. . . . . .
.
ថ្ងៃច័ន្ទ ទី១៣ ខែឧសភា ឆ្នាំ២០២៤

.
Zynga តែងតាំង ប្រធានក្រុម​​ប្រឹក្សាភិបាល​​ថ្មី មកពី Google
July 11, 2014 (11:52:22) [ 1225 ]
 
 
ដើមអម្ពិល, ក្រុមហ៊ុនផលិត​​ហ្គេមធំបំផុតឲ្យ Facebook ដែលមាន​ឈ្មោះថា Zynga Inc បានប្រកាស​តែងតាំង​ប្រធាន​ក្រុម​ប្រឹក្សា​ភិបាលថ្មី មកពីក្រុមហ៊ុន Google ដើម្បីជួយសម្រួល​ការងារ។ នេះបើយោងតាម ការចុះផ្សាយ​របស់គេហទំព័រ WSJ។

Zynga ជាក្រុមហ៊ុនផលិត​ហ្គេមដ៏ល្បីមួយ ជាពិសេសគឺ​ហ្គេមសម្រាប់ពពួកបណ្ដាញទំនាក់ទំនងសង្គម ហើយបច្ចុប្បន្ន មានទំនាក់ទំនងល្អជាមួយនឹង Facebook កាលពីម្សិលមិញនេះ បានតែងតាំងអ្នកស្រី Regina Dugan អនុប្រធាន​ជាន់ខ្ពស់ ទទួលបន្ទុកផ្នែក​វិស្វរករបស់ Google ជាប្រធាន ក្រុមប្រឹក្សា​ភិបាល សម្រាប់ជួយ​កិច្ចការងារនៅក្នុង​ក្រុម​ហ៊ុន។

លោក Don Mattrick នាយកប្រតិបត្តិ​ក្រុមហ៊ុន Zynga បានថ្លែងឲ្យ​ដឹងថា អ្នកស្រី Dugan វ័យ ៥១ឆ្នាំ មាន​បទ​ពិសោធន៍ផ្នែក​បច្ចេកវិទ្យា និងគម្រោង​ជាច្រើន ជាមួយនឹង​ក្រុមហ៊ុន Google ដូច្នេះតំណែងជា​ប្រធានក្រុមប្រឹក្សា​ភិបាលមួយនេះ ពិតជាត្រូវប្រគល់​ឲ្យអ្នកស្រី។ អ្នកស្រី Dugan ជាស្ត្រីទី២ ដែលបានក្លាយ​ជា​ក្រុមប្រឹក្សាភិបាល​របស់ Zynga បន្ទាប់ពីអ្នកស្រី Ellen Siminoff អតីតប្រធាន​ជាន់ខ្ពស់ Yahoo។

ការតែងតាំងប្រធានក្រុមប្រឹក្សា​ភិបាលថ្មីនេះ ត្រូវបានធ្វើឡើង​ក្រោយពេលដែល មានសមាជិក​ក្រុមប្រឹក្សាភិបាល ពីររូបលាឈប់​កាលពីខែមិថុនា ក្នុងនោះមាន​លោក Reid Hoffman សហស្ថានិក LinkedIn និង Jeffrey Kat​zenberg នាយកប្រតិបត្តិ​​ក្រុមហ៊ុន DreamWorks Animation៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 6 នាក់
  Flag Counter
Flag Counter