. . . . . .
.
ថ្ងៃអាទិត្យ ទី១៩ ខែឧសភា ឆ្នាំ២០២៤

.
បុគ្គលិកចាស់របស់ក្រុមហ៊ុន Microsoft ត្រូវបានគេចាប់ខ្លួន ពីបទ បែកធ្លាយ Window 8
March 25, 2014 (13:04:13) [ 1053 ]
 
 
លោក Alex Kibkalo ដែលជាវិស្វករផ្នែក Software របស់ក្រុមហ៊ុន Microsoft ត្រូវបានគេចាប់ខ្លួន នៅក្នុងទីក្រុង Seattle នៃរដ្ឋ Washington កាលពីថ្ងៃពុធ,​ ពីបទបែកធ្លាយកម្មវិធី Window 8 ឲ្យទៅអ្នកសរសេ ប្លុកម្នាក់ កាលពីពេលដែល Window 8 បានលេចចេញកាលពីឆ្នាំ 2012។ លោក Alex Kibkalo បានផ្ញើរទម្រង់ Window 8 និងកម្មវិធីដោះសារសំរាប់ Window 8 ឲ្យទៅអោយអ្នកសរសេរប្លុកជនជាតិបារាំង, នៅពេលគេបាន ដាក់បង្ហាញរូបភាពរបស់ Software នេះតាមអនឡាញ។

លោក Alex Kibkalo ដែលជាបុគ្គលិកសំរាប់ក្រុមហ៊ុន Microsoft អស់រយះពេលជាច្រើនឆ្នាំនៅក្នុងប្រទេសរុស្សី និងសាធារណៈរដ្ឋលីបង់, ហើយគាត់ត្រូវបានគេចោទប្រកាន់ពី បទបែកធ្លាយខុសច្បាប់កាលពីឆ្នាំ 2012 នេះ។ យោងតាមការបញ្ជាក់របស់លោក Redmond បាននិយាយថា "វាជា ការឆ្លើយតបទៅនឹងការត្រួតពិនិត្យឡើងវិញ នូវរឿងអាស្រូវមួយនេះ​ ហើយវាមានភាពប៉ះពាល់ដល់ក្រុមហ៊ុន Microsoft យ៉ាងខ្លាំង "។ ក្រុមFBI បានបើកការ ស៊ើបអង្កេតពីការលេចធ្លាយឯកសារសម្ងាត់នេះ កាលពីឆ្នាំ 2013។ លោក ត្រូវបានគេឃាត់ខ្លួនបន្ទាប់ពីអ្នកសរសេរ ប្លុកដែលគាត់បានផ្ញើរកម្មវិធីនេះ, បានទំនាក់ទំនងទៅក្រុម Microsoft ដើម្បីធ្វើការបញ្ជាក់ពីរឿងបែកធ្លាយឯកសារ នេះ។

យោងទៅតាមសារអេឡិចត្រូនិច (email)របស់អ្នកសរសេប្លុក និងកម្មវិធីបណ្តាញទំនាក់ទំនងសង្គមដែលអ្នកទាំងពីរ បានជជែកគ្នា, ដែលត្រូវបានអ្នកស៊ើបអង្កេតបានរកឃើញរបស់ លោក Kibkalo ដែលបានលើកទឹកចិត្តដល់អ្នកសរ សេប្លុកថា​​ "ខ្ញុំមិនត្រឹមតែអោយលោកបង្ហាញពត័មានផ្សេងៗ​ ដែល ទាក់ទងនឹង Window 8 នេះប៉ុណ្ណោះទេ ប៉ុន្តែ ថែមទាំងការចែកចាយ software សំរាប់ដោះសោរ Version នៃ OS នេះផងដែរ"។ លោក Kibkalo បាននិយាយថា "ខ្ញុំប្រហែលជានឹងបង្ហាញអ្នកពីជំនាន់ Enterprise នៃប្រភេទរបស់ Window នៅថ្ងៃនេះ "យោងទៅតាមសារអេឡិច ត្រូនិច កាលពីខែសីហា ឆ្នាំ 2012, នៅក្នុងរបាយការណ៍ចាប់ខ្លួន របស់លោក Kibkalo។

លោក Kibkalo ត្រូវបានគេចោទប្រកាន់ថា មានភាពទាក់ទងជាមួយការបែកធ្លាយមុនពេលកំណត់របស់ Window 7 ផងដែរ។ នៅក្នុងការសន្ទនាជាមួយនឹងអ្នកសរសេរប្លុកជនជាតិបារាំង, គាត់ក៏ត្រូវបានគេចោទប្រកាន់ថា បានលួច ចូលទៅការិយាល័យរបស់លោក Redmond, លោក Wash របស់ក្រុម Microsoft ដើម្បីចម្លងនូវទន្និន័យពីម៉ាស៊ីន ផ្ទុកទន្និន័យ (Server) ​របស់ក្រុមហ៊ុន។ លោក Kibkalo នឹងត្រូវបង្ហាញវត្តមានរបស់គាត់នៅតុលាការក្នុងស្រុករប ស់សហរដ្ឋអាមេរិចនៅសប្តាហ៍ក្រោយ, ពីបទចោទប្រកាន់ថា "ការលួចទន្និន័យពាណិជ្ជកម្មសម្ងាត់របស់ក្រុមហ៊ុន"។

(កែសម្រូលដោយ៖រ៉ាណា)
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 10 នាក់
  Flag Counter
Flag Counter