. . . . . .
.
ថ្ងៃអាទិត្យ ទី១៩ ខែឧសភា ឆ្នាំ២០២៤

.
សេវាកម្ម Milk Music របស់ Samsung ហក់​ចូលមក​ប្រកួតប្រជែង ​ក្នុង​ទីផ្សារ​ដ៏​ចង្អៀត​
March 10, 2014 (10:26:33) [ 1066 ]
 
 
ក្រុមហ៊ុន Samsung បាន​បញ្ចេញ​សេវាកម្ម​តន្ត្រី​ឥតគិតថ្លៃ​សម្រាប់​អ្នកប្រើប្រាស់​ស្មា​ត​ហ្វូ​ន Galaxy របស់ខ្លួន ដោយ​ហក់​ចូលក្នុង​ទីផ្សារ​ដ៏​ចង្អៀត​មួយ ដែលមាន​ដូចជា​សេវាកម្ម Pandora, Spotify និង iTunes របស់ Apple រួចជា ស្រេច​ទៅហើយនោះ​។ ​សេវាកម្ម​ដែល​គេ​ដាក់ឈ្មោះថា Milk Music នឹង​ផ្តល់ជូន​នូវ​ប៉ុស្តិ៍​វិទ្យុ​ឥតគិតថ្លៃ​ចំនួន ២០០ ប៉ុស្តិ៍​ដល់​អតិថិជន ដែល​ប្រើប្រាស់​ឧបករណ៍ Samsung Galaxy​។

លោក ហ្គ្រេ​ហ្គោ​រី លី (Gregory Lee) ប្រធាន និង​ជានា​យក​ប្រតិបត្តិ​ក្រុមហ៊ុន Samsung Telecommunications America បាន​និយាយថា "​សេវាកម្ម Milk ណែ​នាំនូវ​វិធីសាស្ត្រ​ថ្មី​ចំពោះ​តន្ត្រី ដែល​ឆ្លុះបញ្ចាំង​ពី​ភាព​នាំមុខ​ខាង​ការ ច្នៃប្រឌិត​របស់​យើង និង ការផ្តោត​សំខាន់​របស់​យើង​លើ​បទពិសោធន៍​ល្អ​ដាច់​គេ​សម្រាប់​អតិថិជន​។ យើង​នឹង​ផ្តល់ជូន​អតិថិជន​នូវ​បទពិសោធន៍​តន្ត្រី​ដ៏​សម្បូរ​ណ៍​បែបយ៉ាង​អស្ចារ្យ ដែល​បាន​បង្កើតឡើង​នៅ​ជុំវិញ​អ្វីដែល​សំខាន់បំផុត​ចំពោះ​ពួកគេ និង បែបផែន​ជីវិត​របស់​ពួកគេ​"​។ សេវាកម្ម Milk ត្រូវបាន​ដំណើរការ​ដោយ​សេវាកម្ម​វិទ្យុ Slacker​។

​ក្រុមហ៊ុន​បានលើកឡើង​ថា ខ្លួន​ផ្តល់ជូន​នូវ "​កម្មវិធី​តន្ត្រី​ដ៏​ពិសេស​ពី​តន្ត្រី​ដែល​លក់ដាច់​បំផុត​របស់​សិល្បៈករ​សិល្បៈ ការិនី​ដែល​ទើបតែ​រះ​" ដែល​អាច​រក​បានតែ​នៅលើ​សេវាកម្ម​ថ្មី​នេះ​ផ្តាច់មុខ​ប៉ុណ្ណោះ​។ ​ក្រុមហ៊ុន​អេឡិចត្រូនិក​យក្ស ដែល ជា​ក្រុមហ៊ុន​ផលិត​ស្មា​ត​ហ្វូ​ន​ធំ​បំផុត​របស់​ពិភពលោក និង កំពុង​ប្រកួតប្រជែង​ជា មួយ Apple ក្នុង​ទីផ្សារ​អាមេរិក បាន​និយាយថា សេវាកម្ម​នេះ​នឹងត្រូវ​ផ្តល់ជូន​ដោយ​មិន​តម្រូវ​ឲ្យ​មាន Log-in និង​មិនចាំបាច់​ប្រោ​វ (Browse) រកមើល​តារាចម្រៀង ឬ បទ​ចម្រៀង​ចំៗ​នោះទេ​។

​សេវាកម្ម​នេះ​នឹងមាន​ស្ថានីយ​វិទ្យុ​ដែល​ចាក់​ចម្រៀង​សុទ្ធ​ចំនួន ២០០ ប៉ុស្តិ៍ និង​មាន​ចម្រៀង​ជាង ១៣ លាន​បទ ហើយ​ដូច​សេវាកម្ម​ដទៃទៀត​ដែរ សេវាកម្ម​នេះ​នឹង​អនុញ្ញាត​ឲ្យ​រំលង​បទ​ចម្រៀង​ចំនួន ៦ បទ​រាល់​មួយ​ម៉ោង​ម្តង​ក្នុង​មួយ​ស្ថានីយ៍​។​ Apple កាលពី​ឆ្នាំមុន​បាន​ណែនាំ​សេវាកម្ម​វិទ្យុ iTunes គិត​កម្រៃ​របស់ខ្លួន ដែល​អនុញ្ញាត​ឲ្យ​អតិថិជន​ទិញ​បទ​ចម្រៀង​ពី​កា​តូ​ឡុ​ករ​បស់ iTunes៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 30 នាក់
  Flag Counter
Flag Counter