. . . . . .
.
ថ្ងៃច័ន្ទ ទី៦ ខែឧសភា ឆ្នាំ២០២៤

.
ក្រុមហ៊ុន​មួយ​ចាប់ផ្តើម ​បើក​សេវាកម្ម​ នាវា​កម្សាន្ត​ក្រោម​សមុទ្រ​តម្លៃ​ជាង ២៨ម៉ឺន​ដុល្លារ​ សម្រាប់​គូស្នេហ៍​នា​ទិវា​នៃ​ក្តី​ស្រឡាញ់​
February 06, 2014 (08:16:22) [ 1076 ]
 
 
តាំងពី​ការចាប់​ផ្តើមដំបូង​នៃ​អាកាសចរណ៍​ដឹក​អ្នកដំណើរ ក្លឹប​ដែល​គេ​ហៅថា "‘Mile-High Club" (​ជា​ក្លឹប​សម្រាប់​បុគ្គល​ដែល​ស្វែងរក​ការរួម​ភេទ​ខណៈ​កំពុង​នៅលើ​យន្តហោះ​) មាន​ភាព​សក្តិសម​បំផុត​ចំពោះ​ពួក​តារាចម្រៀង​រ៉ុ​ក គូស្នេហ៍​ស្វែងរក​ការ​ក្រេប​ទឹកឃ្មុំ និង អ្នកធ្វើដំណើរ​តាម​យន្តហោះ​ញឹកញាប់​ក្នុង​ចំនួន​សម្រិតសម្រាំង​មួយ ដែល​ស្វែងរក​ស្នេហា​នៅលើ​មេឃ​។​

៦២ ឆ្នាំ​ចាប់តាំងពី​ឱកាស​ក្នុងការ​ចូលរួម​ជាមួយ​ក្លឹប​ផ្តាច់មុខ​ខាងលើ ដែល​ផ្តល់​សេវាកម្ម​ធ្វើដំណើរ​បែបនេះ​ដល់​សាធារណៈជន​ដំបូង​គេ​នោះ សព្វថ្ងៃ​ក្រុមហ៊ុន​ធ្វើដំណើរ​មួយ​បានចាប់ផ្តើម​ដំណើរការ​ក្លឹប​មួយ​ដែរ​ហៅថា Mile-Low Club ជា​សេវាកម្ម​មួយ​អនុញ្ញាត​ឲ្យ​អ្នកធ្វើដំណើរ ដែល​ចូលចិត្ត​ភាព​រំភើប​រីករាយ ចុះទៅ​ក្រោម​សមុទ្រ​ក្នុងពេល​ដំណាលគ្នា​។​

​គូស្នេហ៍​ជា​អ្នកមាន ដែល​ចង់​ចេញដំណើរ​តាម​នាវា អាច​ស្នាក់​នៅក្នុង​នាវាមុជទឹក​មួយ​ក្នុងចំណោម​នាវាមុជទឹក​កម្សាន្ត​កែច្នៃ​យ៉ាង​ពិសេស ឈ្មោះ​ហៅ​ក្រៅ​ថា Lovers Deep ដែល​ថ្មីៗ​នេះ​ត្រូវបាន​ចត​នៅក្នុង​តំបន់​កា​រ៉ា​អ៊ី​ព (​ដំណឹង​អាក្រក់​គឺថា​ស្លាក​តម្លៃ ២៨៥.៧៥៧ ដុល្លារ​នេះ​មិន​បញ្ចូល​ជើងហោះហើរ​ដើម្បី​ទៅដល់​ទីនោះ​ទេ​)​។​

