. . . . . .
.
ថ្ងៃពុធ ទី៨ ខែឧសភា ឆ្នាំ២០២៤

.
Toyota ​ហៅ​រថយន្ត​ Prius​ ចំនួន​ ១,៩​ លាន ​គ្រឿង​មក ​ចូល​ឃ្លាំង​ ជួសជុល
February 13, 2014 (09:27:33) [ 1121 ]
 
 
ក្រុមហ៊ុន​រថយន្ត​យក្ស​របស់​ជប៉ុន​ Toyota ​បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​នេះ​ថា ខ្លួន​ហៅចូល​ត្រឡប់​មក​ឃ្លាំង​វិញ​រថយន្ត​អាគុយ​ម៉ាក ​Prius​ ចំនួន​ ១,៩​លាន​គ្រឿង នៅ​ទូទាំង​ពិភពលោក​ ដោយសារ​មាន​កំហុស​ ដែល​អាច​អោយ​រថយន្ត​ថយ​ល្បឿន​ភ្លាមៗ​។​ ​ក្រុមហ៊ុន​បាន​និយាយថា មាន​បញ្ហា​មួយ​ពាក់ព័ន្ធ​នឹង ​សូ​ហ្វ​វែ​រ​ដែល​ត្រូវបានប្រើ​សំរាប់​គ្រប់គ្រង ​ឧបករណ៍​ផ្ទេរបំលែង​ថាមពល​។​

ក្រុមហ៊ុន​បាន​និយាយ​ ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា "​ក្នុងករណី​មាន​កំណត់ ប្រព័ន្ធ​អាគុយ​លាយ​សាំង​អាច​បិទ និង​រថយន្ត​ឈប់​​ទោះជា​ក្នុង​ពេល​បើកបរ​"​។​ ​ក្រុមហ៊ុន​ផលិត​រថយន្ត​ធំ​ជាងគេ​នៅក្នុង​លោក​នេះ បាន​បន្ថែមថាក្នុង​ទិដ្ឋភាព​ប្រហែល​បំផុត គឺថា បញ្ហា​នេះ​អាច​បិទ​ភ្លើង​ព្រមាន ​(check)​ របស់​រថយន្ត​និង​ប្រហែល​ជា​ដាក់​រថយន្ត​ក្នុង​"​ស្ថានភាព​មាន​សុវត្ថិភាព​ក្លែងក្លាយ​" ដែល​រថយន្ត​នៅ​តែ​បើក​តែ​កំលាំង​​ថយចុះ​"​។​

"​រថយន្ត​អាច​ឈប់​ក្នុងពេល​បើក តែ​មិន​ឈប់​ង៉ក់​ភ្លាមៗ​ទេ​។​វា​អាច​ថយ​ចុះ​សន្សឹមៗ និង​ឈប់​នៅ​ទី​បញ្ចប់​"​។​ Toyota​បានដឹង​បញ្ហា​នេះ​ជាង​៤០០​ករណី រួមមាន​៣០០​នៅ​ជប៉ុន និង​៩០​នៅ​អាមេរិក​ខាងជើង តែ​មិន​មាន​គ្រោះថ្នាក់​ដែល​បង្ក​​ឡើង​ដោយ​បញ្ហា​ប្រព័ន្ធ​អាគុយ​លាយ​សាំង​នេះ​ទេ​។​

Toyota​និង​ក្រុមហ៊ុន​ជប៉ុន​ដទៃ​ទៀត​បាន​ជួប​ការហៅ​ត្រឡប់​ចូល​ឃ្លាំង​វិញ​ក្នុង​ចំនួន​ច្រើនៗ​នៅ​ប៉ុន្មាន​ឆ្នាំ​មកនេះ ដែល​បាន​បំផ្លាញ​​កេរ​ឈ្មោះ​ជា​យូរ​របស់គេ​ខាង​សុវត្ថិភាព​និង​គុណភាព​។​ ​នៅ​ឆ្នាំ​២០១០ ថ្លៃ​ភាគហ៊ុន​របស់​ Toyota​ បាន​រង​ផលប៉ះពាល់ បន្ទាប់​ពី​រថយន្ត​របស់​ខ្លួន​ជាង​១០​លាន​គ្រឿង​ត្រូវ​បាន​ហៅ​មកវិញ​​ដោយសារ​បញ្ហា​ឈ្នាន់​ល្បឿន​។​

​ទោះជា​មាន​បញ្ហា Toyota​កំពុង​ព្យាករណ៍​អំពី​ចំណូល​ដ៏​ខ្ពស់​នៅ​ឆ្នាំ​នេះ ដោយសារ​តែ​ផល​នៃ​ប្រាក់​យេន​ចុះខ្សោយ ដែល​ធ្វើអោយ​​រថយន្ត​របស់​ក្រុមហ៊ុន​កាន់តែ​ថោក​នៅ​បរទេស​។​ ​កាលពី​ឆ្នាំមុន Toyota​ជា​ក្រុមហ៊ុន​លក់ដាច់​រថយន្ត​ច្រើន​ជាង​គេ​លើ​លោក ដោយ​ការបញ្ជូន​ទៅ​លក់​នៅ​ទូទាំង​ពិភពលោក​បាន​កើន​២,៤​ភាគរយ​រហូតដល់​ជិត​១០​លាន​គ្រឿង​៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 10 នាក់
  Flag Counter
Flag Counter