. . . . . .
.
ថ្ងៃច័ន្ទ ទី១៣ ខែឧសភា ឆ្នាំ២០២៤

.
ស្មាតហ្វូនស៊ីម២ Nokia Lumia 630 ដំណើរ​​ការដោយ Window Phone 8.1 ដែលមាន​​ក្តាចុច ជាភាសា​​ខ្មែរ បានបង្ហាញ​​ខ្លួន​នៅ​កម្ពុជា​​ហើយ
June 12, 2014 (10:29:13) [ 1344 ]
 
 
ដើមអម្ពិល, ភ្នំពេញ ៖ ទូរសព្ទ័​​​ប្រភេទ​ស្មាតហ្វូន​ស៊ីម2 Nokia Lumia 630 ដែលដំណើរការ ដោយប្រពន្ធ័​​ប្រតិបត្តិការ Window Phone 8.1 ជាមួយ CPU 1.2 Quad-Core មានតម្លើងក្តាចុច (keyboard) ជាភាសាខ្មែររួច​​ជាស្រេច បាន​មកដល់​​ទីផ្សារ​​ប្រទេស​​កម្ពុជា​​ហើយ។ Nokia កម្ពុជា (សាខាក្រុមហ៊ុន Microsoft Mobile Device) បានធ្វើ​ការតាំងបង្ហាញ និងណែនាំ ដល់អ្នកសារ​​ព័ត៌មានជាតិ កាលពីរសៀល​ថ្ងៃទី២៧ ខែឧសភា ឆ្នាំ 2014 នៅ KTH Pow​er Mall មុខស្ថានទូតចិន​​មុននឹងត្រូវចេញ​​លក់ជាផ្លូវការ លើទីផ្សារ​កម្ពុជានៅ​ដើមខែ​​មិថុនានេះ។

លោក Gary Chan ប្រធាន​​តំបន់ផ្នែកទីផ្សារ នៃក្រុម​​ហ៊ុន Microsoft Mobile Device បានឲ្យដឹងថា ទូរស័ព្ទ​ស្មាត​ហ្វូនស៊ីម2 ម៉ូឌែលថ្មីនេះ មិនត្រឹមតែផ្តល់នូវ​​បទពិសោធន៍ល្អ ដែលមាន​​អង្គដំណើរការ Quad-Core អេក្រង់ភ្លឺត្រ​ជាក់​ភ្នែក ប្រភេទ Clear Black ទំហំ 4.5អ៊ីញ ប៉ុណ្ណោះទេ តែថែមទាំង​ផ្តល់ជូន ក្នុងតំលៃពិសេស​ត្រឹមតែ 170ដុល្លាអា​មេរិច ក្នុងមួយ​​គ្រឿង។ ទូរសព្ទ័ Lumia 630 ស៊ីម2នេះ មានរូបរាង​​ស្រស់ស្អាត នឹងប្រមូលផ្តុំទៅ​​ដោយមុខងារ គួរ​អោយចាប់​​អារម្មណ៍ជាច្រើន ដែល​​កាលពី គ្រាមុនមានតែនៅ​​លើទូរសព្ទ័​​ស្មាតហ្វូន Lumia លំដាប់ខ្ពស់​​ប៉ុណ្ណោះ។

ទូរសព្ទ័ ស្មាតហ្វូនដែល​​ដំណើរការដោយ Window 8.1 នេះ មាន5ពណ៌សំរាប់​​ជ្រើសរើស មានបំពាក់​ខាមេរ៉ាទំហំ 5មេហ្គា​​ភិចសែល និងអាចថែម​​អង្គចងចាំរហូត​​ដល់ទៅ 128GB ឋាមពលថ្ម​​ប្រើបានយូរ មានកម្មវិធី​​ហាត់ប្រាណ និង​វាស់ចង្វាក់​​បេះដូង ផ្តល់នូវកម្មវិធី​​កំសាន្តកាន់តែ​​ច្រើន ដូចជា Xbox Game។ សំរាប់ការទំនាក់​ទំនងជាមួយ​បណ្តា​ញសង្គមនានា​មានភាព​ងាយស្រួល ហើយសំបក​​ក្រៅត្រូវបានរចនា​ឡើងដោយវត្ថុធាតុ​ប៉ូលីកាបូណាត អាចផ្លាស់​ប្តូរ​បាន។

បើតាមប្រសាសន៌ លោក ហ្គារី ចាន់ ការបន្ស៊ី​គ្នារវាង Lumia និង Window 8.1 បានលើក​កម្ពស់បទ​ពិសោធន៍ ប្រើប្រាស់បាន​យ៉ាងប្រសើរ ជាមួយ និងកម្មវិធី Action Center ដោយគ្រាន់​​តែទាញចុះ ពីផ្នែកខាងលើ​នៃទូរសព្ទ័​ចុះមកក្រោម ដើម្បីមើល​សម្រង់ព័ត៌មានថ្មីៗ ពីបណ្តាញ​សង្គម និងអាចកំណត់​មុខងារផ្សេងៗ នៅក្នុង Setting។

គួរបញ្ជាក់ផងដែរថា កាលពី​​ពេលថ្មីៗនេះ នៅក្នុង​កម្មវិធី មៃក្រូសូហ្វបៀល​ (Microsoft Build) ដែលបាន​ធ្វើឡើង នៅទីក្រុង​​សាន់ហ្រ្វាន់ស៊ីស្កូ សហរដ្ឋ​​អាមេរិច បានប្រកាសអំពី​ស្មាតហ្វូន Lumia ចំនួន៣ម៉ូឌែល គឺNokia Lumia 930, Nokia Lumia 635 និងNokia Lumia 630 ដែលដំណើរការ​​ដោយប្រពន្ធ័​​ប្រតិបត្តិការ ដែលទើបបានធ្វើ​ការ​កែលំអរថ្មី គឺ Window Phone 8.1 រួមទាំងលក្ខណៈថ្មីៗមួយ​​ចំនួនទៀត ដែលមាន​​តែក្នុងទូរសព្ទ័ Nokia Lumia តែ​ប៉ុណ្ណោះ៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 12 នាក់
  Flag Counter
Flag Counter