. . . . . .
.
ថ្ងៃសៅរ៍ ទី១១ ខែឧសភា ឆ្នាំ២០២៤

.
HP តែងតាំង​​អ្នកស្រី Meg Whitman ជាប្រធាន​​ក្រុមប្រឹក្សាភិបាល បន្ថែមពីលើ មុខងារ បច្ចុប្បន្នជា​​​​នាយក ប្រតិបត្តិ
July 22, 2014 (13:16:23) [ 1156 ]
 
 
ក្រុមហ៊ុនផលិតកុំព្យូទ័រ Hewlett-Packard Co (HP) បានជ្រើស​តាំងអ្នកស្រី Meg Whitman ឲ្យធ្វើជាប្រ​ធាន ក្រុម​ប្រឹក្សាភិបាល បន្ថែមពី​លើមុខងារ បច្ចុប្បន្ន នាយកប្រតិបត្តិ បន្ទាប់ពី​លោក Ralph Whitworth លាឈប់។

ក្រុមហ៊ុន HP បានឲ្យដឹង​នៅ ថ្ងៃព្រហស្បតិ៍ម្សិល​មិញនេះ ថា អ្នកស្រី Meg Whitman ត្រូវបានជ្រើសតាំងជា ប្រធាន​ក្រុមប្រឹក្សាភិបាល ហើយលោក Klaus Kleinfeld នាយក​ប្រតិបត្តិក្រុមហ៊ុន Alcoa Inc ត្រូវបាន តែងតាំង ជាសមាជិក ក្រុមប្រឹក្សាភិបាល HP ក្នុងនាមជាសមាជិកទី១២។

លោក Ralph Whitworth អតីតប្រធាន​ក្រុមប្រឹក្សាភិបាល HP បានលាឈប់​ក្រោយពេល ដែលជំងឺ​មហារីក បំពង់-ក រើឡើងវិញ។ លោក Ralph Whitworth ត្រូវបានធ្វើរោគ​វិនិច្ឆ័យ កាលពីឆ្នាំ ២០១៣ ហើយ​បានព្យាបាល ប៉ុន្តែមក​ដល់ឆ្នាំនេះ ជំងឺនេះ​បាន រើឡើងវិញ ទើបលោក សម្រេចចិត្ត លាឈប់ កុំឲ្យប៉ះពាល់ដល់​ក្រុមហ៊ុន។ ចំណែកអ្នកស្រី Meg Whitman បានក្លាយជា​សមាជិក ក្រុមប្រឹក្សាភិបាល​កាលពី ខែមករាឆ្នាំ ២០១១ ហើយ​បានជ្រើស តាំងជា​នាយកប្រតិបត្តិ ក្នុងខែកញ្ញា ឆ្នាំ ២០១១៕

(ប្រភព៖ ដើមអម្ពិល)
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 8 នាក់
  Flag Counter
Flag Counter