. . . . . .
.
ថ្ងៃអង្គារ ទី៧ ខែឧសភា ឆ្នាំ២០២៤

.
រថយន្ត​ហោះ ​ដើម្បី​ដោះ ស្រាយ​បញ្ហា​ ស្ទះ​ចរាច​រណ៍​
February 11, 2014 (13:59:45) [ 1087 ]
 
 
ក្រុមហ៊ុន Renault បាន​បញ្ចេញ​រថយន្ត​ដ៏​ទំនើប​មួយ​គ្រឿង​ដែលមាន​ស្លាប​អាច​ហោះ​បាន​ដូច្នេះ​អ្នក​មិនចាំបាច់​បារម្ភ​រឿង​ស្ទះចរាចរណ៍​ទៀត​​ឡើយ​។ ​រថយន្ត​ដែល​មានឈ្មោះ​ថា Renault KWID​នេះ​ស្លាប​តូច​ចំនួន​បួន​​ដែល​អាច​បញ្ចេញ​ពី​ដំបូល​របស់​វា ពេល​វា​ត្រូវ​ការហោះហើរ​។​ ក្រុមហ៊ុន​ផលិត​រថយន្ត​របស់​បារាំង មួយ​នេះ​សង្ឃឹមថា រថយន្ត ​នេះ​នឹង​​មាន​សមត្ថភាព​អាច​មើលឃើញ​ទៅមុខ​ដឹង​ថា​អ្វី​កំពុង​ធ្វើ​ឱ្យ​កកស្ទះ​ចរាច​រណ៍ ​​ឬ​ សម្លឹង​រកមើល​បញ្ហា​នានា ​ដែល​អាច​កើតមាន​។​
​ ​
​រថយន្ត​នេះ​អាច​ចាក់​វីដេអូ​ផ្សាយ​ផ្ទាល់​ឱ្យ​អ្នកបើកបរ ឬ​អ្នកដំណើរ​មើល​មើល​ទៀតផង ដើម្បី​ឱ្យ​ពួកគេ​ដឹង​ច្បាស់​ថា​ មាន​អ្វី​កំពុង​កើត​ឡើង​ឱ្យ​ពិត​ប្រា​​ក​ដ​។​វា​ត្រូវ​បាន​បញ្ជា​ពី​ថេ​ប្លិត​កុំព្យូទ័រ​មួយ​ដែល​បំពាក់​នៅ​តា​ប្លូរថយន្ត​ក្បែរ​​ចង្កូត និង​ដើរ​ដោយ​កម្លាំង​ម៉ាស៊ីន​សាំង​១,២​លីត្រ​មួយគ្រឿង​។ ក្រុមហ៊ុន​នេះ​​និយាយថា រថយន្ត​នេះ​អាច​នឹង​មាន​ដាក់លក់​ក្នុង​រយៈពេល​ពីរ​ឆ្នាំ​ទៀត​។​ ​រថយន្ត​នេះ​ត្រូវបាន​បង្ហាញ​នៅក្នុង​ពិធី​ពិព័រណ៍​រថយន្ត​ក្នុង​ក្រុង​ញូវដេលី​ប្រទេស​ឥណ្ឌាជា​លើកដំបូង​ដែល​ក្រុមហ៊ុន​Renault បាន​បញ្ចេញ​រថយន្ត​​ប្រភេទ​នេះ​ក្រៅ​តំបន់​អឺរ៉ុប​៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 14 នាក់
  Flag Counter
Flag Counter