. . . . . .
.
ថ្ងៃព្រហស្បត្តិ៍ ទី១៦ ខែឧសភា ឆ្នាំ២០២៤

.
Samsung សម្ពោធ​ទូរស័ព្ទដៃ Galaxy S5
March 04, 2014 (10:02:08) [ 1046 ]
 
 
សាមសុង(Samsung) បានសម្ពោធទូរស័ព្ទដៃ ម៉ូឌែលចុងក្រោយបំផុត ទូរស័ព្ទដៃវៃឆ្លាត Galaxy S5 នៅឯទីក្រុងបាសេឡូណា ប្រទេសអេស្បាញ កាលពីថ្ងៃចន្ទ ទី២៤ ខែកុម្ភៈ ឆ្នាំ២០១៤ថ្មីៗនេះ ដាក់បង្ហាញ នូវទូរស័ព្ទដៃ ដែលរចនាឡើងដោយ ភាពឆ្លាតវៃថ្មីបំផុត និងបង្ហាញនូវរូបភាពភ្លឺច្បាស់ ត្រជាក់ភ្នែក។

សាមសុង អេឡិចត្រូនិក បានប្រកាសនៅថ្ងៃនេះ អំពីជំនាន់ទី៥នៃទូរស័ព្ទដៃ Galaxy ស៊េរី S គឺGalaxy S5 រចនា ឡើងតម្រូវចិត្តអ្នកប្រើប្រាស់។ ទូរស័ព្ទដៃស៊េរីថ្មី Galaxy S5 ផ្តល់ជូនអ្នកប្រើប្រាស់នូវ ការច្នៃប្រឌិតដ៏មាន បទ ពិសោធន៍ ជាមួយរូបភាពនៃគំនិតបង្កើតថ្មី សម្រាប់ការប្រើប្រាស់នៅ ក្នុងសម័យបច្ចុប្បន្ននេះ។ អ្វីដែលបានលេច ចេញឡើងមកប្លែករបស់ទូរស័ព្ទដៃសាមសុងនេះគឺទំហំ។ អេក្រង់ផ្លាស់ប្តូរនិង កាន់តែមានទំហំធំជាងមុនពីអេក្រង់ ដំបូងបំផុតរបស់សេរី S ទំហំ៤អ៊ីញ នៅឆ្នាំ២០១០ ប៉ុន្តែ ទូរស័ព្ទដៃ Galaxy S5 បានរចនាចេញមកនូវអេក្រង់ថ្មី ដល់ទៅ ៥.១ អ៊ីញ ផ្ទៃធំជាង ម៉ូឌែលទូរស័ព្ទដៃ កាលពីឆ្នាំមុនត្រឹមតែ ៥ អ៊ីញ និងនៅតែមានរាងស្តើងទោះបីជា អេក្រង់ធំ ជាងមុនក៏ដោយ។

ទូរស័ព្ទដៃ S5 នេះបានបំពាក់ ដោយកាម៉ារ៉ាទំហំ ១៦មីហ្គាភីសែល ថតច្បាស់ផ្ទៃហ្មត់ ជាងទំហំ១៣មីហ្គាភីសែល។ វាថតបានលឿន អាចចាប់យករូបដោយចង់ ឲ្យព្រិលផ្នែកមុខនិងក្រោយ ហើយរូបច្បាស់នូវចំនុច សំខាន់ដែល ខ្លួនចង់បាន។ ទូរស័ព្ទដៃ Galaxy S5 បំពាក់ជាមួយកាម៉ារ៉ាដ៏ទំនើបបណ្តាញភ្ជាប់ល្បឿនលឿនឧបករណ៍សម្រាប់ វាស់ស្ទង់សុខភាព និង បញ្ចូលការការពារ រូបភាពដូចដែលអ្នកប្រើប្រាស់ ងាយស្រួលប្រើនិងរួមជាមួយការរចនា ស្រស់ស្អាត។
ក្រុមហ៊ុនសាមសុងអេឡិចត្រូនិច បានប្រកាសជាផ្លូវការនូវទូរស័ព្ទដៃ សេរីថ្មីចុងក្រោយនេះ នៅក្នុងសន្និសិទ្ធទូរស័ព្ទ ចល័តពិភពលោក នៅក្នុងទីក្រុងបាសេឡូណា ប្រទេសអេស្បាញ ដោយលោក ជេខេ ស៊ីន (J.K Shin) ប្រធាន និងនាយកប្រតិបត្តិ របស់ក្រុមហ៊ុនសាមសុង។ លោក ជេខេ ស៊ីន (J.K Shin) បានឲ្យដឹងថា ទូរស័ព្ទដៃថ្មីនេះ នឹង ចេញលក់នៅ ក្នុងខែមេសាឆ្នាំ២០១៤ ទូទាំងពិភពលោក។

