង​នៅពេល​វា​អាច​បាញ់​បាន ហើយ​បញ្ច​ញ​ភ្លើង​ក្រហម​នៅពេល​វា​ត្រូវ​ចាក់សោ​ជាប់​។ យោងតាម​វេ​ប​សាយ​របស់​ក្រុមហ៊ុន កាំភ្លើង​នេះ​បិទ​លែង​ដំណើរការ​ដោយ​ខ្លួនឯង​នៅពេលណា​វា​ស្ថិតនៅ​ឆ្ងាយ​ពី​នាឡិកា និង នៅពេល​វា​ត្រូវបាន​អ្នកផ្សេង​លួច ឬ​វាយយក​ចេញពី​ដៃ​របស់​ម្ចាស់​។

មហាសេដ្ឋី​ដែលជា​អ្នកវិនិយោគ​ខាង​បច្ចេកវិទ្យា លោក រ៉ុ​ន ខុន​វ៉េ (Ron Conway) បាន​ប្រាប់ CNN ថា "​បច្ចេកវិទ្យា​បាន​ជួយ​ដោះស្រាយ​បញ្ហា​ប្រឈម​របស់​សង្គម​បាន​ច្រើន​ក្រៃលែង​ណាស់នា​សព្វថ្ងៃនេះ ហើយ​ការ​ទប់​សា្ក​ត់​អំពើហិង្សា​ក្នុងប្រទេស​នេះ​គឺជា​បញ្ហា​ប្រឈម​មួយ​ក្នុងចំណោម​បញ្ហា​ប្រឈម​ដ៏​ខ្លាំង​បំផុត​ដែល​យើង​កំពុង​ជួបប្រទះ​"​។​

លោក​ខុន​វ៉េ ដែល​វិនិយោគ​លុយ​រាប់លាន​ដុល្លារ​ក្នុង​ក្រុមហ៊ុន​ដូចជា Twitter, Facebook, BuzzFeed និង​ក្រុមហ៊ុន​ជាច្រើន​ទៀត គឺជា​អ្នកវិនិយោគ​ម្នាក់​ក្នុងចំណោម​អ្នកវិនិយោគ​ជាច្រើន​នៅ​ខាងក្រោយ​អង្គការ​មូលនិធិ Smart Tech Challenges Foundation៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 43 នាក់
  Flag Counter
Flag Counter