. . . . . .
.
ថ្ងៃអាទិត្យ ទី១៩ ខែឧសភា ឆ្នាំ២០២៤

.
អ្នកជំនាញថតរូបណែនាំ ពី​ម៉ាស៊ីថតរូប​បានស្អាត និងច្បាស់បែបអាជីព
March 22, 2014 (07:09:38) [ 1351 ]
 
 
ជាការពិតជំនាញ នៃការថតរូបនានា តែងត្រូវផ្គួបផ្សំ ជាមួយនូវប្រភេទម៉ាស៊ីនថតល្អៗ ដើម្បីសំរេច នូវក្តីស្រមៃលោកអ្នក។ គ្រូជំនាញថតរូបនៅ Canon Imaging Academy លោក ផាន់ ភារិទ្ធ ឬស្គាល់ថាលោក Miller ណែនាំលោកអ្នក ដែលចង់ថតរូបបានស្អាត ដោយប្រើប្រាស់កាំមេរ៉ា ប្រភេទម៉ាស៊ីនថត Canon EOS 700D ។

លោក ភារិទ្ធ មានប្រសាសន៍ថា កាម៉េរាថ្មីនេះផ្តល់នូវភាពងាយស្រួល ក្នុងការចាប់ប្លង់ថតរូប និងកាត់បន្ថយ ចំនុចល្អិតរំខានលើរូបភាព បានយ៉ាងល្អព្រមទាំងអាច ថតរូបបានខ្នាតធំច្បាស់ផ្តល់ដោយសិនសឺពិសេស CMOS និងអាចផ្តិតរូបភាពទាំងនេះ លើប្រភេទក្រដាស ច្រើនបែបដូចជា3R, 5R, A3។

លោកបន្តថា «អ្វីដែលខ្ញុំពេញចិត្តជាពិសេសនោះ គឺថាកាម៉េរានេះមានសមត្ថភាព ចាប់រូបភាពបានច្បាស់ថ្លាល្អ ដូចទៅនឹងប្រភេទម៉ាស៊ីនថតតម្លៃថ្លៃមួយចំនួន។ នេះជារូបភាពសត្វស្រមោចដែលខ្ញុំបានប្រើកំរិតពន្លឺខ្ពស់រហូតដល់ ISO:1600 ប៉ុន្តែខ្ញុំនៅតែអាចចាប់រូបភាពនេះបានច្បាស់ល្អប្រកបដោយពណ៌ច្បាស់ និងបង្ហាញគ្រប់ទិន្ន័យ។ នេះ ពិតជាកាម៉េរាប្រភេទប្តូរកែវឡេន DSLR ដែលអាចផ្តល់នូវគុណភាពចាប់រូបភាពខ្ពស់ដូចបណ្តា ម៉ាស៊ីនថតថ្លៃៗ ដែលលោកអ្នក គួរជ្រើសយកទៅប្រើប្រាស់ប្រចាំថ្ងៃ»។

Camera Specifications ចំនុចពិសេសៗរបស់ម៉ាស៊ីនថតនេះ

Canon EOS 700D ជាម៉ូឌែលថ្មីបន្ទាប់ពី EOS 650D ដែលមានកាម៉េរាសិនសឺ ទំហំ១៨ មេហ្គា ភិចសែលដែល ជាទំហំទូទៅសំរាប់ប្រព័ន្ធEOS។ បើទោះជាកាម៉េរាដទៃមានទំហំសិនសឺរហូតដល់ 20+ មេហ្គាភិចសែលក្តីតែ700D មានទំហំសិនសឺ ដែលផ្តល់នូវកំរិតភិចសែល ធំជាងផ្តល់នូវការចាប់ រូបភាពបានច្បាស់ល្អ និងស្ទើរគ្មានចំនុច ល្អិតរំខាននោះទេ។ ពិសេសវាដំណើរការចាប់រូបភាពច្បាស់ ក្នុងលក្ខខណ្ឌពន្លឺតិចតួច ផ្តល់ដោយកំរិតពន្លឺ ISO 100-12800 និងអាចបង្កើនដល់ទៅ ISO 25600។

ចំពោះអង្គគណនារូបវិញEOS 700D ប្រើDIGIC 5 ដូចEOS 650D ដែរដែលវាអាចផ្តល់នូវ Hybrid AF system ជាមួយការវាស់ចាប់រូបភាព ដោយការប្រើភិចសែលនៅចំកណ្តាល ដំនើរការរួមគ្នាជាមួយ និងការវាស់ចាប់ កំរិត​ពណ៌របស់ EOS 700D ដើម្បីសំរេចបាននូវការចាប់រូបភាពបានល្អ ក្នុងការថត តាមរយៈការមើលលើអេក្រង់​និងការថតបែបវីដេអូ។

កាម៉េរា 700D ថ្មីនេះបានប្រើប្រាស់ចំនុច AF 9 ចំនុចដូចមានក្នុង 650D ដែរតែអ្វីដែលល្អនោះ គឺថា វាជាចំនុច ប្រភេទកាត់គ្នា អាចដឹងពីរូបភាពទាំងពីរបែប ទោះរូបភាពមានលក្ខណៈផ្តេកឬបញ្ឈរ។

