. . . . . .
.
ថ្ងៃពុធ ទី១៥ ខែឧសភា ឆ្នាំ២០២៤

.
ក្រុម​អ្នកស្រាវជ្រាវ​ជប៉ុន ​កំពុង​ធ្វើតេស្ត​កុំព្យូទ័រ​ ពាក់​នៅ​ត្រចៀក​ដ៏​តូច​មួយ
March 04, 2014 (09:56:18) [ 1061 ]
 
 
យោងតាម​វេ​ប​សាយ new.com.eu បាន​ឲ្យ​ដឹងថា កុំព្យូទ័រ​ផ្ទាល់ខ្លួន​ដ៏​តូច​មួយ​ដែល​អាច​ពាក់​នៅលើ​ត្រចៀក និង អាច​គ្រប់គ្រង​ជាមួយនឹង​ការ​ព្រិច​ភ្នែក ឬ ការ​លៀន​អណ្តាត កំពុង​ត្រូវបាន​ធ្វើតេស្ត​សាកល្បង​នៅក្នុង​ប្រទេស​ជប៉ុន​។​

​ឧបករណ៍​ឥត​ខ្សែ​ទម្ងន់ ១៧ ក្រាម​នេះ​មាន​សមត្ថភាព Bluetooth និង ត្រូវបាន​បំពាក់​ជាមួយ GPS, ត្រីវិស័យ​, ឧបករណ៍ Gyro-Sensor, ថ្ម​, ឧបករណ៍​សម្រាប់​វាស់​ស្ទង់​សម្ពាធ​បរិយាកាស​, Speaker និង ម៉ៃ​ក្រូ​ហ្វូ​ន​។

កុំព្យូទ័រ​អាច​ពាក់បាន​ត្រូវបាន​អ្នកធ្វើ​អត្ថាធិប្បាយ​ជាច្រើន​គិតថា​ជា​ឧបករណ៍​ល្បី​នាពេល​បន្ទាប់​ក្នុង​បច្ចេកវិទ្យា ខណៈ​ផលិតផល​ជាច្រើន​ដូចជា Google Glass ជាដើម​កំពុង​តែមាន​ភាពលេច​ធ្លោ​បណ្តើរៗ​ហើយ​នោះ​។

​លោ កា​ហ្ស៊ូ​ហ៊ី​រ៉ូ តានី​ហ្គូ​ជី (Kazuhiro Taniguchi) នៃ​សាកលវិទ្យាល័យ Hiroshima City University បាន​ឲ្យ​ដឹងថា ឧបករណ៍​ដែល​គេ​ស្គាល់​នា​ខណៈពេល​នេះ​ថា “Earclip-type Wearable PC” នេះ​មាន Microchip និង កន្លែង​ផ្ទុក​ទិន្នន័យ ដែល​ធ្វើ​ឲ្យ​អ្នកប្រើប្រាស់​អាចដាក់​បញ្ចូល​កម្មវិធី​ក្នុង​កុំព្យូទ័រ​។

​ម៉ូដ​ឧបករណ៍​នេះ​គឺ​ផ្អែកទៅលើ​ការរៀបចំ​ផ្កា "ikebana" ប្រពៃណី​របស់​ជប៉ុន​។

​លោក​តានី​ហ្គូ​ជី​បាន​និយាយ​ក្នុង​កិច្ចសម្ភាសន៍​ថ្មីៗ​នេះ​ខណៈ​លោក​បានបង្ហាញ​កុំព្យូទ័រ​គំរូ​ពណ៌​ខ្មៅ​មួយ​ថា "​យើង​បាន​បង្កើត​ឧបករណ៍​នេះ​ឡើង​ជាមួយនឹង​គោល​គំនិត​មួយ​ដែលថា មនុស្ស​នឹង​ពាក់​វា​ក្នុង​របៀប​តែមួយ​ដែល​ពួកគេ​ពាក់​ក្រវិល​ដូច្នោះ​ដែរ​"​។​

