. . . . . .
.
ថ្ងៃពុធ ទី១៥ ខែឧសភា ឆ្នាំ២០២៤

.
ជប៉ុនផលិតរថយន្តធុនតូច ​ប្រើថាមពល​អគ្គីសនី​ អាច​បើក​ក្នុងទឹក​បាន
February 24, 2014 (03:52:08) [ 1228 ]
 
 
យោងតាមគេហទំព័រព័ត៌មានរបស់ជប៉ុន The Japan Times បានចុះផ្សាយ នៅរាត្រី ថ្ងៃទី២០ ខែ កុម្ភៈ ឆ្នាំ២០១៤ថា ក្រុមហ៊ុនផលិត រថយន្ត Daido Kogyo Co. បានខិតខំផលិតរថយន្ត ប្រើដោយថាមពល អគ្គីសនី ហើយអាចបើកក្នុងទឹកបាន និងអាចជៀសនឹងស្ថានភាពគ្រោះធម្មជាតិបានទៀតផង។

ក្រុមហ៊ុនខាងលើ មានរោងចក្រផលិតយានយន្ត នៅ Kaga នៃកោះ Ishikawa ដោយមានបំណង ចាប់ផ្តើមលក់ រថយន្ត ដែលផលិតឡើង មានកៅអីចំនួន៤ ហើយនឹងចេញលក់នៅក្នុងខែតុលា ឆ្នាំក្រោយសម្រាប់បម្រើដល់ទីផ្សារ នៅក្នុងតំបន់អាស៊ី ដែលអាចបញ្ចៀសទឹកបាន ហើយជាប្រភេទ រថយន្តដែលត្រូវ បានរំពឹង ថានឹងលក់ដាច់ច្រើន នៅលើទីផ្សារ ។

រថយន្តធុនតូចមួយនេះ មានប្រវែង២,៥ម៉ែត្រ និងមានទទឹង១,៣ម៉ែត្រ ទម្ងន់៤៦០គីឡូក្រាម។ វាជាប្រភេទរថយន្ត ដែលមិនមានឈ្នាន់ជាន់ ដូចរថយន្តផ្សេងៗ ទៀតឡើយ ដោយចូលក្នុងរថយន្ត តែម្តងដោយប្រើដៃ បើកទ្វារចូល។លក្ខណៈពិសេស របស់រថយន្តនេះ គឺអាចសាកភ្លើងរយៈពេល ៣ម៉ោង ដោយអាចបើកបរ ក្នុងរយៈចម្ងាយប្រមាណ ១០០គីឡូម៉ែត្រ និងមានល្បឿនលឿន បំផុត ៣,៨ kph ។ ក្រុមហ៊ុនខាងលើ មិនបានបញ្ជាក់អំពី តម្លៃរថយន្តនេះ នៅឡើយទេ ដោយគ្រាន់តែដឹងថាវាជា ប្រភេទរថយន្តប្រើ ថាមពលអគ្គីសនី ហើយក៏មិនទាន់ ប្រាកដថានឹងអាច ដាក់លក់តែនៅក្នុងប្រទេស ជប៉ុនឬយ៉ាងនោះទេ៕

(ប្រភពពី៖ដើមអម្ពិល)
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 12 នាក់
  Flag Counter
Flag Counter