. . . . . .
.
ថ្ងៃអាទិត្យ ទី១២ ខែឧសភា ឆ្នាំ២០២៤

.
Apple ចាញ់ក្ដី​​ក្រុម​​ហ៊ុនចិន
July 11, 2014 (11:44:12) [ 1149 ]
 
 
ដើមអម្ពិល, ចិន: តុលាការក្រុង​​ប៉េកាំង បានសម្រេចឲ្យ​​ក្រុមហ៊ុនចិនឈ្នះក្ដី នៅក្នុងបណ្ដឹង​​ប៉ាតង់ជាមួយនឹង​​ក្រុមហ៊ុន Apple រួមទាំងការ រំលោភកម្ម​​សិទ្ធិបញ្ញា។ តុលាការបាន​​សម្រេចឲ្យក្រុមហ៊ុន Zhizhen Internet Technology ជាដើម​បណ្ដឹងឈ្នះក្ដី ក្នុងការប្រជែង​​ជាមួយក្រុមហ៊ុន Apple ទៅលើ​​ការរំលោភ ប៉ាតង់ Speech recognition technology ដែល Apple បង្កើត Siri ប្រឆាំងនឹងប៉ាតង់​​ខាងលើ។ អ្នកនាំពាក្យ​​របស់ Apple ប្រចាំ​​ប្រទេសចិន​​បាន​ថ្លែងឲ្យប្រាប់ Reuters តាមរយៈ​អ៊ីម៉ែល​​ថា "ជាអកុសល យើងមិនបាន​​ដឹងអំពីប៉ាតង់​​របស់ក្រុមហ៊ុន Zhizhen មុន​ពេលយើងបង្ហាញ Siri (បច្ចេកវិទ្យាទទួល​​ស្គាល់តាម​​ការនិយាយ) ប៉ុន្តែយើង​​មិនជឿថា ប៉ាតង់ដែល​យើងប្រើវា រំលោភ​លើប៉ាតង់របស់​ចិននោះទេ"។

អ្នកនាំពាក្យបានបន្តទៀតថា "យើងនឹង​​បើកចំហចំពោះការសួរ​​សំណួរគ្រប់បែប​​យ៉ាង ប៉ុន្តែយើង​​មិនព្រមចាញ់ ក្នុង​រឿងក្ដីនេះ​​នោះទេ"។ គួរបញ្ជាក់ផង​​ដែរថា Zhizhen បានប្ដឹង​ក្រុមហ៊ុន Apple តាំងពីឆ្នាំ ២០១២ ទៅលើបណ្ដឹង​រំលោភប៉ាតង់មួយនេះ ប៉ុន្តែពាក្យបណ្ដឹង​​ត្រូវបាន អូសបន្លាយរហូត​​មកដល់ពេល​​នេះ៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 10 នាក់
  Flag Counter
Flag Counter