. . . . . .
.
ថ្ងៃអង្គារ ទី១៤ ខែឧសភា ឆ្នាំ២០២៤

.
Apple នឹងបង្ហាញ​តែ iPhone 6 អេក្រង់ ៤,៧អ៊ីង​​ប៉ុណ្ណោះ​​នៅឆ្នាំនេះ
July 15, 2014 (08:47:12) [ 1136 ]
 
 
ដើមអម្ពិល, iPhone 6 អេក្រង់ ៥,៥អ៊ីង​របស់ក្រុមហ៊ុន Apple ត្រូវបានគេ​រំពឹងថា នឹងបង្ហាញខ្លួន​នៅក្នុងឆ្នាំនេះ ជា​មួយនឹង iPhone អេក្រង់ ៤,៧អ៊ីង។

យោងតាមលោក Ming-Chi Kuo អ្នកវិភាគដ៏​ជំនាញ និងមាន​ប្រជាប្រិយភាព បានលើក​ឡើងថា ក្រុមហ៊ុន Apple នឹងបង្ហាញ iPhone អេក្រង់ ៤,៧អ៊ីង នៅចុងឆ្នាំនេះ ប៉ុន្តែ iPhone អេក្រង់ ៥,៥អ៊ីង ត្រូវបានលោក​វិភាគថា នឹង​បង្ហាញ​នៅឆ្នាំ ២០១៥។

លោកបានបន្ថែមទៀតថា Apple បាននឹង​កំពុងតែផ្ដោតសំខាន់​លើការផលិត iPhone 6 អេក្រង់ ៤,៧អ៊ីង ចំណែក iPhone 6 អេក្រង់ ៥,៥អ៊ីង កំពុងតែមាន​បញ្ហាក្នុងការផលិត​ ដូច្នេះត្រូវពន្យាពេល និងត្រូវការពេល​វេលាបន្ថែម។

បញ្ហាធំដែលពាក់ព័ន្ធនឹង iPhone អេក្រង់ ៥,៥អ៊ីងនោះ គឺទៅលើទំហំតែម្ដង ដោយសារតែក្រុមហ៊ុន​ផ្គត់ផ្គង់ពិបាក​ក្នុងការផលិត និងតម្រូវទៅ​តាមការ​ចង់បានរបស់ Apple។

គួរបញ្ជាក់ផងដែរថា លោក Kou ជាអ្នកវិភាគ​មួយរូបដែលព្យាករ​ច្បាស់ទៅលើ iPhone របស់​ក្រុមហ៊ុន Apple ពោលគឺចាប់​តាំងពី iPhone 4 មក លោកវិភាគ​ដែលមិនដែល​ខុសនោះទេ៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 11 នាក់
  Flag Counter
Flag Counter