​ប្រព័ន្ធ ដែល​ក្រុម​អ្នក​អភិវឌ្ឍន៍​សង្ឃឹមថានឹង​រួចរាល់​សម្រាប់​បុណ្យ​ណូអែល​ឆ្នាំ ២០១៥ អាច​ភ្ជាប់​ទៅជា​មួយ iPod ឬ ឧបករណ៍​ផ្សេងទៀត ហើយនឹង​អនុញ្ញាត​ឲ្យ​អ្នកប្រើប្រាស់​រុករក​មើល​តាមរយៈ​កម្មវិធី​សូ​ហ្វ​វែ ដោយ​ប្រើការ​បញ្ចេញ​ទឹកមុខ ដូចជា ញ៉ាក់​ចិញ្ចើម លៀន​អណ្តាត កំរើក​ច្រមុះ ឬ ដោយ​ការ​ខាំមាត់​ជាដើម​។​

​ឧបករណ៍​នេះ​ប្រើប្រាស់ Sensor បញ្ចេញ​ភ្លើង​ក្រហម ដែល​ត្រួតពិនិត្យ​ចលនា​តូចៗ​នៅក្នុង​ត្រចៀក ដែល​នឹង​ប្រែ ប្រួល​អាស្រ័យ​លើ​របៀប​ដែល​ភ្នែក និង មាត់​ធ្វើ​ចលនា​។

​ដោយសារតែ​អ្នកប្រើប្រាស់​មិនអាច​ផ្លាស់​ទី​ដៃ​ទាំង​ទ្វេ​បាន អ្នក​អភិវឌ្ឍន៍​ឧបករណ៍​នេះ​បាន​និយាយថា វា​អាច​បម្រើ​ជា "​ដៃ​ទី​បី​" សម្រាប់​គ្រប់គ្នា​ចាប់ពី​អ្នក​ថែទាំ​អ្នកជំងឺ​រហូតដល់​អ្នក​ឡើង​ភ្នំ​, អ្នកជិះ​ម៉ូតូ​រហូតដល់​អ្នក​អវកាស​, ក៏ដូចជា​ជនពិការ​ផងដែរ​។

​លោក​តានី​ហ្គូ​ជី​បាន​និយាយ "​ឧបមា​ថា​ខ្ញុំ​ឡើង​ភ្នំ មើល​ទៅលើ​មេឃ​ពេលយប់ និង មើល​ផ្កាយ​ដ៏​ភ្លឺ​ចិញ្ចាច​នៅ​ទីនោះ ឧបករណ៍​នេះ​អាច​ប្រាប់​ខ្ញុំ​បាន​ថា​វា​គឺជា​អ្វី​។ ខណៈដែល​វា​ដឹងថា​កំរិត​នីវ៉ូ​សមុទ្រ​ណា​ដែល​ខ្ញុំ​កំពុង​ស្ថិតនៅ ទិសដៅ​ណា​ដែល​ខ្ញុំ​កំពុង​មើលទៅ និង នៅ​មុំ​ប៉ុន្មាន​នោះ វា​អាច​ប្រាប់​ខ្ញុំ​ថា '​ផ្កាយ​ភ្លឺ​ដែល​អ្នក​កំពុង​មើល​នោះ​គឺជា​ផ្កាយ Sirius' "​។

​ការប្រើ​ស្មា​ត​ហ្វូ​ន​ដើម្បី​ភ្ជាប់​ទៅ​អ៊ី​ន​ធឺ​ណេ​ត​មានន័យថា​អ្នក​អាច​ភ្ជាប់​ទំនាក់ទំនង​ដោយ​ស្វ័យប្រវត្តិ​ពី​ទីកន្លែង​ដ៏​ឆ្ងាយ​ជាមួយ​មនុស្ស ដែល​កំពុង​ប្រើ​ស្មា​ត​ហ្វូ​ន​ភ្ជាប់​ដូច​អ្នក​ដែរ​។​

​លោក​តានី​ហ្គូ​ជី​បាន​និយាយ "​វា​អាច​ភ្ជាប់​អ្នក​ជាមួយនឹង​មនុស្ស​ម្នាក់​ដែល​កំពុង​មើលទៅ​ផ្កាយ​ដូចគ្នា​នៅ​ទីកន្លែង​ឆ្ងាយ​ក្នុងពេល​តែមួយ​" ដោយ​ជម្រុញ​ឲ្យ​មនុស្ស​អាច​ផ្លាស់ប្តូរ​ចំណាប់អារម្មណ៍​ជាមួយគ្នា​បាន​៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 9 នាក់
  Flag Counter
Flag Counter