. . . . . .
.
ថ្ងៃអាទិត្យ ទី១៩ ខែឧសភា ឆ្នាំ២០២៤

.
ការប្រើប្រាស់ទម្រង់មុខជា ID របស់គណនី Facebook ស្ទើតែអាច កត់ចំណាំទម្រង់មុខ ដូចជាមនុស្ស យើងដែរ
March 22, 2014 (07:12:46) [ 1158 ]
 
 
Facebook នឹងបញ្ចេញនូវបច្ចេកទេស កត់សំគាល់ទម្រង់មុខ ដែលមនុស្សយើង មិនអាចធ្វើទៅបាន។ អ្នកស្រាវជ្រាវ បណ្តាញសង្គម បានបង្កើតកម្មវិធីមួយ ឈ្មោះថា DeepFaceដែលជាកម្មវិធី សំរាប់សំគាល់នូវ ទម្រង់មុខរបស់មនុស្ស។

កម្មវិធីនេះត្រូវបានបង្កើតឡើងដោយលោក Taigman និងមិត្តរួមការងារនៅឯមន្ទីរពិសោធន៍ Facebook's Artificial Intelliegence។ កម្មវិធី DeepFace នេះ បាននឹងកំពុងអភិវឌ្ឍន៍លក្ខណៈផ្សេងៗ បន្ថែមទៀតទៅលើប្រព័ន្ឋរបស់ វា។ ប្រសិនបើរូបថតរបស់អ្នកមិនស្ថិតនៅចំកណ្តាលទេ កម្មវិធីនេះនឹងជួលកែសម្រួលចុះឡើង ដើម្បីធ្វើអោយរូបថត នោះ ត្រូវគ្នាជាមួយរូបថតនៅក្នុង Facebook​ របស់អ្នក។

ក្រុមរបស់លោក Taigman បានបង្កើតលក្ខណៈទម្រង់មុខ 3-D ពីរូបថតរបស់អ្នក។ ហើយកម្មវិធីនេះអាចបង្វិលរូប ថតចុះឡើងដើម្បីរកលក្ខណៈ ដូចគ្នាពីរូបថត។ ហើយប្រសិនបើកម្មវិធី DeepFace រកឃើញលក្ខណៈស្រដៀងគ្នា គ្រប់គ្រាន់រវាងរូបថតពីរហើយ វានឹងប្រាប់យើងថា "រូបភាពទាំងពីរដូចគ្នាហើយ"។

អ្នកស្រាវជ្រាវសំរេចបានលទ្ឋផល 97.25 % ក្នុងការកត់សំគាល់លក្ខណៈដូចគ្នារវាងរូបថតទាំងពីរ ប៉ុន្តែវាជាការមួយ ដ៏អាម៉ាសដែលវាមិនអាចស្មើនឹង 97.5 % នៃការចំណាំទម្រង់មុខរបស់មនុស្សយើងបាន។ ទោះបីជាយ៉ាងណាក៏ ដោយ កម្មវិធីនេះកំពុងស្ថិតនៅក្នុងគំរោងស្រាវជ្រាវបន្តទៀត, អ្នកស្រាវជ្រាវនឹងធ្វើបទបង្ហាញនូវការងាររបស់ពួកគេ នៅក្នុងសិន្និសិទ IEEE ស្តីពីចក្ខុវិស័យរបស់កុំព្យូទ័រ និងកម្មវិធីកត់សំគាល់គំរូផ្សេងៗ នៅក្នុងខែមិថុនានេះ។
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 10 នាក់
  Flag Counter
Flag Counter