. . . . . .
.
ថ្ងៃច័ន្ទ ទី១៣ ខែឧសភា ឆ្នាំ២០២៤

.
Apple ទាក់ទាញបាន​​បុគ្គលិក​​ជាន់ខ្ពស់ Nike ពីររូប ឲ្យជួយ​​បង្កើត iWatch
July 10, 2014 (08:51:47) [ 1251 ]
 
 
ដើមអម្ពិល, យោងតាម LinkedIn Profiles របស់ Ryan Bailey ប្រធានវិស្វករ Hardware និង Jon Gale អនុប្រធាន​​ជាន់ខ្ពស់ របស់ Nike ត្រូវបានក្រុមហ៊ុន Apple ទាក់ទាញឲ្យមកបម្រើ​​ការងារនៅក្នុងក្រុម​​ហ៊ុនរបស់ខ្លួន។

គេហទំព័រ Apple Insider បានចុះផ្សាយថា អនុប្រធាន​​ជាន់ខ្ពស់របស់ Nike ទាំងពីរនេះ ត្រូវបាន Apple ទាក់​ទាញទឹក​ចិត្តបាន រហូតដល់​​ព្រមចូល​​បម្រើការងារនៅ Apple កាលពីខែមិថុនា ប៉ុន្តែព័ត៌មាននេះ មិនត្រូវបាន Apple ប្រកាសឲ្យ ដឹងឡើយ។

ក្រុមហ៊ុន Apple បានប្រមូលនូវវិស្វករ និងអ្នកជំនាញ​​ខាងនាឡិកាជាច្រើនមកពី Nike និងមកពីក្រុមហ៊ុន ផលិត​នាឡិកា​ស្វីស ហើយបើ តាមការប៉ាន់​​ប្រមាណ Apple ពិតជាមាន iWatch នាឡិកាឆ្លាតវៃ នៅក្នុងឆ្នាំនេះពិតមែន។ ប្រភពខាងលើបានបញ្ជាក់ថា Bailey និង Gale ទំនងជាចូលក្នុងក្រុម Wearble របស់ Apple ដើម្បីរួមគ្នាបង្កើត iWatch។

គួរបញ្ជាក់ផងដែរថា នៅក្នុងខែកញ្ញា​​ខាងមុខនេះ iPhone 6 ត្រូវបានគេ​​រំពឹងថា នឹងបង្ហាញខ្លួន ជាមួយនឹង iWa​tch៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 25 នាក់
  Flag Counter
Flag Counter