. . . . . .
.
ថ្ងៃអាទិត្យ ទី១៩ ខែឧសភា ឆ្នាំ២០២៤

.
ម៉ាស៊ីន​អាន​សៀវភៅ និង​ជា​ទូរស័ព្ទ​ផងដែរ​
March 17, 2014 (09:43:41) [ 1084 ]
 
 
ក្រុមហ៊ុន Onyx របស់​ប៉ូឡូញ ទើបតែ​ឧទ្ទេសនាម ស៊េរី​ទូរស័ព្ទ​ថ្មី​១ មាន​បន្ថែម​មុខងារ ជា​ម៉ាស៊ីន​អាន​សៀវភៅ ហើយ​អាច​ប្រើ​បន្តបន្ទាប់ បាន​រយៈពេល ២ សប្តាហ៍ ទើប​បញ្ចូល​ថ្ម​ម្តង (​សាក​ថ្ម​) ។​

ប្រសិនបើ​បណ្តា Smart phone បច្ចុប្បន្ន តែង​ត្រូវ​សាក​បញ្ចូល​ថ្ម ក្នុង ១ ថ្ងៃ ជាង ១​កង​នោះ ទូរស័ព្ទ​ថ្មី​របស់​ក្រុមហ៊ុន Onyx អាច​ប្រើ​បាន​ដល់​ទៅ​កន្លះ​ខែ ទើប​តម្រូវ​ឲ្យ​សាក​ថ្ម​ម្តងទៀត ។ ​គេ​បានដាក់​បង្ហាញ​វា ក្នុង​ព្រឹត្តិការណ៍ Cebit នៅ Hannover ប្រទេស​អាល្លឺម៉ង់ ។ តាម​នោះ Ink Phone មាន​អេក្រង់​ទឹកខ្មៅ អេឡិចត្រូនិក ទំហំ ៤,៣ អ៊ីង (inch) និង​មាន​លក្ខណៈ​ស្រដៀង​នឹង​ស៊េរី ម៉ាស៊ីន​អាន​សៀវភៅ Kindle ដំបូង​របស់​ក្រុមហ៊ុន Amazon ។​

​តាម​គេហទំព័រ Engadget នេះ​ជា​ស៊េរី​បរិក្ខារ​កូនកាត់ រវាង Smart phone និង​ម៉ាស៊ីន​អាន​សៀវភៅ ហើយ​បើ​និយាយ​ឲ្យ​ចំ​ទៅ វា​ជា​ម៉ាស៊ីន​អាន​សៀវភៅ ដែល​រ៉ាប់រង​បន្ថែម​មុខងារ ហៅ​, ផ្ញើ​សារ , មើល​គេហទំព័រ ។​

​អេក្រង់ E Ink Flex ត្រូវបាន​ការពារ ដោយ​កញ្ចក់ Gorilla ព្រមទាំង​ប្រព័ន្ធ​ប្រតិបត្តិការ​ល្បឿន ១ GHz និង RAM 512 MB សំណុំ​ចងចាំ ៤ GB , គាំទ្រ​ដោយ​ប័ណ្ណ Micro SD , ថ្មពិល ១.៨០០ mAh ប្រើ​ប្រតិបត្តិការ Andriod ។ Ink Phone នឹង​ចាប់ផ្តើម​ដាក់លក់​នៅ​អាល្លឺម៉ង់ និង​ប៉ូឡូញ នា​ខែមិថុនា ២០១៤ ក្នុងតម្លៃ ១៤០ អឺរ៉ូ ៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 10 នាក់
  Flag Counter
Flag Counter