. . . . . .
.
ថ្ងៃអង្គារ ទី១៤ ខែឧសភា ឆ្នាំ២០២៤

.
FTC ប្ដឹង Amazon រឿងផ្ដល់​ភាព ​ងាយស្រួល ដល់កុមារក្នុង​​ ការទិញ​ទំនិញ​​គ្រប់យ៉ាង
July 13, 2014 (12:47:43) [ 1196 ]
 
 
ដើមអម្ពិល, និយ័តករគណៈកម្មការសហព័ន្ធពាណិជ្ជកម្ម (FTC)នៅថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ បានដាក់ពាក្យ បណ្ដឹងមួយ ប្រឆាំងនឹង ក្រុមហ៊ុនលក់​​ទំនិញអនឡាញ Amazon.com ពីបទធ្វើឲ្យមានភាព​​ងាយស្រួល សម្រាប់​កុមារ​​ដើម្បីទិញអ្វី គ្រប់យ៉ាងតាម​រយៈទូរស័ព្ទដៃ ដោយគ្មាន​ការ អនុញ្ញាតពី​ឪពុកម្ដាយ។

FTC បាននិយាយថា ក្រុមហ៊ុន Amazon បានទទួល​លុយរាប់លាន ដុល្លារ​អាមេរិកពី ការទិញរបស់​ផ្សេង តាមរយៈ "in-app purchases" ដោយមិនមាន​ការអនុញ្ញាតពី ឪពុកម្ដាយ ព្រោះថា​ ក្មេងភាគច្រើន បានលេងហ្គេម ហើយនៅ​ពេលដែល​ចង់ឈ្នះ ឬត្រូវការឡើងវគ្គបន្ដ ក្រុមហ៊ុនផលិត​ហ្គេមតម្រូវឲ្យទិញ ប៉ុន្តែការទិញនេះ ក្រុមហ៊ុន Amazon មិនបានកំណត់ លក្ខណៈបន្ថែម​នោះទេ ពោលគឺក្មេងៗបានចុច ទិញតាមចិត្តចង់​បាន ដោយប្រើគណនី ឪពុកម្ដាយ​របស់ពួកគេ។

FTC បានបញ្ជាក់នៅក្នុងពាក្យបណ្ដឹងថា ខ្លួនបាន​ស្នើឲ្យតុលាការ បញ្ជាទៅកាន់ក្រុមហ៊ុន Amazon ដោយបង្វិល​ប្រាក់​​ដែលក្មេងៗ​បានទិញ ដោយមិនមាន​ការអនុញ្ញាតពី ឪពុកម្ដាយវិញ ដោយលុយ​នោះត្រូវ គិតចាប់តាំង​ពីឆ្នាំ ២០១១។

ពាក់ព័ន្ធនឹងបញ្ហានេះ លោក Jeffrey Bezos នាយកប្រតិបត្តិ Amazon មិនបានធ្វើអត្ថាធិប្បាយ​អ្វីទាំងអស់៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 15 នាក់
  Flag Counter
Flag Counter