. . . . . .
.
ថ្ងៃព្រហស្បត្តិ៍ ទី១៦ ខែឧសភា ឆ្នាំ២០២៤

.
ការជួបជុំដៃគូពាណិជ្ជកម្ម ដ៏ធំបំផុតក្នុងតំបន់របស់ក្រុម ហ៊ុន Samsung ឆ្នាំ 2014
March 02, 2014 (09:24:02) [ 1117 ]
 
 
ក្រុមហ៊ុនសាមសុង បានបង្ហាញនូវផលិតផលថ្មីឆ្លាត និងទំនើប ជាបច្ចេកវិទ្យាចុងក្រោយបំផុតដែលនឹង ចេញលក់នៅឆ្នាំ២០១៤នេះ ដើម្បីបំពេញតម្រូវការរបស់អតិថិជននៅក្នុងប្រទេសអាស៊ីនិងអាស៊ាន មានដូចជា ទូរ ទស្សន៍កោង (Curved UHD TV) ទូទឹកកក(Food Show Case) ម៉ាស៊ីនត្រជាក់, ម៉ាស៊ីនបោកខោអាវ, ម៉ាស៊ីន- ព្រីន , កាមេរ៉ា,Galaxy Note PRO ,Tap PRO ទូរស័ព្ទដៃ និងឧបករណ៏បំពង សំឡេង នៅក្នុងវេទិកាសាមស៊ុង ២០១៤ (Samsung South East Asia Forum 2014)។

វេទិកានេះ បានរៀបចំធ្វើនៅកោះបាលីនៅប្រទេសឥណ្ឌូណេស៊ី កាលពីថ្ងៃទី ១៩ ដល់ ថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ២០១៤ ថ្មីៗនេះ ដែលមានអ្នកចូលរួមប្រមាណ៥០០នាក់ ជាពាណិជ្ជករ អ្នកចែកចាយ អ្នកបច្ចេកទេស និងអ្នកសារព័ត៌មាន មកពីបណ្ដាប្រទេសអាស៊ាន កូរ៉ខាងត្បូង អូស្ដ្រាលី និង តៃវ៉ាន់។

លោក មូន ស៊ូគីម (Moon Soo Kim) ជាប្រធាននិងនាយកប្រតិបត្ដិក្រុមហ៊ុន Samsung Electronics បានមាន ប្រសាសន៍នៅក្នុងពិធីបើកវេទិកាសាមសុង ២០១៤ នេះថា ទីផ្សារនៅអាស៊ីអាគ្នេយ៍ កំពុងបន្ដរីកលូតលាស់ខ្លាំង ហើយយើងសង្ឃឹមថា វានឹងបន្ដកើនឡើងទៀត នៅឆ្នាំ២០១៤នេះតាមរយៈផលិតផលថ្មីទំនើបឆ្លាត និងប្រើបច្ចេក វិទ្យាចុងក្រោយបំផុតរបស់សាមសុង។ រួមជាមួយគ្នានេះ សាមសុង បាននិងកំពុងខិតខំប្រឹងប្រែងយ៉ាងខ្លាំង ដើម្បី ស្វែងរកនិងបង្កើតផលិតផលថ្មីទំនើបបំពាក់បច្ចេកវិទ្យាចុងក្រោយបំផុត ដើម្បីបំពេញនូវតម្រូវការ និងបង្កលក្ខណៈ ងាយស្រួលជូនអតិថិជន។

លោកស្រី សាស៊ីថន ឃូប៉ា តាណាគុល (Sasithorn Khoopatanakul) ប្រធានទីផ្សារសាជីវកម្មសាមសុងថៃបាន មានប្រសាសន៍ថា ទូរទស្សន៍កោងដំបូងគេបំផុតក្នុងពិភពលោក និងជាបច្ចេកវិទ្យាចុងក្រោយបំផុតប្រភេទ UHD របស់ក្រុមហ៊ុន Samsung Electronics Co., LTD នឹងមកដល់ប្រទេសថៃ មីយ៉ាន់ម៉ា កម្ពុជា និងឡាវខែមេសានិង ឧសភាឆ្នាំ២០១៤នេះហើយ។

តំណាងឲ្យក្រុមហ៊ុនមេ សាមសុង កូរ៉េ លោកស្រី សាស៊ីថនបានឱ្យដឹងទៀតថា ដើម្បីពង្រីកទីផ្សារដែលកំពុងរីកលូត លាស់នៅក្នុងឥណ្ឌូចិនសាមស៊ុង បានបន្ដយុទ្ធសាស្ដ្រពាណិជ្ជ - កម្មតាមរយៈពង្រីកការចែកចាយឱ្យកាន់តែធំនៅក្នុង ប្រទេសកម្ពុជា មីយ៉ាន់ម៉ា និងឡាវ។ លោកស្រីមានជំនឿថា ប្រទេសទាំងបីរួមចំណែកយ៉ាងសំខាន់ក្នុងការ ជួយឱ្យ ទីផ្សារផលិតផលសាមស៊ុងកាន់តែរីកធំធាត់ ។

តាមរយៈការធ្វើបទបង្ហាញ បានឱ្យដឹងថាទូរទស្សន៍កោង (Curved UHD TV) U9000 ទំហំ៧៨អ៊ីញ ជាទូរទស្សន៍ កោងដំបូងគេបំផុតនៅក្នុងពិភពលោក ដែលមាន 2400Radii ។ វាងាយស្រួលមើលនិងរូបភាពច្បាស់បំផុត។ រីឯ ម៉ាស៊ីនត្រជាក់ ៩០០មានស្លាបកង្ហារធំធ្វើឱ្យឆាប់ត្រជាក់ ខ្យល់បាញ់បានឆ្ងាយរហូតដល់១៤ម៉ែត្រ សំលេងស្ងាត់ និង សន្សំថាមពល ជាពិសេសមានប្រព័ន្ធកម្ចាត់ធូលី មេរោគ និងបាក់តេរីថែមទៀតផង ។

Samsung WW900 ជាប្រភេទ ម៉ាស៊ីនបោកខោអាវឆ្លាត បច្ចេកវិទ្យាចុងក្រោយមាន Touch Screen ស៊ីភ្លើងតិច ប្រើបានគ្រប់ប្រភេទក្រណាត់ងាយស្រួលប្រើអាចកំណត់ម៉ោងបានមិនចាំបាច់នៅឃ្លាំមើលនោះទេ។ ទូទឹកកក Food Show Case ធ្វើពីដែកថែបរាងស្អាត និងមានទ្វារពីរ។ វាមានថតជាច្រើនសម្រាប់ផ្ទុកវត្ថុដាច់ដោយឡែកពីគ្នាដូចជា ប្លុកផ្ទុកសាច់ ផ្លែឈើ បន្លែ ភេសជ្ជៈ អាហារ បង្អែម និងនំ។ វាអាចផ្ទុកទឹកកកដុំតូចៗបានជាង២គីឡូក្រាម ហើយ ចំណុចពិសេសគឺគុណភាពល្អ និងធ្វើឲ្យអាហារស្រស់រក្សាទុកបានយូរមិនខូចគុណភាព។ អ្វីដែលកាន់តែអស្ចារ្យ នោះ ផលិតផលថ្មី ដូចជាទូទឹកកក ម៉ាស៊ីនត្រជាក់ ម៉ាស៊ីនបោកខោអាវ មានធានាជូនរហូតដល់រយៈពេល១០ឆ្នាំ៕

(ប្រភពពី៖ដើមអម្ពិល)
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 14 នាក់
  Flag Counter
Flag Counter