. . . . . .
.
ថ្ងៃច័ន្ទ ទី១៣ ខែឧសភា ឆ្នាំ២០២៤

.
Yahoo លុប Google និង Facebook ចេញពី Flickr
June 08, 2014 (12:05:52) [ 1285 ]
 
 
ដើមអម្ពិល, ក្រុមហ៊ុន Yahoo បានប្រកាស​​ជាផ្លូវការថា ចាប់ពីថ្ងៃទី​​៣០ខែមិថុនា ឆ្នាំ ២០១៤ នេះតទៅ ខ្លួននឹង​លុបចោលការ Sing-in ចូលទៅប្រើ Flickr តាមរយៈ Google និង Facebook។

Flickr ជាគេហទំព័ររូបភាព​​មួយ ដែលអនុញ្ញាតឲ្យ អ្នកប្រើ​​ប្រាស់ធ្វើការរក្សា ទុកនូវរូបភាព​​ទាំងអស់ នៅទីនោះ​ដោយ​មិនគិតថ្លៃ ជាពិសេសគឺ​​មានសុវត្ថិភាពល្អ និងងាយ​​ស្រួលក្នុង ការប្រើប្រាស់​​ទៀតផង។

នៅក្នុងសេចក្ដីប្រកាស​​របស់ Yahoo បានឲ្យដឹងថា អ្នកប្រើ Flickr ត្រូវតែចុះឈ្មោះ​​ដើម្បី ទទួលបាន​​សេវាកម្ម ក៏​ដូចជា​ការប្រើប្រាស់ ដូច្នេះហើយទើប​​សម្រេច លុបចោលការ​​ប្រើតាមរយៈ Google និង Facebook។ ព័ត៌មាននេះ​ត្រូវបាន Yahoo ជូនដំណឹងដល់​​អ្នកប្រើប្រាស់ ទាំងអស់​​បានជ្រាប តាមរយៈអ៊ីមេល។

មួយរយៈពេលក្រោយនេះ អ្នកស្រី Marissa Mayer នាយកប្រតិបត្តិ Yahoo មិនសូវជា​​មានសកម្មភាព ប៉ុន្តែប្រភព​ផ្ទៃក្នុងបានបញ្ជាក់ថា Yahoo កំពុងតែពង្រឹងទៅលើ មាតិការបស់ខ្លួនមួយ ចំនួនដូចជា កីឡា អាកាសធាតុ ព័ត៌មាន​ទូទៅ ដើម្បីទាញយក ប្រជាប្រិយ​​ភាពមកវិញ៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 35 នាក់
  Flag Counter
Flag Counter