. . . . . .
.
ថ្ងៃពុធ ទី១៥ ខែឧសភា ឆ្នាំ២០២៤

.
ក្រុមហ៊ុនបណ្តាញទូរស័ព្ទ ចល័ត Sing Tel :មិនគិតសេវា លើការប្រើអ៊ិនធើណេត
March 02, 2014 (11:18:26) [ 1045 ]
 
 
ក្រុមហ៊ុនបណ្តាញទូរស័ព្ទចល័ត SingTel បានបញ្ជាក់ពីការ ដាក់ឲ្យដំណើរការកម្មវិធី WhatsApp និង Skype លើបណ្តាញអ៊ិនធើណេត ដោយមិនគិតថ្លៃសេវាឡើយ។ លោកស្រី Chua Sock Koong ជានាយកប្រតិបត្តិ ក្រុមហ៊ុនទូរស័ព្ទចល័ត បានមានប្រសាសន៍ នៅក្នុងការតាំងពិព័រណ៍ទូរស័ព្ទ ថ្នាក់អន្តរជាតិ ក្រុងបាសេឡូណាថា​ការប្រើ ប្រាស់ប្រព័ន្ធទូរស័ព្ទត្រូវបានកាត់សាច់ប្រាក់សម្រាប់អ្នកដែលប្រើលើសពីការកំណត់ ( Charge over-the-top ,OTT) នៃសេវាអ៊ិនធើណេត។ ប៉ុន្តែចំពោះកញ្ចប់ OTT ថ្មីផ្តល់នៅសេវាកម្មផ្សេងៗដូចជា សារអេឡិចត្រូនិច, Video, Voice calls និង សេវាកម្មផ្សេងៗទៀតដោយពុំចាំបាច់កាត់ថ្លៃសេវាជាប្រចាំឡើយ។

តាមរបាយការណ៍លោកស្រីនិយាយថាៈ " បញ្ហាសំខាន់ចំពោះមុខ គឺក្រុមហ៊ុនត្រូវតែបង្កើតនៅតម្រូវការ ផ្សេងៗ ជាច្រើនសម្រាប់អតិថិជនឲ្យទទួលយកបាន ក្នុងគោលដៅដើម្បីកុំឲ្យអត្រាអ្នកប្រើប្រាស់មានការធ្លាក់ចុះ" ។ គាត់ បានបន្ថែមថា " យើងមិនមែនទៅស្នើរដាក់បទបញ្ញាត្តិដើម្បីគៀបក្រុមហ៊ុនផ្សេងនោះឡើយ តែយើងគឺបានបង្កើត ជាសេវាមួយដែលធូរថ្លៃសម្រាប់អតិថិជនអាចប្រើបានគ្រប់ៗគ្នា" ។ តាមរយៈ កញ្ចប់សេវាថ្មីនេះបានធ្វើឲ្យមានការ ភ្ញាក់ផ្អើលតាមវេបសាយផ្សេងៗ ហើយត្រូវបានគេគិតថា អតិថិជនប្រព័ន្ធទូរស័ព្ទSingTelនឹងត្រូវកាត់ប្រាក់លើស កំណត់លើការប្រើប្រាស់កម្មវិធី WhatsApp និង Skype ។ អ្នកតំនាងរបស់ SingTel និយាយថា " មិនមានការ កាត់សេវាទេលើការប្រើប្រាស់កញ្ចប់សេវាកម្ម OTT ។ យើងបានដឹងថា​សេវាកម្ម OTT មានភាពងាយស្រួល និង ពេញនិយមជាមួយ កម្មវិធី WhatsApp, Facebook, Skype សម្រាប់អតិថិជន។

ការប្រើប្រាស់លើសេវាកម្មមួយនេះត្រូវបានកំណត់ក្នុងតម្លៃពិសេសមួយសម្រាប់ សេវាកម្មមិនកំណត់។ ជាទូទៅ យើងគិត ៦,៤២ $ ក្នុង១ខែ អតិថិជនអាចទទួលយកសេវាកម្មក្នុងស្រុក និងប្រើប្រាស់កម្មវិធី APP ជាច្រើនតាម បណ្តាញអ៊ិនធើណេតដោយមិនកំណត់ និងពុំគិតថ្លៃសេវាឡើយ។
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 22 នាក់
  Flag Counter
Flag Counter