. . . . . .
.
ថ្ងៃអង្គារ ទី៧ ខែឧសភា ឆ្នាំ២០២៤

.
ទូរស័ព្ទ Samsung Galaxy Note 3 ជា​ស្មា​ត ​ហ្វូ​ន​ធំ និង​មាន​ល្បឿន​ លឿន​
February 18, 2014 (13:37:21) [ 1037 ]
 
 
​យើងទាំងអស់គ្នា​សុទ្ធតែ​ធ្លាប់​និយាយ​លេងសើច​អំពី​ទូរស័ព្ទ​ធំ​សំពីងសំពោង​ទាំងនេះ​ថា​មាន​ប្រភព​ចេញពី​កូរ៉េ​កាល ពី​ប៉ុន្មាន​ឆ្នាំមុន​។ យើង​ហៅ​ទូរស័ព្ទ​ទាំងនេះ​ថា ផា​ប្លេ​ត (Phablet) ហើយ​បន្ទាប់មក​យើង​មិន​ហៅ​ទូរស័ព្ទ​ទាំងនោះ​ថា ​អ​ញ្ជឹ​ង​ទៀត​ទេ ព្រោះ​យើង​ស្អប់​ពាក្យ​ផា​ប្លេ​ត​នេះ​។ ឥឡូវ ជាមួយនឹង​ភាព​ភ្ញាក់ផ្អើល​នៅ​ពីក្រោយ​យើង យើង​ទើបតែ​ចាប់ផ្តើម​ហៅ​ទូរស័ព្ទ​មួយ​ដែលមាន​អេក្រង់​ទំហំ ៥,៧ អ៊ី​ញ​ថា​ស្មា​ត​ហ្វូ​នហើយ​វា​ងាយស្រួល​ក្នុងការ​ពន្យល់​ហេតុផល​ណាស់​ដែលថា Samsung បានធ្វើ​ឲ្យ​ទូរស័ព្ទ​ក្នុង​ទំហំ​ប៉ុន​នេះ​មាន​លក្ខណៈ​ល្អ​ដាច់​គេ​។

​វា​ពិតជា​គួរ​ឲ្យ​អស់សំណើច​ណាស់​ដែល​យើងទាំងអស់គ្នា​ឆាប់​ស៊ាំ​ទៅនឹង​ទូរស័ព្ទ​ទំហំ​ធំ​ដូចជា​ទូរស័ព្ទ Note ដូច្នេះ​។ មនុស្ស​ធ្លាប់​ប្រឹង​ច្បាម​ដៃ​របស់​ពួកគេ​លើ​គែម​របស់​វា ហើយ​បន្ទាប់​មកកាន់​វា​ដាក់​នឹង​នៅមុខ​របស់​ពួកគេ​ហាក់បី ដូចជា​រឿង​កំប្លែង​មួយ​អ​ញ្ជឹ​ង ដែល​នាំគ្នា​ទៅ​ចាត់ទុក​ឧបករណ៍​បែបនេះ​ជា​ទូរស័ព្ទ​។​

​ក្នុង​វេ​ប​សាយ​ប្រៀបធៀប​ទូរស័ព្ទ WhistleOut ទូរស័ព្ទ Note 3 មិនមែន​ថា​គ្មាន​កន្លែង​សម្រាប់​ទុកដាក់​នោះទេ មិន​ថា​ពេល​កាន់​ក្នុង​ដៃ ឬ​ដាក់​ក្នុង​ហៅ​ប៉ៅ​នោះឡើយ​។ យើង​ទទួលស្គាល់ថា​មាន​ដែន​កំណត់​ចំពោះ​ឧបករណ៍​ដែល​យើង​ចង់បាន ទាក់ទង​នឹង​ទំហំ និង​រូបរាង ប៉ុន្តែ​ទូរស័ព្ទ Note 3 មិនមែនជា​ទូរស័ព្ទ​ដែល​ពិបាក​ប្រើ និង​គ្មាន​ផាសុកភាព​នោះទេ​។ ភាគច្រើន​នៃ​អ្វីដែល​ធ្វើ​ឲ្យ​ទូរស័ព្ទ Note 1 របស់ Samsung ទទួលបាន​ជោគជ័យ​ឥឡូវ​បាន​ត្រឡប់មក​ក្នុង​ទូរស័ព្ទ Note 3 ជាថ្មី​ម្តងទៀត​។ វា​មើលទៅ​ស្រដៀង​នឹង Galaxy S4 ណាស់ ពោលគឺ​ដូចដែល​ទូរស័ព្ទ Note 2 មើលទៅ​ស្រដៀង​នឹង Galaxy S3 ដូច្នោះ​ដែរ​។