​ក្លឹប Mile-Low Club ដែល​បើក​ទាន់ពេល​សម្រាប់​ទិវា​នៃ​ក្តី​ស្រឡាញ់​ឆ្នាំ ២០១៤ សន្យា​នូវ​សេវាកម្ម​មួយ ដែល​ធ្វើ​ឲ្យ​គូស្នេហ៍​អាច "​សម្រាក​ធូរ​អារម្មណ៍ ស្រួលខ្លួន និង រីករាយ​នឹង​បរិយាកាស​ប្រកបដោយ​លក្ខណៈ​ឯកជន​បំផុត នៅ​ចន្លោះ​មហាសមុទ្រ និង ផ្នែក​សេសសល់​នៃ​ពិភពលោក​" ក្រោម​ទឹកសមុទ្រ​ជម្រៅ ២០០ ម៉ែត្រ​។

​ក្រុមហ៊ុន Oliver’s Travels របស់​សហ​ស្ថាបនិក លោក អូ​លី​វើ ប៊ែ​ល (Oliver Bell) បាន​និយាយថា ដោយ​បុគ្គលិក​បម្រើ​គឺជា​នាវិក​នៅលើ​នាវា ដូចនេះ​នាវា​អាច​ចត​នៅ​ទីតាំង​មួយ ដែល​ជ្រើសរើស​ដោយ​អតិថិជន មិន​ថា​ទីតាំង​នោះ​គឺជា​កោះ​ផ្កាថ្ម​ប៉ប្រះ​ទឹក​នៅ​ឆ្ងាយ​ពី​ឆ្នេរសមុទ្រ​ទីក្រុង St. Lucia ឬ ក៏​ជា​តំបន់​នាវាចម្បាំង​លិច​នៅក្នុង​សមុទ្រ​ក្រហម​នោះឡើយ​។​

​ជាមួយនឹង​ការផ្ទេរ​តាម​នាវា​លឿន​ឯកជន​មាន​លក្ខណៈ​ស្តង់ដារ សេវាកម្ម​នេះ​ក៏​អាច​ត្រូវបាន​ផ្លាស់ប្តូរ​តាម​បំណង​ជាមួយនឹង​ជម្រើស​បន្ថែម​ស្រេច​ចិត្ត​ផងដែរ ដូចជា​បន្ទប់​ច្រើន​នៅលើ​នាវា​, ការផ្ទេរ​តាម​ឧទ្ធម្ភាគចក្រ​ទៅ​ចុះចត​លើ​វាល​ខ្សាច់​, សេវាកម្ម​ចុះ​តាម​កន្លែង​ផ្សេងៗ​តាមចិត្ត ឬ អាហារ​ពេលព្រឹក​ជាមួយ​ស្រា​សាំ​ប៉ា​ញ​នៅ​បន្ទប់ដេក​។

​ដើម្បី​ឲ្យ​បទពិសោធន៍​ជាមួយនឹង​របស់​ប្រណីត​មាន​លក្ខណៈ​ពេញលេញ បញ្ជី​មុខម្ហូប​សម្រាប់​រសជាតិ​អាហារ​ដាស់​ចំណង់​ភេទ​របស់​អ្នកឯកទេស​មួយរូប​ត្រូវបាន​បង្កើតឡើង​ដើម្បី​ធានាថា ភ្ញៀវ​មាន​អារម្មណ៍​មួយ​ក្នុងការ​ប្រើប្រាស់​ពេញលេញ​នូវ​សម្ភារៈ​របស់​នាវា Lovers Deep ដែល​រួមបញ្ចូល​ផងដែរ​នូវ​បន្ទប់​ងូតទឹក​ផ្កាឈូក​សម្រាប់​មនុស្ស​ពីរ​នាក់​តាម​សំណើ​របស់​អតិថិជន​។ មុខម្ហូប​លើ​នាវា​នេះ​មានដូចជា អយ​ស្ទ័​រ ពងត្រី​ប្រឡាក់ និង​សូកូឡា​ដែល​បង្កើន​ចំណង់​ភេទ​រួមបញ្ចូល​ជាមួយ​រសជាតិ​ផ្លែ​ទទឹម​៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 6 នាក់
  Flag Counter
Flag Counter