. . . . . .
.
ថ្ងៃអាទិត្យ ទី១៩ ខែឧសភា ឆ្នាំ២០២៤

.
រថយន្ត​គំរូ Peugeot ដើរ​ដោយ ​ថាមពលខ្យល់ និងស៊ីសាំង​អស់​ តែ២ លីត្រ​ប៉ុណ្ណោះ​ក្នុង ១០០ គីឡូម៉ែត្រ
March 04, 2014 (12:04:24) [ 1068 ]
 
 
ក្រុមហ៊ុន​រថយន្ត​បារាំង Peugeot បានបង្ហាញ​ការប្រឹងប្រែង​ចុងក្រោយ​បំផុត​របស់ខ្លួន ​ក្នុង​ផ្នែក​រថយន្ត​ការពារ​បរិ​ស្ថាន​ ដោយណែ​នាំនូវ​ប្រព័ន្ធ​ ម៉ាស៊ីន Hybrid Air ថ្មី​ ដែល​ផ្គុំ​គ្នា​រវាង ​ម៉ាស៊ីន​សាំង​ធម្មតា​ ជាមួយនឹង​ខ្យល់​បង្ហាប់​។

ប្រព័ន្ធ​ម៉ាស៊ីន​ថ្មី​នេះ ​មាន​សមត្ថភាព​រត់​ពឹងផ្អែក ​តែ​លើ​ខ្យល់​តែមួយគត់ ​បាន​ដល់​ទៅ ៨០ ភាគរយ​នៃ​រយៈពេល​បើកបរ​សរុប ជាហេតុ​នាំ​ឲ្យ​មានការ​ សន្សំសំចៃ​ឥន្ធនៈ​ មិនគួរ​ឲ្យ​ជឿ​ឡើយ ដោយ​ប្រើ​សាំង​អស់​តែ ២ លីត្រ​ប៉ុណ្ណោះ​ក្នុង ១០០ គីឡូម៉ែត្រ​។

​ប្រព័ន្ធ Hybrid Air មិនមែន​គ្រាន់តែ​ ជា​ម៉ាស៊ីន​គំរូ​ប៉ុណ្ណោះ​ទេ ដោយ​ម៉ាស៊ីន​ប្រភេទ​នេះ​ ត្រូវគេ​រំពឹងថា​ នឹងមាន​នៅក្នុង​ម៉ូ​ដែល​រថយន្ត​ ដែលមាន​ស្រាប់​ដូចជា Peugeot 208 និង Citroen C3 ដោយ​អាច​កាត់បន្ថយ ​នូវ​ការបញ្ចេញ​កាបូន​របស់​វា​ ឲ្យ​ស្ថិតក្រោម​កំរិត​មួយ​ ដែល​សហភាព​អឺរ៉ុប​ តម្រូវ​ឲ្យ​មាន​។ វា​គឺជា​កត្តា​ដ៏​ធំ​មួយ​ សម្រាប់បណ្តា​ក្រុមហ៊ុន​ ផលិត​រថយន្ត​អឺរ៉ុប នៅពេល​រចនា​ម៉ូដ ​រថយន្ត​របស់ខ្លួន​។

ប្រព័ន្ធ​ម៉ាស៊ីន​នេះ​ ក៏មាន​តម្លៃ​សមរម្យ​ មិនគួរ​ឲ្យ​ជឿ​ផងដែរ ដោយ​ការប៉ាន់ស្មាន ​ក្នុងការ​ចំណាយ ​ទៅលើ​រថយន្ត​ដែល​ដំណើរការ​លើ​ម៉ាស៊ីន​នេះ​ មាន​ចំនួន​ប្រហែល​តែ ២០០០ ដុល្លារ​ប៉ុណ្ណោះ តិចជាង​បណ្តា​ប្រព័ន្ធ​ម៉ាស៊ីន​ហាយ​ប្រ៊ី​ដ​ដទៃទៀត​ នាពេល​បច្ចុប្បន្ននេះ​ទៅទៀត​៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 10 នាក់
  Flag Counter
Flag Counter