លោក ជេខេ ស៊ីន បន្តទៀតថា ជាមួយនឹងទូរស័ព្ទដៃ Galaxy S5 ក្រុមហ៊ុនសាមសុងនឹង ផ្តល់នូវអត្ថប្រយោជន៍ ដ៏អស្ចារ្យ ដែលអតិថិជនរបស់យើងត្រូវការប្រើប្រាស់នៅក្នុងជីវិតប្រចាំថ្ងៃ។ ទូរស័ព្ទដៃ Galaxy S5 គឺជាការរចនា ជានិម្មិតសញ្ញាបង្ហាញនូវរូបភាព សំខាន់និងមានប្រយោជន៍ ដើម្បីផ្តោតទៅលើការ ចែកចាយទូរស័ព្ទវៃឆ្លាត ដោយ គ្មានទីបញ្ចប់នៅលើទីផ្សារថ្ងៃនេះ តាមរយៈគំនិតច្នៃ ប្រឌិតរបស់មនុស្ស។ ទូរស័ព្ទដៃ S5 នេះ បានបំពាក់ឧបករណ៍ ផ្តិតម្រាមដៃ ដើម្បីប្រើប្រាស់ជំនួស ការដាក់លេខសម្ងាត់ ដោះសោតាមទូរស័ព្ទ ឬ រៀបចំការចំណាយតាមរយៈ PayPal ។ វាគឺជាលក្ខណៈពិសេស ដែលកម្រមានប្រើ នៅលើទូរស័ព្ទដៃ ។

លោក នីក ឌីលុន (Nick Dillon) អ្នកវិភាគទិន្នន័យជាន់ខ្ពស់ នៅក្រុមហ៊ុនស្រាវជ្រាវ អូវ៉ាម (Ovum) បានមាន ប្រសាសន៍ថា៖ សាមសុងគឺជាការប្រជែងដ៏ ធំមួយដើម្បីឈានទៅ រកសុខមាលភាព ការផ្តិតម្រាមដៃ និងកាម៉ារ៉ា ចាប់យក រូបភាពដោយស័្វយប្រវត្តិ ដែលអាចរក្សាលក្ខណៈ ប្រហាក់ប្រហែលនិងដូច ឧបករណ៍ប្រើប្រាស់ ផ្នែក ខាងក្រៅ(Hardware) កម្មវិធីប្រើប្រាស់នៅផ្នែកខាងក្នុង(Software) ។ លោកបន្តថា៖ ការច្នៃប្រឌិតថ្មីនេះ គឺជា លក្ខណៈបន្ទាប់បន្សំតូចមួយ បើក្រឡេកមើលមុនគេ ភាគច្រើននៃអ្នកប្រើប្រាស់ ពិបាកកត់សំគាល់ថា វាមានការ ផ្លាស់ប្តូរ បែបណាខុសពីម៉ូឌែលមុននោះ។ ប៉ុន្តែលោកបន្តទៀតថា៖ វាគ្រាន់តែជាការរំពឹងទុកជាមុនការផ្តល់ប្រាក់ នៃទីផ្សារទូរស័ព្ទដៃ វៃឆ្លាតនិងការបង្ខំក្រុមហ៊ុនសាមសុង គឺវាមិនប៉ះពាល់ទៅនឹងភាព ជោគជ័យរបស់ ក្រុមហ៊ុន នោះទេ។ ឧបករណ៍វាស់ស្ទង់ចលនាបេះដូង ដែលមាននៅក្នុង S5 អាចប្រើបានមុនពេល និងក្រោយពេលធ្វើ លំហាត់ប្រាណ ដើម្បីវាស់ស្ទង់សុខភាព។ លក្ខណៈពិសេសមួយទៀត គឺទូរស័ព្ទដៃ S5នេះ មិនជ្រាបទឹក។

លោក ជេខេ ស៊ីន(J.K Shin) ប្រធាននិងជានាយកប្រតិបត្តិសាមសុង បានមានប្រសាសន៍ថា៖ អ្នកប្រើប្រាស់ ទូរស័ព្ទដៃរបស់យើង មិនចង់បានបច្ចេកវិទ្យា នៃភាពទាក់ទាញភ្នែក ឬបច្ចេកវិទ្យាដែល ស្មុគស្មាញនោះទេ។ អ្នក ប្រើប្រាស់ទូរស័ព្ទដៃ របស់យើងគឺចង់បានការរចនាដែលមានភាពរឹងម៉ាំ ធន់ សាមញ្ញ និងកាម៉ារ៉ាថតច្បាស់៕

(ប្រភព៖ ដើមអម្ពិល)
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 60 នាក់
  Flag Counter
Flag Counter