. . . . . .
.
ថ្ងៃច័ន្ទ ទី១៣ ខែឧសភា ឆ្នាំ២០២៤

.
Facebook, Twitter និង YouTube ត្រូវបាន​​​បិទ​​​នៅ​​​អ៊ីរ៉ាក់
June 18, 2014 (13:46:35) [ 1183 ]
 
 
ដើមអម្ពិល, បណ្ដាញទំនាក់​ទំនងសង្គម Facebook, Twitter និង YouTube ត្រូវបានបិទនៅ ក្នុងប្រទេសអ៊ីរ៉ាក់ ដោយមិន​ទាន់ដឹងពី មូលហេតុ​​ច្បាស់លាស់។

យោងតាមភ្នាក់ងារ Cyber Arabs ដែលមាន​​តួនាទីតាមដាន និងត្រួតពិនិត្យ​​ទៅលើ សេរីភាព​​អ៊ីនធើណែត និង​ផ្ដល់​នូវប្រព័ន្ធសុវត្ថិភាព​​កុំព្យូទ័រ បានបញ្ជាក់ប្រា​ប់​សារព័ត៌មាន Mashable ថា Facebook, Twitter និង YouTube ត្រូវបានបិទ​​នៅក្នុងប្រទេស​​អ៊ីរ៉ាក់។

Cyber Arabs បានបន្ថែម​​ទៀតថា នៅពេលនេះ ក្រុមការងារ​​កំពុងតែធ្វើការស៊ើប​​អង្កេត ព្រោះថាមាន​អ្នកប្រើខ្លះអាច​ប្រើបាន ចំណែកអ្នក​ខ្លះមិនអាច​​ប្រើបាន។

ព្រមជាមួយគ្នានោះ អ្នកនាំ​​ពាក្យរបស់ YouTube បានឲ្យ​​ដឹងថា ខ្លួនក៏ទទួលបាន​សេចក្ដីរាយការណ៍ ពីអ្នកប្រើ​ប្រាស់​នៅ អ៊ីរ៉ាក់បាន​បញ្ជាក់ថា ពួកគេមិនអាច​ចូលទៅប្រើ​គេហទំព័រ YouTube បាននោះ​ទេ ចំណែកខាង​បច្ចេកទេស You​Tube ក៏បានបញ្ជាក់ថា នេះមិន​មែនជា បញ្ហាបច្ចេក​ទេសនោះទេ។


ចំណែក Twitter និង Facebook ក៏បាន​​រាយការណ៍ ដូចគ្នាផងដែរថា បណ្ដាញ​​របស់ខ្លួននៅក្នុង ប្រទេសអ៊ីរ៉ាក់​មិន​អាច បើកបាននោះទេ៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 17 នាក់
  Flag Counter
Flag Counter