. . . . . .
.
ថ្ងៃអង្គារ ទី៧ ខែឧសភា ឆ្នាំ២០២៤

.
iPhone រក្សា​បាន​តំណែង​ជើង ឯក​នៅ​អាមេរិក
February 21, 2014 (12:33:19) [ 1161 ]
 
 
ក្រុមហ៊ុន Apple បានបង្ហាញឲ្យដឹងថា នៅចុងឆ្នាំ ២០១៣ ការលក់ iPhone របស់ខ្លួន ទទួលបានលទ្ធផលល្អ ប៉ុន្តែតិចជាង ការរំពឹងទុក។ នៅថ្ងៃនេះ ក្រុមស្រាវជ្រាវ NPD បានបង្ហាញ របាយការណ៍ស្រាវជ្រាវ របស់ខ្លួនទៅលើ ចំណែកទីផ្សារ ស្មាតហ្វូន នៅក្នុងសហរដ្ឋអាម៉េរិកកាលពីឆ្នាំ ២០១៣។ នៅក្នុងរបាយការណ៍បានឲ្យដឹងថា iPhone របស់ក្រុមហ៊ុន Apple បានកាន់ចំណែកទីផ្សារស្មាតហ្វូន នៅសហរដ្ឋអាមេរិកចំនួន ៤៥ភាគរយដែលជាចំណែកមួយ ដ៏ច្រើន។

កាលពីឆ្នាំ ២០១២ iPhone បានគ្រប់គ្រងចំណែកទីផ្សារស្មាតហ្វូន នៅសហរដ្ឋអាមេរិកបានត្រឹមតែ ៤៤ ភាគរយ ប៉ុណ្ណោះ។ ក្រុមអ្នកវិភាគបានលើកឡើថា ចំណែកទីផ្សារស្មាតហ្វូននៅសហរដ្ឋអាមរិកគឺគ្មាននរណាម្នាក់អាច ដណ្ដើម បានពី Apple នោះទេ បើទោះបីជា Samsung ខំប្រឹងយ៉ាងណាក្ដី ផ្ទុយទៅវិញ Samsung គួរតែយកពេល វេលាទៅ បង្កើនទីផ្សារ នៅតំបន់ផ្សេង ទើបវាប្រសើរជាង ព្រោះថាក្នុងឆ្នាំ ២០១៣ កន្លងទៅនេះ Samsungទទួល បានចំណែក ទីផ្សារ ២៦ភាគរយប៉ុណ្ណោះ ដោយកើនឡើងពី ២៤ភាគរយ កាលពីឆ្នាំ ២០១២៕

(ប្រភពពី៖ដើមអម្ពិល)
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 17 នាក់
  Flag Counter
Flag Counter