. . . . . .
.
ថ្ងៃពុធ ទី៨ ខែឧសភា ឆ្នាំ២០២៤

.
ប្រព័ន្ធ ប្រតិបត្តិការ Android បង្កើន​ការ នាំ​មុខ ​លើ iOS ខណៈ Windows Phone ឈរ​លំដាប់​ លេខ​បី
February 14, 2014 (12:04:17) [ 1163 ]
 
 
ការ​ស្ទាបស្ទង់​មួយ​បានបង្ហាញ​កាលពី​ថ្ងៃ​ពុធ​ថា ប្រព័ន្ធ​ប្រតិបត្តិការ Android របស់ Googleបាន​ពង្រីក​កំណើន​របស់ ខ្លួន​នៅ​ពីលើ​ទូរស័ព្ទ iPhone របស់​ក្រុមហ៊ុន Apple នៅ​ទូទាំង​សកលលោក​នៅ​ត្រីមាស​ចុងក្រោយ​នៃ​ឆ្នាំ ២០១៣ ហើយ​ប្រព័ន្ធ​ប្រតិបត្តិការ Windows Phone (​របស់ Microsoft) បាន​ដណ្តើមយក​ទីតាំង​លេខ​បី​ក្នុង​ទីផ្សារ​។

​ការ​ស្ទាបស្ទង់​របស់ IDC បាន​រកឃើញថា Android មាន​ចំណែក​នៃ​ការនាំចេញ​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​ទូទាំង​សកលលោក​ចំនួន ៧៨,១ ភាគរយ​នៅ​ត្រីមាស​ទី ៤ ដែល​ជម្រុញ​ដោយ​កំណើន ៤០ ភាគរយ​ក្នុងការ​នាំចេញ​ទូរស័ព្ទ​។ យោងតាម IDC ក្រុមហ៊ុន Apple មាន​កំណើន​ក្នុង​កំរិត​មធ្យម​ប៉ុណ្ណោះ​ក្នុង​ត្រីមាស​ទី ៤ ពី​ការបញ្ចេញ​ទូរស័ព្ទ iPhone ថ្មី​របស់ខ្លួន ខណៈ​ការ​លក់បាន​កើនឡើង ៦,៧ ភាគរយ​ធៀប​នឹង​មួយឆ្នាំ​មុននេះ​។ នេះ​មានន័យថា​ចំណែក​ទីផ្សារ​របស់ខ្លួន​បាន​ធ្លាក់​ចុះមក​នៅត្រឹម ១៧,៦ ភាគរយ​ពី​ចំនួន ២០,៩ ភាគរយ​។​

​ប្រព័ន្ធ​ប្រតិបត្តិការ Windows Phone របស់ Microsoft បានឃើញ​កំណើន​ក្នុង​ការលក់​ចំនួន ៤៦,៧ ភាគរយ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន ដែល​រុញ​ចំណែក​ទីផ្សារ​របស់ខ្លួន​ឲ្យ​ឡើងដល់​ជាង ៣ ភាគរយ​។​ BlackBerry បានឃើញ​បញ្ហា​របស់ខ្លួន​កាន់តែ​ធ្ងន់ធ្ងរ​ថែមទៀត ខណៈ​ការ​លក់បាន​ធ្លាក់ចុះ ៧៧ ភាគរយ​ពីមួយ​ឆ្នាំ​មុននេះ ហើយ​ចំណែក​ទីផ្សារ​វិញ​បាន​រអិល​មក​នៅត្រឹមតែ ០,៦ភាគរយ​ប៉ុណ្ណោះ​។ ជាងនេះទៅទៀត IDC បាន​និយាយថា ភាគ ច្រើន ​នៃ​ការលក់​គឺជា​ឧបករណ៍​ចាស់ៗ​ដែល​ប្រើ​ប្រព័ន្ធ​ប្រតិបត្តិការ BlackBerry 7 ជាជាង​ប្រព័ន្ធ​ថ្មី BB10​។​

IDC បាន​និយាយថា ខណៈ​ទីផ្សារ​ជាច្រើន​កាន់តែ​ជោរជន់​ដោយ​ផលិតផល ដូចនេះ​ស្ថានភាព​នឹង​កាន់តែ​កាន់តែ​លំ បាក និង​កាន់តែ​មានការ​ប្រកួតប្រជែង ចំណែក​អ្នកលក់​នឹង​ស្វែងរក​ការ​កាន់​បន្ថយ​តម្លៃ​។ ​លោក Ryan Reith មកពី IDC បាន​និយាយថា "​ក្នុង​ឆ្នាំ ២០១៣ យើង​បានឃើញ​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​តម្លៃ​ក្រោម ២០០ ដុល្លារ​បាន​កើនឡើង​បរិ មាណ​លើ​សកលលោក​ចំនួន ៤២,៦ ភាគរយ ឬ ៤៣០ លាន​គ្រឿង​"​។

"​ខណៈ​ទីផ្សារ​បាន​ងាក​ទៅរក​ផលិតផល​មានតម្លៃ​ថោក​ជាង នោះ​វា​ពិតជា​សម​ហេតុផល​ណាស់​សម្រាប់​ក្រុមហ៊ុន Samsung និង​ក្រុមហ៊ុន​ដទៃទៀត​បន្ត​ការវិនិយោគ​ផ្នែក​ទីផ្សារ​របស់ខ្លួន​ដើម្បី​ឆ្ពោះទៅកាន់​ផលិតផល​បច្ចេកវិទ្យា​ខ្ពស់​។ ការប្រឹងប្រែង​ទាំងនេះ​បង្កើតឡើង​នូវ​ទស្សនៈ​ដ៏​សំខាន់​មួយ​មកលើ​ស្លាក​យីហោ ខណៈ​ការ​ដែលមាន​ជម្រើស​ធូរ​ថ្លៃ​ទាក់ទង​នឹង​ផលិតផល​បច្ចេកវិទ្យា​ខ្ពស់​ទាំងនេះ​នឹង​ជួយ​បញ្ចប់​បញ្ហា​ទាក់ទង​នឹង​តម្លៃ​"​។​ IDC បាន​និយាយថាសម្រាប់​មួយឆ្នាំ​ពេញ ចំណែក​ទីផ្សារ​របស់ Android គឺមាន​ចំនួន ៧៨,៦ ភាគរយ​, iOS របស់ Apple មាន​ចំនួន ១៥,២ ភាគ រយ​, Windows Phone មាន​ចំនួន ៣,៣ ភាគរយ និង BlackBerry មាន​ចំនួន ១,៩ ភាគរយ​៕

(ប្រភពពី៖ដើអម្ពិល)
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 10 នាក់
  Flag Counter
Flag Counter