. . . . . .
.
ថ្ងៃអាទិត្យ ទី១២ ខែឧសភា ឆ្នាំ២០២៤

.
នេះនែរ៎ !! iPhone 6 ស្រោប​ផ្លា​ទីន មាស និង​ដាំ​ពេជ្រ​តម្លៃ ៨.៨០០ ដុល្លារ​អាច​រក​ទិញ​បាន​ហើយ​សម្រាប់​អ្នកបញ្ជា​ទិញ​ទុក​មុន
July 30, 2014 (10:31:20) [ 1264 ]
 
 
វា​បាន​ក្លាយជា​ប្រពៃណី​ទៅហើយ​ សម្រាប់​បណ្តា​ក្រុមហ៊ុន ​គ្រឿងអលង្ការ ដែល​បង្កើត​គ្រឿងអលង្ការ​ ដោយ​ដាំ "​ត្បូង​មានតម្លៃ​" លើ​កំណែ​ថ្មី​ទូរ​សព្ទ​ របស់​ក្រុមហ៊ុន Apple​។

​កាលពី​ថ្ងៃ​ពី​ចន្ទ ទី ២៨ កក្កដា ក្រុមហ៊ុន​គ្រឿងអលង្ការ​អាមេរិក​មួយ​បានចាប់ផ្តើម​ទទួល​ការបញ្ជាទិញ​មុន​សម្រាប់​ទូរ​ស័ព្ទ iPhone 6 ដាំ​ពេជ្រ​ជា​លើកដំបូង បើទោះបីជា​ក្រុមហ៊ុន Apple មិនទាន់​បញ្ចេញ​វា​ជា​ផ្លូវការ​នៅឡើយ​ក៏ដោយ​។

ទូរ​ស័ព្ទ iPhone 6 ស្រោបមាស ផ្លា​ទីន និង​មាន​ដាំ​ពេជ្រ​ស៊េរី Lux របស់​ក្រុមហ៊ុន Brikk នឹងមាន​តម្លៃ ៤.៤៩៥ ដុល្លារ ទៅ ៨.៧៩៥ ដុល្លារ​ហើយ​ម្ចាស់​ទូរ​ស័ព្ទ​នឹងត្រូវ​រង់ចាំ​រហូតដល់​មួយខែ​ទៀត បន្ទាប់ពី​កំណែ​ទូរ​សព្ទ "​ធម្មតា​" ត្រូវបាន​បញ្ចេញ​សិន​។

​ក្រុមហ៊ុន​នេះ​បាន​និយាយថា "​ទូរ​ស័ព្ទ Lux iPhone 6 ត្រូវបាន​បង្កើត​ឡើងជា​មួយ​នឹង​ម៉ូ​ដែល ដែលមាន​អេក្រង់​ទំហំ ៤,៧ អ៊ី​ញ និង​មែ​ម​ម៉ូ​រី​ក្នុង​តួ ១២៨ GB ហើយ​អាច​រក​ទិញ​បានជា​ទូរ​ស័ព្ទ​ស្រោបមាស​ពណ៌​លឿង​ទម្ងន់ ២៤ កា​រ៉ាត់​, ស្រោបមាស​ពណ៌​ផ្កាឈូក​ទម្ងន់ ២៤ កា​រ៉ាត់ និង ស្រោប​ផ្លា​ទីន​សុទ្ធ​"​។

​អតិថិជន​ក៏​អាច​ជ្រើសរើស​តែង​លម្អ​ឡូហ្គោ Apple ជាមួយនឹង​ត្បូង​ពេជ្រ​ផងដែរ​។ រាល់​ទូរ​ស័ព្ទ​នីមួយៗ​គឺ​ត្រូវបាន​រុះរើ​ដោយ​ក្រុមហ៊ុន Brikk​។

ទូរ​ស័ព្ទ​ទាំងអស់​ត្រូវបាន​ខាត់​ដោយ​ដៃ និង​ដាក់​ស្រទាប់​ដែក​ចម្រុះ​ប្រាំ​ជាន់​មុនពេល​ដាក់​ស្រទាប់​មាស ឬ​ផ្លា​ទីន​ពីរ​ជាន់​ចុងក្រោយ​។ ត្បូង​ពេជ្រ​ត្រូវបាន​ដាំ​ជាមួយនឹង​ម៉ាស៊ីន​មីក្រូ​ទស្សន៍​ក្នុងការ​ជិត​ពេជ្រ​តាមរយៈ​មុខ​ពន្លាក​កែច្នៃ​ដោយ​ម៉ាស៊ីន​មួយ​។​

​បន្ទះ​ដែក មាស និង​ផ្លា​ទីន​នីមួយៗ​បន្ទាប់មក​ត្រូវបាន​ផ្គុំ​ឡើងវិញ រួច​ធ្វើតេស្ត មុនពេល​ដឹក​ចេញ​ឲ្យ​ទៅ​អតិថិជន ដោយ​ធានាថា​ផលិតផល​នេះ​បំពេញបាន​នូវ​ស្តង់ដារ​ត្រួតពិនិត្យ​គុណភាព​ខ្ពស់បំផុត​។

តម្លៃ​មាន​ចាប់ពី ៤.៤៩៥ ដុល្លារ​សម្រាប់​ម៉ូ​ដែល​ស្រោបមាស ឬ​ផ្លា​ទីន រហូតដល់​តម្លៃ ៨.៣៩៥ ដុល្លារ សម្រាប់​ម៉ូ​ដែល ដែលមាន​ឡូហ្គោ​ដាំ​ពេជ្រ ហើយ​រាល់​ម៉ូ​ដែល​ទូរ​ស័ព្ទ​ទាំងអស់នេះ​សុទ្ធតែ​ត្រូវបាន​វេច​ខ្ចប់​ក្នុង​ប្រអប់​ដែក​មាំទាំ​មួយ​រួម​ជាមួយនឹង​ឧបករណ៍​ភ្ជាប់​បន្ថែម​ដូចជា​ឆ្នាំង​សាក ឬ​កាស​ធម្មតា​ដូច iPhone ទូទៅ​ដែរ​។

​ក្រុមហ៊ុន Brikk បានកំពុងចាប់ផ្តើម​ទទួល​ការបញ្ជាទិញ​ទុក​មុន​ជា​លើកដំបូង​សម្រាប់​ទូរ​សព្ទ​នេះ​នៅមុន​ពេល​ការចេញ​ជា​ផ្លូវការ​នៃ iPhone 6 ដោយ​ក្រុមហ៊ុន Apple Corporation ក្នុង​ខែកញ្ញា​។ ក្រុមហ៊ុន​តម្រូវ​ឲ្យ​ដាក់​ប្រាក់​កក់​មុន​ចំនួន ៥០០ ដុល្លារ​សម្រាប់​កម្មវិធី​បញ្ជា​ទិញ​ទុកជាមុន​។

​ទូរ​ស័ព្ទ Lux iPhone 6 ត្រូវគេ​រំពឹងថា​នឹង​ដឹក​ចេញ​ដល់ដៃ​អតិថិជន​រយៈពេល ៣ ទៅ ៤ សប្តាហ៍​បន្ទាប់ពី​ការចេញ iPhone ជា​ផ្លូវការ​៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 109 នាក់
  Flag Counter
Flag Counter