. . . . . .
.
ថ្ងៃអាទិត្យ ទី១៩ ខែឧសភា ឆ្នាំ២០២៤

.
Bill Gates ធ្លាប់​​ជំទាស់​​មិន ​ឲ្យទិញអាជីវកម្ម​ទូរស័ព្ទ​ចល័ត Nokia
March 07, 2014 (07:07:50) [ 1133 ]
 
 
គ្រប់គ្នាបានកោតសរសើរ ទៅលើក្រុមហ៊ុន Microsoft ដែលបានចំណាយលុយ ៧,១៧ ពាន់លានដុល្លារ អាមេរិក ក្នុងការទិញអាជីវកម្មទូរស័ព្ទចល័ត Nokia ហើយមកដល់ពេលនេះ ការប្រតិបត្តិហាក់ដូចជាល្អ និងកំពុងតែ ដំណើរការឆ្ពោះទៅមុខ។

ដោយឡែកនៅពេលនេះ គេហទំព័រ Business Insider បានឲ្យដឹងថា មុនពេល Microsoft សម្រេចចិត្តទិញ អាជីវ កម្មទូរស័ព្ទចល័ត Nokia ក្រុមហ៊ុន Microsoft បានកើតមានបញ្ហាបន្ដិចបន្ដួច ក្នុងការសម្រេចទិញ ព្រោះតែលោក Bill Gates។

គេហទំព័រ Business Insider បានបញ្ជាក់ថា លោក Bill Gates សហស្ថាបនិក និងជាអតីតនាយកប្រតិបត្តិ Microsoft បានជំទាស់មិនឲ្យទិញ Nokia ព្រោះតែលោកចង់ក្រុមហ៊ុន Microsoft រក្សាភាពដើមជាក្រុមហ៊ុន Software មិនមែនក្រុមហ៊ុន Hardware នោះទេ។

ប្រភពដដែលបានបន្តទៀតថា តាមពិតទៅក្រុមហ៊ុន Microsoft ចង់ទិញទាំងកម្មវិធីផែនទី HERE របស់ Nokia ផងដែរ ប៉ុន្តែក្រុមប្រឹក្សាភិបាល Microsoft បានបដិសេធមិនយល់ព្រម ព្រោះតែវាថ្លៃលើសពី ការចំណាយ។

ក្រុមអ្នកវិភាគបាននិយាយថា ការគិតរបស់ Bill Gates ប្រហែលជាខុស ព្រោះថានៅពេលនេះ ការសហការគ្នារវាង Microsoft និង Nokia កំពុងតែដំណើរការយ៉ាងរលូន ជាពិសេសបានបង្ហាញ នូវសមិទ្ធិផលថ្មីគឺ Nokia X ដែល នឹងវាយលុយទីផ្សារ នៅពេលដ៏ខ្លីខាងមុខនេះ៕

(ប្រភពពី៖ដើមអម្ពិល)
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 29 នាក់
  Flag Counter
Flag Counter