. . . . . .
.
ថ្ងៃអាទិត្យ ទី១៩ ខែឧសភា ឆ្នាំ២០២៤

.
NSA ហ៊ែ​ក​ចូល Sever របស់​ក្រុមហ៊ុន Huawei និង លួច​អ៊ីមែល និង​បញ្ជី​អតិថិជន​
March 25, 2014 (13:27:08) [ 1142 ]
 
 
សារព័ត៌មាន​ពីរ បាន​រាយការណ៍​ កាល​ពីថ្ងៃ​សៅរ៍​ ទី២២ ខែមីនា ថា ទីភ្នាក់ងារ​ស៊ើបការណ៍​ សំងាត់​អាមេរិក​ បាន​ហ៊ែ​ក (Hack) ចូល Sever អ៊ីមែល​ របស់​ក្រុមហ៊ុន​ បច្ចេកវិទ្យា​យក្ស​ចិន Huawei កាលពី​ប្រាំ​ឆ្នាំមុន ដែល​អំឡុង​ពេលនោះ​ មានការ​ព្រួយបារម្ភ​ខ្លាំង​ឡើងៗ ​ក្នុង​ទីក្រុង​វ៉ាស៊ីនតោន​ថា ក្រុមហ៊ុន​ផលិត​ឧបករណ៍​ទូរគមនាគមន៍​នេះ​គឺជា​ការគំរាម កំហែង​ចំពោះ​សន្តិសុខ​អាមេរិក​, នេះ​បើ​យោងតាម​វេ​ប​សាយ Daily Mail ផ្សាយ​ថ្ងៃទី ២៣ ខែមីនា​។

កាសែត Der Spiegel ប្រចាំ​សប្តាហ៍​របស់​អាល្លឺម៉ង់​បាន​រាយការណ៍​ដោយ​ដកស្រង់​ឯកសារ​ស៊ើបការណ៍​សំងាត់​អាមេរិក​ដែល​ទម្លាយ​ដោយ​អតីត​បុគ្គលិក NSA លោក អេ​ដ​វ៉ាដ ស្នូ​វ​ដិ​ន ថា ទីភ្នាក់ងារ​សន្តិសុខ​ជាតិ (NSA) បាន ចាប់ផ្តើម​ផ្តោត​គោលដៅ​លើ Huawei នៅ​ដើមឆ្នាំ ២០០៩ ហើយ​បាន​ជ្រាបចូល​ទៅក្នុង​បញ្ជី​អតិថិជន និង​ឯកសារ​អ៊ីមែល​របស់​ក្រុមហ៊ុន​នេះ​យ៉ាង​ឆាប់រហ័ស​។​

​លោក វីលៀម ប៊ី ប្លាំ​មឺ (William B. Plummer) អនុប្រធាន​កិច្ចការ​ក្រៅប្រទេស​របស់​ក្រុមហ៊ុន​បាន​និយាយថា ក្រុម ហ៊ុន Huawei បង្ហាញ​ការប្រឆាំង​ទៅនឹង​សកម្មភាព​ដែល​គំរាមកំហែង​សន្តិសុខ Network​។​

​លោក​ប្លាំ​មឺ​បាន​ថ្លែង​នៅក្នុង​អ៊ីមែល​មួយ​ថា "Huawei ប្រកាស​ពី​ឆន្ទៈ​របស់ខ្លួន​ក្នុងការ​សហការ​ជាមួយ​បណ្តា​រដ្ឋាភិ បាល​ទាំងអស់ ភាគី​ពាក់ព័ន្ធ​ក្នុង​ឧស្សាហកម្ម និងអតិថិជន​ទាំងអស់​ក្នុង​លក្ខណៈ​បើកចំហរ និងតម្លាភាព​ដើម្បី​ដោះ ស្រាយ​បញ្ហា​ប្រឈម​ផ្នែក​សន្តិសុខ Network និង​ការថែរក្សា​ទិន្នន័យ​លើ​សកលលោក​រួមគ្នា​។ ព័ត៌មាន​បង្ហាញ​នៅក្នុង​អត្ថបទ​កាសែត Der Spiegel និង កាសែត New York Times រម្លឹក​ម្ដងទៀត​ពី​ភាពចាំបាច់​សម្រាប់​បណ្តា​ក្រុមហ៊ុន​ទាំងអស់​ឲ្យ​ចេះ​ប្រុងប្រយ័ត្ន​គ្រប់ពេលវេលា​"​។

