. . . . . .
.
ថ្ងៃព្រហស្បត្តិ៍ ទី១៦ ខែឧសភា ឆ្នាំ២០២៤

.
អង់គ្លេសលួចចាប់​យក ​រូបភាព​នៃការជជែក​កម្សាន្ត ​ដោយ​ប្រើ Webcam តាមរយៈ Yahoo
March 02, 2014 (09:16:13) [ 1051 ]
 
 
ទីភ្នាក់ងារចារកិច្ចរបស់ចក្រភពអង់គ្លេស GCHQ បានស្ទាក់ចាប់យក រូបភាពរាប់លានអ្នក ដែលបានប្រើប្រាស់ Web- cam ក្នុងការជជែកកម្សាន្ត ដោយប្រើប្រាស់សេវាកម្ម Yahoo ដោយក្នុងនោះរួមមាន ទាំងរូបភាពដែលពួកគេរួមភេទ តាមរយៈ Webcam ផងដែរ។ នេះបើយោងតាមការចុះផ្សាយរបស់កាសែត The Guardian។

តាមការបញ្ជាក់របស់ កាសែតខាងលើបានឲ្យដឹងថា ទីភ្នាក់ងារមួយនេះ បានចាប់ផ្ដើម ប្រមូលនៅចម្លោះឆ្នាំ ២០០៨ និង២០១០ ដោយព័ត៌មាននេះ ត្រូវបានលាតត្រដាង ដោយអតីតសមាជិក ទីភ្នាក់ងារសន្ដិសុខជាតិអាមេរិក លោក Edward Snowden ដែលអាមេរិកបាន ចោទថាជាជនក្បត់ ហើយនៅពេលនេះត្រូវបាន គេដឹងថាកំពុងជ្រោក កោនក្នុងប្រទេសរុស្ស៊ី។

ទីភ្នាក់ងារអង់គ្លេស បានធ្វើការយ៉ាងសម្ងាត់ហើយ បានតាមដាននូវសកម្មភាព របស់អ្នកប្រើប្រាស់ Webcam ដោយ ប្រើសេវាកម្ម Yahoo ដោយពួកគេប្រមូល យកតែរូបភាព ដោយក្នុងនោះមាន មនុស្សប្រមាណជា ១,៨លាននាក់ត្រូវ បានក្លាយជាជនរងគ្រោះ។ គួរបញ្ជាក់ផងដែរថា នៅពេលនេះ Edward Snowden បានក្លាយជាវិរបុរស សម្រាប់ បណ្ដាប្រទេសផ្សេងៗ ប៉ុន្តែបានក្លាយជា សត្រូវរបស់អាមេរិក និងអង់គ្លេស៕

(ប្រភពពី៖ដើមអម្ពិល)
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 17 នាក់
  Flag Counter
Flag Counter