. . . . . .
.
ថ្ងៃអាទិត្យ ទី១៩ ខែឧសភា ឆ្នាំ២០២៤

.
ប៊ី​ល ហ្គេ​ត​ទទួលបាន​តំណែង ​កំពូល​មកវិញ​ក្នុងនាម​ជា ​មនុស្ស​មាន​ជាងគេ​បំផុត​ លើ​ពិភពលោក​
March 04, 2014 (11:48:14) [ 1064 ]
 
 
ស្ថាបនិក​ក្រុមហ៊ុន Microsoft លោក ប៊ី​ល ហ្គេ​ត (Bill Gates) បានទទួល​តំណែង​កំពូល​ក្នុងនាម​ជា​មនុស្ស​មាន​ជាងគេ​បំផុត​របស់​ពិភពលោក នេះ​បើ​យោងតាម​ការចាត់​ចំណាត់ថ្នាក់​ប្រចាំឆ្នាំ​នៃ​មហាសេដ្ឋី​សកលលោក​របស់​ទស្សនា​វ​ដ្តី Forbes​។​

​តម្លៃ​ទ្រព្យសម្បត្តិ​សរុប​ទាំងអស់​ របស់លោក​ហ្គេ​ត​ ត្រូវបាន​គេ​ប៉ាន់​ស្មានថា ​មាន​ចំនួន ៧៦ ពាន់​លាន​ដុល្លារ នៅ​ឆ្នាំនេះ កើនឡើង​ពី​ចំនួន ៦៧ ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ ២០១៣​។

ការកើនឡើង​ទ្រព្យសម្បតិ្ត​ របស់លោក​នេះ​ បាន​ទម្លាក់​មហាសេដ្ឋី​ ទូរគមនាគមន៍​របស់​ម៉ិ​ក​ស៊ិ​ក លោក ខា​ឡូ​ស ស្លី​ម (Carlos Slim) ចេញពី​តំណែង​លេខ​មួយ ​មក​លេខ​ពីរ​វិញ​។​

​សរុប​ជារួម ឆ្នាំនេះ​មាន​មហាសេដ្ឋី​ចំនួន ១.៦៤៥ រូប​មិន​ធ្លាប់មាន​ពីមុនមក ផ្អែក​តាម Forbes​។ ទស្សនា​វ​ដ្តី Forbes និយាយថា ទឹកប្រាក​ចាំបាច់​ ដើម្បី​ចូលក្នុង​ចំណាត់ថ្នាក់​ កំពូល​ទាំង ២០ ឥឡូវ​គឺមាន​ចំនួន ៣១ ពាន់​លាន​ដុល្លារ កើនឡើង​ពី​ចំនួន ២៣ ពាន់​លាន​ដុល្លារ​ កាលពី​ឆ្នាំមុន​។ ​យោងតាម Forbes លោក​ហ្គេ​ត​បាន​ឈរ​លំដាប់​កំពូល​ នៃ​តារាង​នេះ​ចំនួន ១៥ ឆ្នាំ​ក្នុងចំណោម ២០ ឆ្នាំ​ចុង​ក្រោយនេះ​។

​បណ្តា​អ្នកមាន​ចេញពី ​ក្រុមហ៊ុន​បច្ចេកវិទ្យា​ មាន​ចំនួន​ច្រើនជាងគេ ​នៅក្នុង​បញ្ជី ដោយ​ស្ថាបនិក Facebook លោក ម៉ាក ហ្សា​ក់​កឺ​បឺ​ក (Mark Zuckerberg) បាន​ក្លាយជា​អ្នករក​ទ្រព្យសម្បត្តិ​ បាន​ច្រើនជាងគេ​បំផុត​។

​ទ្រព្យសម្បត្តិ​របស់លោក ​ដែល​កើនឡើង​ច្រើនជាង​ពីរដង ​រហូតដល់ ២៨,៥ ពាន់​លាន​ដុល្លារ​នោះ ស្ទុះ​ឡើង​ដោយសារតែ​ការកើនឡើង​ យ៉ាងគំហុក​នៃ​តម្លៃ​ភាគហ៊ុន ​របស់​បណ្តាញ​សង្គម​មួយ​នេះ​។​

​ប្រធាន​នាយក​ប្រតិបត្តិ​ របស់​បណ្តាញ​សង្គម​មួយ​នេះ លោក សឺ​រី​ល សេន​បឺ​ក (Sheryl Sandberg) ក៏​ជាប់​ក្នុង​បញ្ជី​នេះ​ជា​លើកដំបូង​ផងដែរ​។

​ស្ថាបនិក​ក្រុមហ៊ុន WhatsApp លោក ជែ​ន គួ​ម (Jan Koum) និង ប្រេន អា​កសិន (Brian Acton) បាន​ចូលក្នុង​បញ្ជី​នេះដែរ ដោយ​ឈរ​នៅ​លំដាប់​លេខ ២០២ និង ៥៥១ ដោយសារតែ​ការទិញ​កម្មវិធី Messaging របស់ Facebook៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 15 នាក់
  Flag Counter
Flag Counter