Samsung បាន​បង្កើត Note 3 ចេញពី​ជ័រ​ផ្លា​ស្ទិ​ច ចំណែក​គែម​របស់​វា​មើលទៅ​ដូចជា​អ៊ី​ណុ​ក ហើយ​គម្រប​គ្រប​ថ្ម​ទូរស័ព្ទ​វិញ​ត្រូវបាន​រចនា​ឡើង​ឲ្យ​មើលទៅ​ដូចជា​ស្បែក​សត្វ​អ​ញ្ជឹ​ង​។ ទូរស័ព្ទ​នេះ​មានភ្ជាប់​ជាមួយនឹង​ប៊ិច S Pen ដែល​ដាក់​នៅក្នុង Slot ក្រោម​ខាងស្តាំ ហើយ​ទូរស័ព្ទ​នេះ​ក៏​នឹង​បង្ហាញ​សញ្ញា​សម្គាល់​លើ​អេក្រង់​ផងដែរ​នៅពេល​អ្នក​ភ្លេច​ដាក់​ប៊ិច​ចូល Slot វិញ ឬ​ស៊ក​ចូល​បញ្ច្រាស់ទិស​។​ ចំណុច​ពិសេស​ថ្មី​មួយ​របស់​ទូរស័ព្ទ​នេះ​គឺ​រន្ធ​ដោត USB 3.0 នៅ​ខាងក្រោម​ទូរស័ព្ទ និង​ខ្សែ​សាក​ភ្លើង​ថ្មី​ធំ​ជាង​មុន​។ សាក​ភ្លើង​ជាមួយនឹង​ខ្សែ​សាក​នេះ​ប្រើពេល​តែ ២ ម៉ោង​ប៉ុណ្ណោះ​គឺ​ពេញ​ហើយៗ​បញ្ជូន​ទិន្នន័យ​យ៉ាង​លឿន​ទៀតផង​ប្រសិនបើ​អ្នកមាន​រន្ធ​ភ្ជាប់ USB 3.0 នៅលើ​កុំព្យូទ័រ​របស់​អ្នក​។ អេក្រង់​របស់​ទូរស័ព្ទ​នេះ​គឺ​ប្រើ​បច្ចេកវិទ្យា Super AMOLED របស់ Samsung និង​មាន​ភិ​ច​សែ​ល​ទំហំ 1920 x 1080 ហើយ​មាន​ពន្លឺ​ភ្លឺ​ច្បាស់​ល្អ និង​មាន​រំ​ញ័រ​ខ្លាំង​ជាង​ទូរស័ព្ទ S4 ទៅទៀត​។

​ការបន្ថែម​ថ្មី​សម្រាប់​ប៊ិច S Pen ឆ្នាំនេះ​គឺ pop-up menu ដែល​គេ​ហៅថា Air Command ដែល​អាច​បង្ហាញ​រូបរាង​ចេញមក​នៅពេលណា​ដែល​អ្នក​ដក​ប៊ិច​នេះ​ចេញ​ក្រៅ​។ Air Command មានកម្ម​វិធី ៥ សម្រាប់​ប្រើ​ជាមួយ​ប៊ិច​នេះ ដូចជា​កម្មវិធី Action Memo, Scrapbooker, Screen Write, S Finder និង Pen Window​។​ Specs ដទៃទៀត​របស់ Samsung Galaxy Note 3 មានដូចជា កាមេរ៉ា​ទំហំ ១៣ មេ​ហ្គា​ភិ​ច​សែ​ល​, អេក្រង់ ៥,៧ អ៊ី​ញ​, Flash ប្រភេទ LED, វីដេអូ​កាមេរ៉ា 2160p @ 30fps, មេ​ម​ម៉ូ​រី​ក្នុង​តួ ៣២ GB (​អាច​បន្ថែម​ដល់ ៦៤ GB), Wi-Fi ល្បឿន 802.11 b/g/n និង ថ្ម​អាច​និយាយ (2G) បាន ១៦ ម៉ោង និង ទុកចោល​បាន ៣៧ ម៉ោង​៕

(ប្រភពពី៖ដើមអម្ពិល)
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 19 នាក់
  Flag Counter
Flag Counter