New External Finish រូបរាងស្អាតថ្មី

បើធ្វើការប្រៀបធៀបជាមួយម៉ូឌែលជំនាន់មុន EOS 700D ត្រូវបានរចនារូបរាងស្រដៀងទៅនឹង ប្រភេទ កាម៉េរាEOS ធន់កណ្តាលផ្តល់នូវរូបរាងល្អធន់។ ភាពកែច្នៃថ្មីនៃរូបរាង ទាំងនេះអាច សំគាល់បានយ៉ាងច្បាស់លើការបន្ថែមជ័រស្វិតល្អ នៅលើតួកាម៉េរានិងផ្ទៃស្រអាប់ទាក់ទាញ។

Shooting Videoការថតបែបវីដេអូ

EOS 700D អាចថតវីដេអូកំរិតច្បាស់បំផុតFULL HD 1080 ក្នុងល្បឿន30, 25, 24 fps ឬក្នុងល្បឿន720p កំរិតHD ស្តង់ដារទូទៅ។នៅផ្នែកខាងលើមានរន្ធចាប់សំលេងបែប ស្តេរីអូនិង មានប្រព័ន្ធកាត់បន្ថយសំលេងខ្យល់ផងដែរ។

Creative Filtersការផ្លាស់ប្តូរពណ៌រូបភាព

ចំនុចពិសេសមួយថ្មីទៀតរបស់EOS 700D លើEOS 600D គឺយើងអាចធ្វើការដាក់របាំង ប្តូរពណ៌លើ រូបភាព និងពិនិត្យ មុនការចុចថតជាជាងការថត ហើយរួចដាក់របាំងប្តូរពណ៌ជាក្រោយ។ម្យ៉ាងទៀត លោកអ្នក ក៏អាច ធ្វើការរក្សានូវរូបភាព ដែលមិនបានផ្លាស់ប្តូរជាមួយនិង រូបភាពដែលបានកែសំរួលទាំងពីរនេះ ក្នុងពេល តែមួយ ផងដែរ។

New STM Lens Kitកែវឡេនប្រភេទ STM ថ្មីទំនើប

កាម៉េរាEOS 700D ប្រើនូវកែវឡេនថ្មី18-55mm f/3.5-5.6 IS STM ដែលជំនួសអោយកែវឡេនUSM មានក្នុង650D វាអាចជារឿងថ្មីសំរាប់ការកែប្រែនេះប៉ុន្តែវាសាកសមនឹងការចំនាយលើកែវឡេនថ្មីនេះជាមួយនឹង ចំនុចចាប់រូបភាពថ្មីដែលមានក្នុងសិនសឺចាប់រូបភាពធ្លាប់ត្រូវបានប្រើលើEOS 650D។

កែវឡេនថ្មីនេះអាចផ្តោតថតបានជិតបំផុត0.25m ជាមួយ4-stop Optical Image Stabilizer (ប្រព័ន្ធរក្សាលំនឹង) និងម៉ូទ័របង្វិលផ្លាស់ការថតរូប បែបវីដេអូបានល្អនិងមានបន្ថែមកំរិតAF ល្អក្នុងLive View៕STM បង្ហាញពីការ រចនាអោយការថតវីដេអូមាន សភាពច្បាស់ល្អជានិច្ច។ ចំពោះកាម៉េរាទូទៅ ការចាប់រូបភាព ពីមួយទៅមួយ តំរូវ អោយធ្វើការផ្តោតភ្លាមៗ ហើយ 700D ក៏មាន សមត្ថភាពដូចគ្នាផងដែរក្នុងការថតយក រូបសន្លឹកតែវាអាចធ្វើការ ផ្តោតចាប់រូប ក្នុងពេលថតវីដេអូបានយ៉ាងល្អ និងមិនមានសំលេងវិលរំខានពីកែវឡេនទេ។

ចំនែកអេក្រង់ប៉ះបញ្ជាដោយដៃក៏ជាមុខងារ ដ៏ពិសេសមួយទៀត ក្នុងការងាយប៉ះយកចំនុច ដែលចង់ផ្តោតថត រូបភ្លាមៗ ហើយមានចំនុចមិនមិនវិលចុះឡើង ពេលផ្លាស់ប្តូរការចាប់រូបភាព ដែលធ្វើអោយរបាំង ប្តូរពណ៌រូបភាព អ្នកនៅថេរល្អ។

Canon EOS 700D Body ដាក់លក់ក្នុងតំលៃ $630 ដុល្លា, ប្រើកែវឡេន 18-55mm f/3.5-5.6 IS STM មានដាក់លក់ក្នុងតំលៃ $790ដុល្លា, នឹងប្រើកែវឡេន 18-135mm f/3.5-5.6 IS STM មានដាក់លក់ក្នុងតំលៃ $1,010ដុល្លានៅហាងលក់ផលិតផលCanon, i-Qlick អគារលេខ១៤៦មហាវិថីព្រះសីហនុ។

ម៉ាស៊ីនថតទំនើបនេះមានការធានាជូនរយៈពេល ១៥ខែជាមួយការផ្តល់ជូនការសំអាត CMOS សិនសឺកាម៉េរា មួយដងឥតគិតថ្លៃ រួមនិងវគ្គសិក្សាពីការប្រើប្រាស់កាម៉េរាពិសេស រយៈពេលពីរម៉ោង។ ពត៌មានបន្ថែម សូមចូល ទៅកាន់គេហទំព័រ www.facebook.com/iQlickCambodia ឬទំនាក់ទំនងទៅកាន់ទូរស័ព្ទលេខ 023 996 638៕

(ប្រភព៖ ដើមអម្ពិល)
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 21 នាក់
  Flag Counter
Flag Counter