​កាសែត Der Spiegel បាន​និយាយថា ក្នុងចំណោម​មនុស្ស​ដែល​អ៊ីមែល​របស់​ពួកគេ​ត្រូវបាន​ចូល​អាន​ដោយ NSA គឺប្រធាន​ក្រុមហ៊ុន Huawei លោក រិ​ន ហ្សេ​ង​ហ្វី (Ren Zhengfei)​។​

​ប្រតិបត្តិការដែល​កាសែត Der Spiegel អះអាងថា​ត្រូវបាន​សហការ​ជាមួយ CIA, FBI និង សេត​វិមាន ក៏​លួច​យក​ប្រភព​កូដ​សម្រាប់​ផលិតផល Huawei ដែរ​។ តាម​របាយការណ៍ គោលបំណង​មួយ​គឺ​ដើម្បី​កេងចំណេញ​ការពិត​ដែល ថា ឧបករណ៍​របស់​ក្រុមហ៊ុន Huawei ត្រូវបាន​ប្រើ​យ៉ាង​ទូលំទូលាយ​ដើម្បី​បញ្ជូន​សម្លេង និងចរាចរណ៍​ទិន្នន័យ​នៅ​ជុំវិញ​ពិភពលោក​។ ប៉ុន្តែ​របាយការណ៍​នេះ​និយាយថា NSA ក៏​បារម្ភ​ផងដែរ​ថា រដ្ឋាភិបាល​ចិន​ខ្លួនឯង​អាច​នឹង​ប្រើ​វត្ត មាន​ក្រុមហ៊ុន Huawei ក្នុង​បណ្តា Network បរទេស​សម្រាប់​គោលបំណង​ចារកម្ម​។

​ឆ្លើយតប​ទៅនឹង​របាយការណ៍​រប​ស់កា​សែត Der Spiegel អ្នកនាំពាក្យ NSA លោកស្រី វ៉ា​នី វីន​ស៍ (Vanee Vines) បាន​និយាយថា ទីភ្នាក់ងារ​នេះ​មិន​ធ្វើ​អត្ថាធិប្បាយ​លើ​សកម្មភាព​ដែល​គេ​ចោទប្រកាន់​ជាក់លាក់​ទេ​។ លោកស្រី​បាន លើកឡើង​ម្តង​ទៀតថា គោលជំហរ​របស់ NSA គឺថា​សកម្មភាព​របស់​ខ្លួន​មាន​គោលបំណង​តែមួយគត់​គឺ​ផ្តោតលើ "​គោលដៅ​ស៊ើបការណ៍​សំងាត់​បរទេស​ដែលមាន​សុពលភាព​ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ​ស៊ើបការណ៍​សំងាត់​"​។

​លោកស្រី​វីន​ស៍បាន​និយាយ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ដែល​អ៊ីមែល​ទៅ​ទីភ្នាក់ងារសារព័ត៌មាន The Associated Press ថា "​លើសពីនេះ​ទៀត យើង​មិន​ប្រើ​សមត្ថភាព​ស៊ើបការណ៍​សំងាត់​នៅ​បរទេស​ដើម្បី​លួច​ព័ត៌មាន​សំងាត់​ខាង​ពាណិជ្ជកម្ម​របស់​ក្រុមហ៊ុន​បរទេស​ជំនួសមុខ​ឲ្យ​ក្រុមហ៊ុន​ផ្សេង​នោះទេ ឬក៏​ផ្តល់​ការណ៍​សំងាត់​ដែល​យើង​ទទួលបាន​ឲ្យ​ទៅ​បណ្តា​ក្រុមហ៊ុន​អាមេរិក​ដើម្បី​បង្កើន​ភាព​ប្រកួតប្រជែង​អន្តរជាតិ​របស់​ពួកគេ ឬ​បង្កើន​ចង្វាក់​ផលិតកម្ម​របស់​ពួកគេ​នោះឡើយ​"៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 9 នាក់
  Flag Counter
Flag Counter