. . . . . .
.
ថ្ងៃអាទិត្យ ទី១២ ខែឧសភា ឆ្នាំ២០២៤

.
Samsung-LG ចេញ​​លក់ Smartwatches នៅលើ​​ទីផ្សារហើយ
June 28, 2014 (12:23:07) [ 1154 ]
 
 
ដើមអម្ពិល, សេអ៊ូល៖ កាលពី​ថ្ងៃព្រហស្បតិ៍ ម្សិលមិញនេះ ក្រុមហ៊ុន Samsung និង LG បានដាក់តាំងលក់​​ផលិតថ្មី​របស់ ខ្លួន គឺជាប្រភេទនាឡិកា ដៃដ៏ទំនើប ឬហៅថា Smartwatches ដែលដំណើរការ ដោយប្រព័ន្ធ​​ប្រតិបត្តិការ Android របស់​ក្រុមហ៊ុន Google ។

ក្រុមហ៊ុនទាំងពីរ បាន​​ចេញលក់ នូវប្រភេទ​​នាឡិកាដៃ ដែលគេ​​ឲ្យឈ្មោះថា "Gear Live" និង "Gear Live" ដោយ ដំណើរការបាន តាមរយៈ​ប្រព័ន្ធ​​ប្រតិបត្តិការ Android ។

តាមការបញ្ជាក់ របស់ក្រុម​ហ៊ុន បានឲ្យ​ដឹងថា សម្រាប់ G Watch វាជានាឡិកា​​ដែលផលិត ដំបូងបង្អស់ របស់ ក្រុម​ហ៊ុន LG ដោយ​​នាឡិកាប្រភេទនេះ អាចភ្ជាប់​​សម្លេងចេញពី Google ដោយយើង​​អាចមើល​​អំពីសារ ដែល បាន​ផ្ញើមក ការផ្ញើសារ​ត្រឡប់ និងអាចបញ្ជា​វាជាមួយ តាមអ៊នឡាញ នៅពេល​ដែល យើងប្រើ​សំឡេង របស់អ្នក​ប្រើ​ប្រាស់ ។

បើទោះបីជានាឡិកាទាំងពីរប្រភេទ​​នេះ មិនអាចហៅចេញ​​ដូចទូរស័ព្ទដៃក៏ពិតមែន តែពួកវា​​អាចភ្ជាប់បាន ជាមួយ ប្រព័ន្ធប្រតិបត្តិ ចុងក្រោយ របស់ Android ដូចស្មាតហ្វូនដែរ ។ G Watch ត្រូវបានគេដាក់ លក់តាមការ បញ្ជាទិញ​តាមអ៊នឡាញ ដែលមានប្រទេស​​ចំនួន១២ ក្នុងនោះមាន សហរដ្ឋអាម៉េរិក បារាំង ជប៉ុន និងបន្ត ចែកចាយ លើ​ទី​ផ្សារចំនួន ២៧ប្រទេស​ទៀត ក្នុងនោះមានប្រេស៊ីល និង រុស្ស៊ី នៅដើមខែកក្កដា ខាងមុខ ៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 11 នាក់
  Flag Counter
Flag Counter