. . . . . .
.
ថ្ងៃច័ន្ទ ទី១៣ ខែឧសភា ឆ្នាំ២០២៤

.
Ford ប្រមូល​​យានយន្ត មកជួស​​ជុល​​ប្រមាណ ១០០ ពាន់គ្រឿង
July 10, 2014 (09:04:54) [ 1170 ]
 
 
ដើមអម្ពិល, ញ៉ូវយ៉ក ៖ ក្រុមហ៊ុន​​ផលិត និងចែកចាយ​យានយន្ត ដ៏ល្បីល្បាញពាស​ពេញពិភព​លោក របស់​សហរដ្ឋ អាម៉េរិក​ឈ្មោះថា Ford បានប្រកាស​ថា ក្រុមហ៊ុនធ្វើការ​ប្រមូលយានយន្ត ប្រមាណ​ ១០០ពាន់គ្រឿង មកជួសជុល​ឡើងវិញ ក្នុងនោះមាន​ម៉ូដែលផ្សេងៗគ្នា នៅអាម៉េរិក​ខាងជើង ។

សូមបញ្ជាក់ថា រថយន្តដែល​​ត្រូវប្រមូល យកមកជួស​ជុលឡើងវិញ រួមមាន Taurus, MKS, Interceptor sedans និង Flex/MKT ដែលជាប្រភេ​ទ​រថយន្តស៊េរីឆ្នាំ​ ២០១៣ និង២០១៤ ដោយសារ​ យានយន្តទាំង នោះ មានបញ្ហា​ទាក់​ទិន​នឹងកាឡេ ដែលប៉ះពាល់​ដល់ការ​បើកបរ ។

ក្រុមហ៊ុន Ford បានឲ្យ​​ដឹងថា កាឡេ មិននៅចំ​ទិសដៅ សម្រាប់ឲ្យរថយន្ត​ដំណើរការ ដែលវា​អាចឲ្យ រថយន្ត​ដំណើរ​ការបាន ។ ចំពោះបញ្ហានេះ វាមិនទាន់បង្កឲ្យ​​មានគ្រោះថ្នាក់ ឬនរណា​ម្នាក់ រងរបួស ដោយកំហូចនេះ​នៅឡើយទេ តែចាំ​បាច់​ត្រូវតែធ្វើការ​​ត្រួតពិនិត្យ និងជួសជុល​ឡើងវិញ​ឲ្យបានត្រឹមត្រូវ ។

ក្រុមហ៊ុនផលិតរថយន្តដ៏ល្បីនេះ បាន​បន្ថែមថា សម្រាប់រថយន្ត​ស៊េរីឆ្នាំ ២០១៤ ដែលមានភ្ជាប់​ហ្វីស្តាស់ នោះ ក៏ត្រូវ​ប្រ​មូលយក​មកវិញដែរ ព្រោះវាអាចពាក់​ព័ន្ធនឹងធុងប្រេង ដែលអាច​ឲ្យធ្លាយបាន ។ ដោយ ឡែករថយន្ត​ស៊េរី២០១៤ Escapes ក៏ត្រូវប្រមូល​មកដែរ ដោយសារ​ វាមានបញ្ហាដំបូល ដែលមាន ស្រោបជា​មួយកញ្ចក់ ដែលត្រូវជួស​ជុល​ឡើងវិញ​ដែរ ៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 10 នាក់
  Flag Counter
Flag Counter