. . . . . .
.
ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០២៤

.
Bill Gates អំពាវនាវឲ្យ ច្នៃប្រឌិតស្រោមអនាម័យថ្មី
March 27, 2013 (07:29:19) [ 1505 ]
 
 
មូលនិធិ Bill & Melinda Gates របស់​ស្ថាបនិក Microsoft បាន​តម្កល់​ប្រាក់រង្វាន់​១០០.០០០USD សម្រាប់​អ្នក​ដែលមាន​ពិ​និត្យ​ច្នៃប្រឌិត​ស្រោមអនាម័យ​ជំនាន់​ថ្មី ធ្វើ​ឲ្យ​អ្នកប្រើប្រាស់​មានការ​និយម​ចូលចិត្ត ។​

​អារម្មណ៍​នៃ​ការ "​ទើសទាល់​" ជាមួយ​ស្រោមអនាម័យ គឺជា​មូលហេតុ​សំខាន់​មួយ​ធ្វើ​ឲ្យ​បុរសៗ​មិន​ចូលចិត្ត​ប្រើប្រាស់​វា និង​ជា​កត្តា​ជំរុញ​ឲ្យ​ដៃគូ​រួមភេទ​របស់​ពួកគេ ប្រឈមមុខ​នឹង​ការចម្លង​ជំងឺ ក៏ដូចជា​មានគភ៌​មិន​គ្រោងទុក ។​

​ការប្រឡង​គំនិត​ច្នៃប្រឌិត​អំពី "​ស្រោមអនាម័យ​ជំនាន់​បន្ទាប់​" គឺជា​ផ្នែក​មួយ​នៃ​កម្មវិធី "​ផ្សងគ្រោះថ្នាក់​" សម្រាប់​ការ​ប្រឈម​ធំៗ​នៃ​ជុំ​ទី​១១ លើកឡើង​ដោយ​មូល​និ​ធី​កោដ​ដុល្លារ Bill & Melinda Gates ។​

​អ្នករៀបចំ​កម្មវិធី​បាន​សន្និដ្ឋានថា វិទ្យាសាស្ត្រ​អំពី​វត្ថុធាតុដើម និង​ការយល់ដឹង​របស់​យើង​អំពី​ប្រព័ន្ធ​សរសៃវិញ្ញាណ និង​ជីវសាស្ត្រ បាន​នាំមក​នូវ​ការកែទម្រង់​បដិវត្ត​អស់កាល​មួយ​ទសវត្ស​រ៍ហើយ ប៉ុន្តែ​នៅ​ពុំទាន់​ឃើញ​មានការ​កែទម្រង់​ណាមួយ​សម្រាប់​ផលិតផល​ត្រូវ​ការប្រើ​ជាងគេ​លើ​ពិភពលោក ។​

​គេ​ប៉ាន់​ស្មានថា ក្នុង​១​ឆ្នាំៗ​មាន​ស្រោមអនាម័យ​ប្រមាណ​១៥​ពាន់​លាន​ត្រូវបាន​ផលិត ហើយ​មាន​មនុស្ស​ប្រើប្រាស់​វា​ប្រមាណ​៧៥០​លាន​នាក់ ៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 15 នាក់
  Flag Counter
Flag Counter