. . . . . .
.
ថ្ងៃអាទិត្យ ទី១៩ ខែឧសភា ឆ្នាំ២០២៤

.
កម្មវិធី Type n Walk ធ្វើ​ឲ្យ ​ទូរស័ព្ទ​របស់​អ្នកថ្លា​អាច​មើល ឃើញ​ផ្លូវ​ពេល​កំពុង​ដើរ​វាយ​អក្សរ ​តាមផ្លូវ​
March 07, 2014 (07:02:11) [ 1092 ]
 
 
បណ្តា​ទីក្រុង​របស់​យើង ​គឺ​ពោរពេញ​ទៅដោយ ​អ្នក​ប្រើ​ទូរស័ព្ទ​ ដែល​កំពុង​វាយ​អក្សរ ​តាមផ្លូវ​យ៉ាង​ប្រញាប់ប្រញាល់​ ដោយ​ឈ្ងោក​មុខ​របស់​ពួកគេ​ មើលទៅ​លើ​តែ​ទូរស័ព្ទ​ របស់​ពួកគេ​ប៉ុណ្ណោះ​។

​ពួកគេ​គឺជា​មនុស្ស​ដែល​អ្នកដឹង​ច្បាស់​ថា​នឹងត្រូវ​គេចចេញ ខណៈដែល​ពួកគេ​ដើរ​ឆ្លងកាត់​ខឿន​ផ្លូវ ដើរកាត់​ពីមុខ​រថ យន្ត និង ដើរ​បុក​អ្នក​ថ្មើរជើង​ដទៃទៀត​។ ប៉ុន្តែ​កម្មវិធី​ថ្មី​មួយ​អាចជួយ​ដោះស្រាយ​បញ្ហា​នេះ​បានដោយ​អនុញ្ញាត​ឲ្យ​អ្នក​ចូលចិត្ត​វាយ​អក្សរ​មើលឃើញ​ផ្លូវ​នៅ​ពីមុខ​ពួកគេ​ខណៈ​កំពុង​វាយ​អក្សរ​លើ​ទូរស័ព្ទ​ក្នុងពេល​ដំណាលគ្នា​។

កម្មវិធី Type n Walk ប្រើប្រាស់​កាមេរ៉ា​របស់​ទូ​រ​ស័ព្ទ​ដើម្បី​បង្ហាញផ្លូវ​នៅ​ពីមុខ លើ Background របស់​ស្គ្រី​ន​ទូរស័ព្ទ ខណៈ​អ្នកប្រើប្រាស់​វាយ​អក្សរ​ពីលើ​កម្មវិធី​នេះ​។

​វា​អាច​ប្រើ​ដើម្បី​សរសេរ​សារដែល​ក្រោយមក​អាច​ផ្ញើ​ចេញ​ជា Text ឬអ៊ីមែល​, បង្ហោះ​លើ​ហ្វេ​ស​ប៊ុ​ក ឬ Twitter ឬ​កូ​ពី (Copy) ទៅ​ដា​ក់នៅ​កន្លែង​ណា​ក៏បាន​។

​កម្មវិធី​តម្លៃ ១,១៥ ដុល្លារ​នេះ​ត្រូវបាន​បង្កើតឡើង​ដោយ​ក្រុមហ៊ុន CGactive LLC មាន​មូលដ្ឋាន​នៅ​រដ្ឋ​កាលីហ្វ័រ​ញ៉ា និង​ទទួលបាន​ប្រជាប្រិយភាព​យ៉ាង​លឿន​ក្នុងចំណោម​អ្នកប្រើប្រាស់​ទូរស័ព្ទ​។ ហើយ​កម្មវិធី​នេះ​អាច​ដោ​ន​ឡូត​បាន​នៅលើ iPhone, iPad និង iPod Touch៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 9 នាក់
  Flag Counter
Flag Counter