. . . . . .
.
ថ្ងៃពុធ ទី១៥ ខែឧសភា ឆ្នាំ២០២៤

.
យន្តហោះ​ប្រណីត នា​ពេលអនាគត
February 24, 2014 (05:54:14) [ 1454 ]
 
 
យន្តហោះ​ប្រណីត​ធុន​តូច​ប្រភេទ​ថ្មី​S-512​តម្លៃ​៨០​លាន​ដុល្លារ​នឹង​មាន​លើស​ពី​អ្វី​ដែល​លោកអ្នក​រំពឹងទុក​។​ ​យន្តហោះ​ធុន​តូច​ល្បឿន​លឿន​ជាង​សម្លេង​ដែល​ត្រូវបាន​ផលិត​ដោយ​ក្រុមហ៊ុន Spike Aerospace មាន​បង្អួច​ជា​កញ្ចក់​រួម​​មួយ​ផ្ទាំង​វែង​គឺ​ផ្ទាំង​អេក្រង់ ដែល​អាច​បង្ហាញ​យ៉ាង​ច្បាស់​នូវ​ទស្សនីយភាព​ ក្នុង​រូប​នៅ​ខាងក្រៅ​យន្តហោះ​។​

​កា​ម៉េរ៉ាតូចៗ ​ដែល​ត្រូវ​គេបាន​បង្កប់​ នៅ​ក្នុង​យន្តហោះ​នោះ ​នឹង​ផ្តល់​រូបភាព​មកឱ្យ ​អេក្រង់យ៉ាង​ធំ ដែល​មាន​រាងស្តើង​មួយ​។ ហើយ​កាម៉េ​រ៉ានោះ ​នឹង​ផ្តល់​នូវ​រូបភាព​យ៉ាង​ច្បាស់​ អំពី​ទស្សនីយភាព នៅ​ខាងក្រៅ​យន្តហោះ​។​ លោកអ្នក​អាច​ធ្វើ​ការបញ្ជា ​ផ្លាស់ប្តូរ​រូបភាព​ដែល​បង្ហាញ ​នៅ​លើ​អេក្រង់​នោះ​។ ឧទាហរណ៍ ​ប្រសិនបើ​លោក​អ្នក​មាន​ភាព​ធុន​​ទ្រាន់​ ក្នុង​ការហោះហើរ ​ពីលើ​វាល​ខ្សាច់ លោក​អ្នកបញ្ជា ឱ្យ​អេក្រង់​នោះ​បង្ហាញ​ពី​ កំពូលភ្នំ​ដែល​គ្របដណ្តប់​ដោយ​ព្រិល​។​

​ក្រៅ​ពី​គុណសម្បត្តិ​ទាំងនោះ ការងា​ក​ពី​ការប្រើ​បង្អួច ​នឹង​ជួយ​កាត់បន្ថយ ​ការ​កកិតនិង​ទំនាញ​ខ្យល់​ ទៅលើ​យន្តហោះ និង​អាច​បង្កើន​ល្បឿន​ឱ្យ​ហោះ ដែល​នេះ​មានន័យ​ថា អ្នក​អាច​ទៅដល់​គោលដៅ ​បាន​លឿន​ជាង​មុន​។ មិនតែប៉ុណ្ណោះ ទម្ងន់​នឹង​ត្រូវ​កាត់បន្ថយ ដោយសារ​ការ​មិន​ត្រូវ​ការ​ឆ្អឹង​ដែក​ដើម្បី​ទប់​បង្អួច និង​ជួយ​សម្រួល​នៅ​ក្នុង​ការសាងសង់​យន្តហោះ​នោះ​។​

​យន្តហោះ​នោះ ​នឹង​មាន​ការដាក់បញ្ចូល​ នូវ​គ្រឿង​ប្រដាប់​ទំនើប និង​ប្រព័ន្ធ​ជំរុញ​ម៉ាស៊ីន ដែល​អាច​ដឹក​អ្នកដំណើរ​ចំនួន​១៨ នាក់​ក្នុង​ល្បឿន ២.២០៤ គីឡូម៉ែត្រ​ក្នុង​ម៉ោង ដែល​អាច​ឱ្យ​ការធ្វើដំណើរ​ពី​ទីក្រុង ឡូ​សអេន​ជេ​ឡេស សហរដ្ឋអាមេរិក ទៅ​ទីក្រុង​តូ​ក្យូ ប្រទេស​ជប៉ុន នៅ​ក្នុង​តែ​រយៈពេល​តែ ប្រាំបី​ម៉ោង ជាជាង​រយៈពេល​ស្តង់ដារ ១៤ ទៅ ១៦ ម៉ោង​៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 6 នាក់
  Flag Counter
Flag Counter