. . . . . .
.
ថ្ងៃអាទិត្យ ទី១៩ ខែឧសភា ឆ្នាំ២០២៤

.
EMERSON និង Campura សហការគ្នាបង្ហាញ ពី​បច្ចេកវិទ្យា​ថ្មីៗ​
March 07, 2014 (07:21:08) [ 1090 ]
 
 
ក្រុមហ៊ុន EMERSON និងក្រុមហ៊ុន Campura បានសហការគ្នាបង្កើត សិក្ខាសាលាមួយ ដែលស្តីអំពី SMB Connect ដែលផ្តោតទៅលើ បច្ចេកវិទ្យាថ្មីៗ របស់ក្រុមហ៊ុន EMERSON ដែលនឹងប្រព្រិត្តិទៅ នៅថ្ងៃទី ០៦ ខែ មិនា ឆ្នាំ២០១៤ នៅសណ្ឋាគារ Raffles Hotel Le Royal ដោយមានការចូលរួម យ៉ាងច្រើនកុះករ ពីសំណាក់អតិថិជន ដែលមកពីគ្រប់ ស្ថាប័ន និង ពីសំណាក់ វិនិ យោគិនជាច្រើនទៀត នៅកម្ពុជា ។

EMERSON គឺជាក្រុមហ៊ុន ដែលឈានមុខគេ ខាងផែ្នកបច្ចេកវិទ្យា ព័ត៌មាន ដែលមានផ្គត់ផ្គង់ នូវផលិតផលដូចជា Cooling System, UPS, Monitoring System ,…etc. និង ឧបករណ៏ទាក់ទងជា មួយប្រពន្ធ័គ្រប់គ្រង ថាមពល មួយចំនួនទៀត។ លោក ឃី ហាំងឃាង ដែលជាប្រធានផ្នែក Data Center Solution របស់ក្រុមហ៊ុន Campura បាន មានប្រសាសន៍ថា “ខ្ញុំពិតជាមានសេចក្តី សោមនស្សរីករាយ ខ្លាំងណាស់ដែល Campura បានក្លាយ ជាដៃ គូពាណិជ្ជកម្ម របស់ EMERSON ក្នុងការ លក់ផលិតផល EMERSON នៅប្រទេសកម្ពុជា”។

លោកបន្តថា នេះជាលើកដំបូងបង្អស់ ដែលក្រុមហ៊ុន EMERSON បានសហការ ជាមួយក្រុមហ៊ុន Campura ធ្វើ សិក្ខា សាលាបែបនេះ នៅកម្ពុជា។ ការធ្វើសិក្ខាសាលានេះ គឺផ្តោតសំខាន់ លើការបង្ហាញជូននូវ បច្ចេកវិជ្ជាថ្មីៗរបស់ EMERSON ដែលជាផ្នែកមួយដ៏សំខាន់ និង កំពុងទទួលបានការទុកចិត្តពីសំណាក់ វិនិយោគិនទាំងឡាយ។

លោក ក៏បានបន្តដែរថា ផលិតផល របស់ក្រុមហ៊ុន EMERSON គឺជាផលិតផលដែលល្អបំផុត ក្នុងពិភពលោកដែល ត្រូវបានទទួលស្គាល់ថាជា ផលិតផល ដែលមានគុណភាពខ្ពស់។ ហើយលើសពីនេះ Campura ក៏មានអ្នកបច្ចេក ទេស ដែលមានជំនាញពិតប្រាកដ ដែលមានការទទួលស្គាល់ពី EMERSON ដើម្បីផ្តល់អោយអតិថិជន នូវសេវា កម្មឈានមុខ មានគុណភាព និង ភាពជាដែគូរយូរអង្វែង ជាមួយអតិថិជន ផ្ទាល់ផងដែរ។

លោក Prasit puapatarakul ដែលជានាយកគ្រប់គ្រង ប្រចាំប្រទេស របស់ក្រុមហ៊ុន EMERSON បានលើកឡើង អំពី អត្ថប្រយោជន៍ នៃកាប្រើប្រាស់ ផលិតផលរបស់ ក្រុមហ៊ុន EMERSON ដែលជាផលិតផល ប្រើបច្ចេកវិទ្យាខ្ពស់ ក្នុងការគ្រប់គ្រង ប្រពន្ធ័ Cooling System បានល្អជាងគេ ហើយវិនិយោគិន ទាំងអស់នឹងមាន ប្រៀបលើដៃគូរ របស់ខ្លួនព្រមទាំងទទួលបាន នូវឱកាសនៃការធ្វើ វិនិយោគ ដោយសារតែ ការផ្តល់ជូននូវសេវាកម្ម យ៉ាងឆាប់រហ័ស ព្រមទាំងគុណភាព ខ្ពស់របស់ EMERSON។

លោកបានបន្តទៀតថា EMERSON តែងតែព្យាយាមរិះរក បច្ចេកវិទ្យាថ្មីៗដើម្បី ធ្វើយ៉ាងណាអាចជួយសំរួលដល់តំរូវ ការ ផ្នែកពាណិជ្ជកម្ម ពីសំណាក់ អតិថិជនពីគ្រប់តំបន់៕

(ប្រភពពី៖ដើមអម្ពិល)
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 11 នាក់
  Flag Counter
Flag Counter