. . . . . .
.
ថ្ងៃច័ន្ទ ទី១៣ ខែឧសភា ឆ្នាំ២០២៤

.
BMW លក់ដាច់អស់ រថយន្ត ជាង ១ លានគ្រឿង
July 10, 2014 (09:24:48) [ 1250 ]
 
 
ដើមអម្ពិល, ម៉ូនិច ៖ ក្រុមហ៊ុន​​ផលិត​​រថយន្ត ទំនើបៗ របស់​​អាល្លឺម៉ង់ឈ្មោះថា BMW បានប្រកាស​​ថា ក្រុមហ៊ុន បាន លក់ចេញ យានយន្ត បានប្រមាណ​​ជាង ១ លានគ្រឿង ។

ក្រុមហ៊ុន BMW បានប្រកាស​​ថា គិតចាប់ពីដើមឆ្នាំ៦​​ខែកន្លងមកនេះ ក្រុមហ៊ុនបាន​​លក់ចេញ យានយន្ត បានចំនួន​ជាង១លានគ្រឿង នេះជាការ​​លក់ចេញ ដែលមិនធ្លាប់មាន​​ជាប្រវត្តិសាស្ត្រ ។

ក្រុមហ៊ុនខាងលើបានបន្តថា សរុបចំនួន​រថយន្តដែលបាន​លក់ចេញលើទីផ្សារ ពិភពលោក​មាន ចំនួន ១,០២០,២១១​គ្រឿង នេះជាតួលេខ​មួយ ដែលមិនធ្លាប់​មានពី មុនមក ។ តួលេខនេះ បានកើន​ឡើង ៦,៩ភាគរយ ធៀបនឹងការលក់​ចេញប្រចាំឆ្នាំ ។

លើសពីនេះ សម្រាប់ការលក់​ចេញ យានយន្តនៅ​ក្នុងខែមិថុនា កន្លងទៅនេះ មានចំនួន ១៩៣,៣៤២ គ្រឿង ។ ធៀប​នឹង​អំឡុងពេលដូចគ្នា ក្នុងឆ្នាំ២០១៣ តួលេខនេះ បានកើន​ឡើង៤,៨ភាគរយ ។

លោក Ian Robertson នាយកគ្រប់​គ្រងផ្នែកលក់ និងទីផ្សារនៃ​ក្រុមហ៊ុន BMW បានលើក​ឡើងថា"នេះ ជាលើក​ដំបូង​ហើយ ដែលក្រុមហ៊ុន បានលក់ចេញ​យានយន្ត បានសន្ធឹកសន្ធាប់​បែបនេះ ដោយត្រឹម​តែ ៦ខែប៉ុណ្ណោះ" ។

លោកបានបន្ថែមថា "សម្រាប់ខែមិថុនា គឺជាខែចុង​ក្រោយគេហើយ ដែលនៅក្នុង​កំណត់ត្រា គឺបានលក់ ដាច់អស់​ច្រើន ។ ព្រោះថា តាមផែនការ​ក្នុងឆ្នាំ យានយន្ត ត្រូវលក់ចេញគឺ​ មានចំនួនជាង ២លាន​គ្រឿង ឯណោះ" ៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 16 នាក់
  Flag Counter
Flag Counter