. . . . . .
.
ថ្ងៃច័ន្ទ ទី៦ ខែឧសភា ឆ្នាំ២០២៤

.
ប្រាក់ចំណូល AOL កើនឡើង ព្រោះ​ការផ្សាយ ពាណិជ្ជកម្ម​លើ​ អនឡាញ
February 09, 2014 (11:06:55) [ 1066 ]
 
 
ក្រុមហ៊ុន AOL Inc ដែលជាផ្ដល់នូវព័ត៌មានកម្សាន្ត និងព័ត៌មានសម្បូរបែបបានបង្ហាញឲ្យដឹងថាប្រាក់ចំណេញ នៅក្នុងត្រីមាសទី៤ ឆ្នាំ ២០១៣ កើនឡើងខណៈដែលប្រាក់ចំណូលកើនឡើងខ្ពស់ស្របគ្នា។ យោងតាមការ ប្រកាសបានឲ្យដឹងថា ប្រាក់ចំណេញនៅក្នុងត្រីមាសទី៤ មានចំនួន ៣៦លានដុល្លារអាមេរិកដោយបានកើនឡើង ០,៨ភាគរយ និងប្រាក់ចំណូលមានចំនួន ៨៧៩លានដុល្លារអាមេរិក ដែលបានកើនឡើង ១៣ភាគរយ។
នៅមុនពេលដែលក្រុមហ៊ុនប្រកាសបង្ហាញពីប្រាក់ចំណូលនោះ លោក Thomson Reuters អ្នកវិភាគបាន ព្យាករថា ប្រាក់ចំណូលរបស់ AOL មានចំនួន ៦៥៦លានដុល្លារអាមេរិក។

លោក Tim Armstrong នាយកប្រតិបត្តិ AOL បានឲ្យដឹងថា ការផ្សព្វផ្សាយពាណិជ្ជកម្ម នៅលើគេហទំព័រ AOL ក្នុងត្រីមាសទី៤ មានចំនួន ៥០៧លានដុល្លារអាមេរិក ដោយបានកើនឡើង ២៣ភាគរយ។ លោកបានបញ្ជាក់ថា ការកើនឡើងនៃប្រាក់ចំណូល ផ្សព្វផ្សាយពាណិជ្ជកម្មនេះ ដោយសារតែមានក្រុមហ៊ុន មួយចំនួនបានងាកមក ធ្វើការផ្សព្វផ្សាពាណិជ្ជកម្ម នូវផលិតផល ក៏ដូចជាសេវាកម្មរបស់ពួកគេ នៅឡើបណ្ដាញអនឡាញ ជាពិសេសគឺ ប្រព័ន្ធផ្សព្វផ្សាយ៕

(ប្រភពពី៖ដើមអម្ពិល)
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 110 នាក់
  Flag Counter
Flag Counter