. . . . . .
.
ថ្ងៃច័ន្ទ ទី១៣ ខែឧសភា ឆ្នាំ២០២៤

.
Samsung Galaxy Tab S30 នឹងសម្ពោធ​​ដាក់លក់ ជាផ្លូវការ​​នៅកម្ពុជា នាសប្ដាហ៍​​ក្រោយ
July 04, 2014 (13:09:22) [ 1149 ]
 
 
ដើមអម្ពិល, ភ្នំពេញ៖ បន្ទាប់ពី​ក្រុមហ៊ុន Samsung បានសម្ពោធ​ដាក់លក់​ជាផ្លូវការ Samsung Galaxy Tab S នៅទីក្រុង​ញូវ​យ៉ក នៅពេលនេះ Samsung Galaxy Tab S បានដល់​​ប្រទេសកម្ពុជា​ហើយ ដោយក្រុម​ហ៊ុន​បាន​រៀបចំកម្មវិធី​​​ផ្តល់ជូនពិសេស សម្រាប់​​អតិថិជន ៣០នាក់ដំបូង ដែលទិញ Samsung Galaxy Tab S នៅថ្ងៃ​សម្ពោធ​ដាក់​​លក់ជាផ្លូវការ។

ក្រុមហ៊ុន Samsung រំពឹងថា នឹងដាក់​​សម្ពោធ​​លក់ជាផ្លូវការ ក្នុងប្រទេស​​កម្ពុជានៅថ្ងៃទី ០៨ខែ កក្កដា ឆ្នាំ ២០១៤ ចាប់ពីម៉ោង ៩ដល់ម៉ោង ១១ព្រឹក នៅហាងលក់​​ទូរស័ព្ទទំនើប សាមសុង អប្សរា ផាកវ៉េ មហាវិថីម៉ៅសេទុង។ ជាមួយ​លក្ខណៈពិសេសនៃ​​ប្រភេទអេក្រង់ Super AMOLED រូបភាព​​ច្បាស់ល្អ ឥតខ្ចោះ ពិតជាអាចផ្តល់​​ជូនបទពិសោធន៍ នៃការទស្សនា​​អស្ចារ្យបំផុត ជាមួយរូប​​​រាងស្ដើង និងស្រាល ក៏ដូចជាមុខ​​ងារកិច្ចការជាច្រើន ហើយអាចធ្វើ​ការហៅ​ទូរស័ព្ទចេញ​​បានផងដែរ ដែលពិត​​ជាធ្វើឲ្យអតិថិជន​​ទន្ទឹងរង់ចាំ​​យ៉ាងអន្ទះសារ។

ក្រុមហ៊ុន Samsung នឹងផ្តល់ជូន​​អតិថិជន ៣០នាក់ដំបូង​​ដែលទិញ Samsung Galaxy Tab S 10.5 អ៊ីញ នៅថ្ងៃសម្ពោធ​​ដាក់លក់ នូវកា្តរចុច (Keyboard) ដែលមានតម្លៃ ១៥០ដុល្លារ​​អាមេរិក និងរីករាយជា​មួយទិន្ន​ន័យអ៊ីនធើណិត 24GB ព្រមទំាងគម្រប​ដ៏ប្រណិត តម្លៃ ៥០ដុល្លារ​​អាមេរិក។ លោកអ្នកនឹងពេញ​ចិត្តជាមួយ​លក្ខណៈ​ពិសេស និងចំណុចលេច​​ធ្លោរនៃបច្ចេកវិទ្យា​​អេក្រង់ Super AMOLED រូបភាពច្បាស់​​ល្អឥតខ្ចោះ (2,560 X 1.600) ដែលទទួលបាន​​ការចាប់​​អារម្មណ៍យ៉ាងខ្លំាង ដោយអនុញ្ញាត​​ឲ្យអ្នកប្រើប្រាស់​​ទទួលបាន បទពិសោធន៍​រីក​រាយនូវកម្រិត​​​​គុណភាព រូបភាពផុស​​​​ចេញច្បាស់បំផុត​​ដូច​ធម្មជាតិពិតៗ ដែលជាបទពិសោធន៍​ថ្មីសម្រាប់​​ការទស្សនា ដែលអាចនិយាយ​​បានថា មានលក្ខណៈ​​ល្អឥតខ្ចោះពុំធ្លាប់មាន​​ក្នុងប្រភេទ Tablet ទំាងអស់។

ដោយបច្ចេកវិទ្យា Samsung ត្រូវបាន​​បង្កើតឡើងជា​​មួយក្ដីស្រឡាញ់ ការរចនារបស់ Samsung Galaxy Tab S ពិតជាធ្វើឲ្យ​​គ្រប់គ្នាពេញចិត្ត ជាមួយ​​ភាពប្រណិតស្រស់​​ស្អាតបំផុត និងគួរឲ្យ​​ទាក់ទាញ ដែលពិតជា​​ស្តើងត្រឹមតែ 6.6 mm និងមានទម្ងន់​​​ដ៏ស្រាលត្រឹម 450 ក្រាម សម្រាប់ម៉ូឌែល​​អេក្រង់ 10.5 អ៊ីញ និង 280 ក្រាម សម្រាប់ ម៉ូឌែល​អេក្រង់ 8.4 អ៊ីញ។ អ្វីដែលអស្ចារ្យ​​ជាងនេះ​​ទៅទៀតនោះ គឺលោកអ្នក​​គ្មានការព្រួយ​បារម្ភអំពីបញ្ហា​យកប្រ​ដាប់​សាក​ថ្មតាមខ្លួននោះទេ ព្រោះលោកអ្នក​​អាចរីករាយការ ទស្សនាវីដេអូ​​បានកាន់តែយូររហូត​​ដល់ទៅ ១១ម៉ោង។

នេះប្រាកដជាពិបាក​​ក្នុងការ បដិសេធដើម្បី​​ឲ្យចំណាត់ថ្នាក់ Samsung Galaxy Tab S ជា Tablet ដែលល្អ​អស្ចារ្យ​ជាងគេបំផុត សម្រាប់ជាប្រយោជន៍​​ការងារវិទ្យាជីវៈ និងការកម្សាន្ត។

ការផ្តល់ជូនពិសេសដ៏កម្រនេះ​​សម្រាប់អតិថិជន ៣០នាក់ សម្រាប់ការទិញ Samsung Galaxy Tab S 10.5 អ៊ីញ នៅថ្ងៃគួរបញ្ជាក់ថា កម្មវិធីសម្ពោធដាក់​​លក់ជាផ្លូវការថ្ងៃទី ០៨ខែ កក្កដា ឆ្នាំ ២០១៤ពីម៉ោង ៩ព្រឹក ដល់ម៉ោង ១១​ព្រឹក នៅហាងលក់​​ទូរស័ព្ទទំនើប សាមសុង អប្សរា ផាកវ៉េ តែប៉ុណ្ណោះ។

ព័ត៌មានបន្ថែមសូមមើលគេហទំព័រ www.samsung.com។
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 43 នាក់
  Flag Counter
Flag Counter