. . . . . .
.
ថ្ងៃច័ន្ទ ទី១៣ ខែឧសភា ឆ្នាំ២០២៤

.
ចិន៖ iPhone បាន​គំរាម​​កំហែង​ ដល់​សន្ដិ​​សុខជាតិ
July 13, 2014 (12:49:05) [ 1145 ]
 
 
ដើមអម្ពិល, ប្រព័ន្ធផ្សព្វផ្សាយ​​រដ្ឋរបស់ចិន បានរាយ​ការណ៍ឲ្យ ដឹងកាលពីថ្ងៃសុក្រ​ ម្សិលមិញនេះថា iPhone របស់​ក្រុម​ហ៊ុន Apple បានគំរាមកំហែង​​ដល់សន្ដិសុខជាតិចិន ព្រោះតែស្មាត​ហ្វូនមួយនេះ មានសមត្ថភាព​ខ្ពស់ក្នុង ការ​ចាប់​យក​ពេលវេលា និងទីតាំងរបស់​​អ្នកប្រើប្រាស់។

ទូរទស្សន៍ CCTV របស់ចិន បានចុះ​ផ្សាយថា iPhone ត្រូវបាន Apple បំពាក់នូវមុខងារ​មួយដែលមាន​ឈ្មោះថា "Fre​quent Location" សម្រាប់ចាប់យកទីតាំង និងព័ត៌មាន​អំពីអ្នកប្រើប្រាស់។ ទូរទស្សន៍រដ្ឋមួយ​នេះបានផ្សាយថា ក្រោយ​ពីធ្វើការស៊ើបអង្កេត យ៉ាង​សម្ងាត់មក បានរកឃើញថា iPhone មានមុខងារ​ចាប់យកពេលវា និងទីតាំងអ្នក​ប្រើ ដូច្នេះបើសិនជា Apple ចង់ធ្វើអ្វីមួយនោះ គឺងាយស្រួល​បំផុត។ ពាក់ព័ន្ធនឹង​ព័ត៌មាននេះ ក្រុមហ៊ុន Apple មិនបាន​បញ្ចេញមតិអ្វីនោះទេ ប៉ុន្តែប្រភពព័ត៌មាន​ជាច្រើន បានលើកឡើងថា របាយការណ៍នេះ ប្រហែលជា​ពាក់នឹង រដ្ឋាភិបាលក្រុង​ប៉េកាំង និងវ៉ាស៊ីនតោន។

គួរបញ្ជាក់ផងដែរថា កាលពីខែមុន រដ្ឋាភិបាលចិន បានរំខាន ដល់សេវាកម្ម Google ដូចជា Search, Gmail និងមុខ​ងារមួយចំនួនផ្សេងទៀត ហើយទើបតែ​ដំណើរការ ស្រួលកាល​ពីម្សិលមិញនេះ៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 8 នាក់
  Flag Counter
Flag Counter