. . . . . .
.
ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០២៤

.
Apple ​វ៉ា​ដាច់​ HP ​ហើយ!
February 08, 2012 (23:30:50) [ 1476 ]
 
 
យោង​តាម​គេហទំព័រ canalys ដែល​ទើប​តែ​ចេញ​ផ្សាយ​ថ្មីៗ​នេះ​បាន​ឲ្យ​ដឹង​ថាក្រុមហ៊ុន Apple ​កំពុងតែ វ៉ា​ដាច់​ ក្រុមហ៊ុន Hewllett-Packard​ (HP) ក្នុង​តំណែង ​ជា​អ្នក​លក់​កុំព្យូទ័រ បាន​ច្រើន​បំផុត នៅ​លើ​ពិភពលោក​ ហើយបើ​រាប់​ បញ្ចូល​ទាំង iPad ផង​នោះ ។ ​

យោង​តាម​ស្ថិតិ ​របស់​ក្រុមហ៊ុន Apple បាន​ឲ្យ​ដឹង​ថា ​ក្នុង​ត្រីមាស​ទី ៤ ឆ្នាំ​២០១១​ក្រុមហ៊ុន​អាច​នាំចេញ iPad បាន​លើស​ពី ១៥លាន​គ្រឿង និង Mac បាន ៥លាន​គ្រឿងស្មើ​នឹង ១៧ភាគរយ​នៃ​ចំនួនកុំព្យូទ័រ សរុប ១២០លាន​ គ្រឿង​ទូទាំង​ពិភព​លោក​ដែល​នេះ​ជា​លទ្ធផល​ដ៏​ជោគជ័យ​មួយ​ដែល​នាំ​ឲ្យ Apple ក្លាយ​ជា​អ្នក​លក់​កុំព្យូទ័រ​នាំ​មុខ​គេ​ទូទាំង​ពិភព​លោក។ សរុប​មក​វិញ​ចំនួន​ទីផ្សារកុំព្យូទ័រ សរុប​រួម​បញ្ចូល​ទាំង desktops, netbooks, notebooks, and pads កើន​ឡើង ១៦ភាគរយ​ពី​មួយ​ឆ្នាំទៅមួយឆ្នាំ តែ​បើ​មិន​រាប់​បញ្ចូល​ទាំង pads នោះ​ទីផ្សារកុំព្យូទ័របែរ​ជា​ធ្លាក់​ចុះ០,៤ភាយ​រយ​ទៅ​វិញ។

ប្រភព​ខាង​លើ​បាន​បន្ត​ថា ក្នុង​ចំណោម​អ្នក​ផលិតកុំព្យូទ័រកំពូល​ទាំង​៥ លើ​លោក​មាន​តែ​ក្រុមហ៊ុន Lenovo មួយ​ប៉ុណ្ណោះ​ដែល​អាច​គ្រប់គ្រង​និង​ធ្វើ​ឲ្យ​តម្លៃ​ផ្សារហ៊ុន​របស់​ខ្លួន​ កើន ២ភាគរយ បើ​ប្រៀបធៀប​នឹង​ក្រុមហ៊ុន Apple កើន ៦ភាគរយ​ ក្នុង​ត្រីមាស​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន ចំណែក​ផ្សារ​ហ៊ុន​របស់ Acer, Dell និង HP វិញ​គឺ​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង។ តែ​ថ្មីៗ​នេះ ក្រុមហ៊ុន HP​អ្នក​លក់​កុំព្យូទ័រ​ជាប់​ចំណាត់​ថ្នាក់​លេខ ២ ទូទាំង​ពិភពលោកបានឲ្យដឹង​ថាខ្លួនមិន​ព្រមចុះចាញ់​ឡើយ ហើយ​ឥឡូវ​នេះ​​កំពុង​​ស្វះស្វែង​រក​វិធីសាស្ត្រ​ដើម្បី​ប្រកួតប្រជែង​ជាមួយ Apple ដោយ​ប្រើប្រាស់ Touchpad ជំនាន់ក្រោយៗរបស់​ខ្លួន។

គួរ​រំលឹក​ថា ចាប់​តាំង​ពី​ក្រុមហ៊ុន HP បាន​ទិញ​យក​ក្រុមហ៊ុន Compaq រួច​មក​ផ្សារហ៊ុន​របស់ HP បាន​កើន​ឡើង​យ៉ាង​ខ្លាំង​រហូត​ធ្វើ​ឲ្យ​ក្រុមហ៊ុន​មួយ​នេះ​បាន​គ្រង​តំណែង​ ជា​អ្នក​លក់​កុំព្យូទ័រ​ច្រើន​បំផុត​ក្នុង​លោក​ផ្ទួនៗ​គ្នា​ជា​ច្រើន​ឆ្នាំ តែ​ទី​បំផុត​ក្នុង​ឆ្នាំ ២០១១ នេះ Apple បាន​ដណ្ដើម​យក​តំណែង​នេះ​ទាល់​តែ​បាន៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 9 នាក់
  Flag Counter
Flag Counter