. . . . . .
.
ថ្ងៃសៅរ៍ ទី១១ ខែឧសភា ឆ្នាំ២០២៤

.
កំពូល​រថភ្លើង​ទាំង១០ មាន​ល្បឿន​​លឿន​បំផុត នៅ​ក្នុង​​​ពិភពលោក
August 01, 2014 (11:41:12) [ 1188 ]
 
 
បរទេស៖ យោងតាមគេហ​​ទំព័ររបស់ railway-technology បានឲ្យ​​ដឹងថា តំបន់អឺរ៉ុប និងអាស៊ី បច្ចុប្បន្នកំពុង​ដំ​ណើរការ រថភ្លើង មានល្បឿន​លឿនបំផុត នៅលើ​ពិភពលោក ។ រថភ្លើងទាំងនេះ បានក្លាយជា​មធ្យោបាយ ធ្វើដំណើរ ដ៏ពេញនិយម របស់​ប្រជាជន ក្នុងតំបន់នោះ។ ខាងក្រោមនេះ ជារថភ្លើង ដែលមាន​ល្បឿនលឿនជាងគេ នៅក្នុង​ពិភព​លោក ទាំង១០៖

១. រថភ្លើង Maglev ក្រុងស៊ាងហៃ
ជារថភ្លើង ស្ថិតនៅបញ្ជីឈ្មោះ ខាងលើគេ​បង្អស់ ក្នុងចំណោមរថភ្លើង​លឿនជាងគេ នៅលើ​ពិភពលោក។ មានល្បឿន​អតិបរមា របស់ខ្លួន ៤៣០គីទ្បូម៉ែត ក្នុងមួយម៉ោង និងល្បឿន​ជាមធ្យម ២៥១ គីទ្បូម៉ែត ក្នុងមួយម៉ោង។ វាត្រូវបាន​ចាប់ផ្តើម​ដំណើរការ នៅក្នុងខែ​មេសា ឆ្នាំ ២០០៤។

២. រថភ្លើង Harmony CRH 380A
Harmony CRH 380A មានល្បឿន​អតិបរមា ៣៨០គីទ្បូម៉ែត ក្នុងមួយម៉ោង ហើយ​បច្ចុប្បន្ននេះ វាគឺជារថភ្លើង ដែល​មានល្បឿនលឿនបំផុត​លំដាប់ទីពីរ នៅលើពិភពលោក។ វាត្រូវបានចាប់​ផ្ដើម​ដំណើរការ នៅក្នុងខែធ្នូ ឆ្នាំ២០១០។

៣. រថភ្លើង AGV Italo
AGV Italo គឺជារថភ្លើង ត្រូវបានគេដាក់​បង្ហាញ នៅក្នុងការតាំង​ពីព័រណ៍ InnoTrans នៅទីក្រុង​ប៊ែកឡាំង ប្រទេស​អាល្លឺម៉ង់ ក្នុងឆ្នាំ ២០០៨ ហើយត្រូវបាន​ដំណើរការ នៅក្នុងខែមេសា ឆ្នាំ ២០១២។ មានល្បឿន​អតិបរមា ៣៦០​គីទ្បូ​ម៉ែតក្នុងមួយម៉ោង។

៤.រថភ្លើង Siemens Velaro E / AVS 103
វាត្រូវបានផលិតទ្បើង ដោយប្រទេស​​អាល្លឺម៉ង់ មានលក្ខណៈដូច​​រថភ្លើង AVE S 103 របស់ប្រទេស​​អេស្ប៉ាញដែរ។ ល្បឿនអតិបរមា ៣៥០គីទ្បូម៉ែត ក្នុងមួយម៉ោង ហើយចាប់ផ្ដើម​​ដំណើរការ នៅក្នុងខែមិថុនា ឆ្នាំ២០០៧។

៥. រថភ្លើង Talgo 350 (T350)
ជារថភ្លើងលឿនបំផុត របស់ពិភព​​លោកលំដាប់ទី៥ មានល្បឿន​​អតិបរមា ៣៥០គីទ្បូម៉ែតក្នុង​​មួយម៉ោង។ ត្រូវបាន​ផលិត​ទ្បើង ដោយក្រុមហ៊ុន Patentes Talgo និងចាប់ផ្ដើមដំណើរការ នៅក្នុងប្រទេស​អេស្ប៉ាញ ចាប់តាំងពីឆ្នាំ ២០០៥។

៦. រថភ្លើង E5 Series Shinkansen Hayabusa
រថភ្លើងនេះ មានល្បឿន​អតិបរមា ៣២០គីទ្បូម៉ែត ក្នុងមួយ​ម៉ោង ហើយបានចាប់ផ្ដើម បម្រើសេវាកម្ម​​នៅក្នុងខែមីនា ឆ្នាំ ២០១១ ។ វាត្រូវបាន​ផលិតឡើង ដោយក្រុមហ៊ុន​ឧស្សាហកម្មធន់ធ្ងន់ Kawasaki និងក្រុមហ៊ុន រថភ្លើង Hitachi ប្រទេសជប៉ុន។

៧. រថភ្លើង Alstom Euroduplex
Alstom Euroduplex គឺជា​រថភ្លើង​ជំនាន់ទីបី នៃរថភ្លើង TGV Duplex ដែលចូល​បម្រើសេវាកម្ម នៅក្នុងខែធ្នូ ឆ្នាំ ២០១១។ វាមានល្បឿន​អតិបរមា ៣២០គីទ្បូម៉ែត ក្នុងមួយម៉ោង និងអាចផ្ទុក​ចំនួនអ្នកដំណើរ បានរហូតដល់​១០២០​នាក់។

៨. រថភ្លើង TGV Duplex
ត្រូវបានគេបង្កើតឡើង នៅកំទ្បុងឆ្នាំ ១៩៩៦-២០០៤ និង បានបើក​​ដំណើរការ ដោយក្រុម​ហ៊ុន SNCF ។ រថភ្លើងនេះ អាចមានល្បឿន​អតិបរមា ពី ៣០០ ទៅ ៣២០គីទ្បូម៉ែត ក្នុងមួយម៉ោង។ TGV Duplex អាចផ្ទុកអ្នក​ដំណើរបាន ចំនួន ៥១២នាក់។

៩. រថភ្លើង ETR 500 Frecciarossa
រថភ្លើងនេះ ត្រូវបានបើកបម្រើ​សេវាកម្ម នៅប្រទេស​អ៊ីតាលី ក្នុងឆ្នាំ ២០០៨ និងបាន​បង្កើតទ្បើង ដោយ​ក្រុមហ៊ុន TREno Veloce Italiano (TREVI)។ វាមានល្បឿន​អតិបរមា ៣០០គីទ្បូម៉ែត ក្នុងមួយម៉ោង។

១០. រថភ្លើង THSR 700T
វាត្រូវបានបើកបម្រើ សេវាកម្ម​នៅថ្ងែទី ៥ ខែមករា ឆ្នាំ២០០៧ ធ្វើដំណើរ ចាប់ពីទីក្រុង Taipei រហូតដល់ទីក្រុង Kaohsiung នៅក្នុងកោះ តៃវ៉ាន់។ រថភ្លើងនេះ មានល្បឿន​អតិបរមា ៣០០គីទ្បូម៉ែតក្នុងមួយម៉ោង៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 7 នាក់
  Flag Counter
Flag Counter