. . . . . .
.
ថ្ងៃច័ន្ទ ទី១៣ ខែឧសភា ឆ្នាំ២០២៤

.
HONDA CR-V ម៉ូដែលថ្មី ២០១៥ បានដាក់​លក់​ហើយ នៅ​កម្ពុជា
June 27, 2014 (07:15:54) [ 1166 ]
 
 
ដើមអម្ពិល, ភ្នំពេញ៖ ក្រុមហ៊ុន ហុងដា ជាក្រុមហ៊ុន​​តែមួយគត់ ដែលទទួល​​សិទ្ធិ នាំចូលនិង​​ចែកចាយ រថយន្ដម៉ាក HONDA ម៉ូ​ដែល PILOT, CR-V, ACCORD & CITY ពីក្រុមហ៊ុន HONDA MOTOR របស់ប្រទេស​​ជប៉ុន ដែលបានដាក់ តាំងបង្ហាញ និងលក់ រថយន្តរបស់​​ខ្លួននៅទីតំាង ទល់មុខ អាកាស​​យានដ្ឋាន អន្ដរ ជាតិភ្នំពេញ។

រថយន្ដ HONDA CR-V ម៉ូដែលថ្មី ២០១៥ គឺជារថយន្ដ​​សម័យថ្មីដែលជា​​និមិត្ដរូបនៃភាព​​ទំនើបទាន់​​សម័យ សន្សំសំចៃ និងសុវត្ថិភាពបំផុត។ តួរថយន្ដ​​ទាំងមូលចាប់ពីមុខ​​ដល់ក្រោយត្រូវបាន​​រចនាឡើងមានរូបរាង​​កាន់តែស្រស់​​ស្អាត ហើ​យ ទាក់ទាញ​​បំផុត និងតាម​​បច្ចេកវិទ្យា Aerodynamic ធ្វើអោយ HONDA CR-V បានក្លាយជា​រថយន្ដ​លំដាប់​ខ្ពស់​ផ្នែក សន្សំ​​សំចៃប្រេង។

ប្រព័ន្ធ Eco Assist នឹងប្រាប់អ្នកភ្លាមៗ​​តាមសភាពជាក់ស្ដែង​​អំពីថាតើអ្នកកំពុង​តែបើកបរ ក្នុងស្ថានភាព​សន្សំ​សំចៃ​ដែររឺអត់ គឺងាយស្រួល​​បំផុតដោយ​​គ្រាន់តែចុចប៊ូតុង Eco Assist ដែលមាន​​ស្រាប់។ ពត៌មាន​នៃអត្រា ស៊ីប្រេង​របស់​រថយន្ដក៏ត្រូវបាន​​បង្ហាញផងដែរ នៅលើកុងទ័រ​​ដ៏ស្រស់ស្អាត​​រចនាជា៣ស្រទាប់។ ប៊ូតុងសម្រាប់​​ចុចបញ្ឆេះ និងពន្លត់​ម៉ាស៊ីន​ដោយ​​ស្វ័យប្រវត្ដិ (Engine Start/Stop Button) រួមជាមួយ Smart Key ពិតជាផ្ដល់​​នូវភាពងាយ ស្រួល​ដល់អ្នក​​ប្រើប្រាស់។

សំរាប់ការកំសាន្ដវិញ HONDA CR-V មានPort សម្រាប់ភ្ជាប់ iPad និង iPhone ព្រមទាំងមានបំពាក់ កាមេរ៉ាមើល​ក្រោយច្បាស់ល្អ សំរាប់ជួយសំរួល​​ក្នុងការចូល​​ចត រឺថយក្រោយ។ ម៉ាស៊ីនត្រជាក់​​បំពាក់ ដោយប្រព័ន្ធ Dual Zone Control ដែលអនុញ្ញាត អោយទាំងអ្នក​​បើកបរ និងអ្នករួមដំណើរ​​ខាងមុខអាច​​កំណត់ សីតុណ្ហភាព​​តាមការ​​ចង់បាន។ ក្រៅពីនេះកៅអីពូក​​ធំទូលាយ ជាពិសេស​​កៅអីខាងក្រោយអាច​​បត់ចុះឡើង បានយ៉ាង ងាយស្រួល។ ចំពោះការធានា​សុវត្ថិភាពវិញ​​រថយន្ដ HONDA CR-V មានបំពាក់​​ពោងសុវត្ថិភាព៤ ដែលជួយ​​កាត់បន្ថយ អត្រាគ្រោះ​ថ្នាក់ឱ្យស្ថិត​នៅក្នុង​កម្រិតទាប​បំផុត៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 11 នាក់
  Flag Counter
Flag Counter