. . . . . .
.
ថ្ងៃអាទិត្យ ទី១២ ខែឧសភា ឆ្នាំ២០២៤

.
ទូរទស្សន៍​អាច​បត់​បាន តម្លៃជិត ៦ ម៉ឺនដុល្លារ​របស់ Samsung ចាប់ផ្តើម​លក់​លើ​ទីផ្សារ​
August 04, 2014 (14:05:48) [ 1173 ]
 
 
ទូរទស្សន៍​កោង​អាច​ហាក់ដូចជា​នៅតែ​ជា​របស់​ថ្លៃ ប៉ុន្តែ​ក្រុមហ៊ុន Samsung សង្ឃឹមថា នឹង​ទាក់ទាញ​អ្នក​ដែល​មិនបាន​ត្រៀមខ្លួន​ បោះបង់ចោល​ទូរទស្សន៍​ អេក្រង់​សំប៉ែត​របស់​ពួកគេ​។ ក្រុមហ៊ុន​នេះ​បាន​កំពុង​ចាប់ផ្តើម​ចេញ​ទូរទស្សន៍​អាច​បត់​បាន​ ដំបូងបង្អស់​របស់​ពិភពលោក​ នៅក្នុង​ប្រទេស​កូរ៉េ​នៅ​ថ្ងៃ​សុក្រ​នេះ ដែល​ប្រែ​ពី​អេក្រង់​សំប៉ែត​ទៅជា​កោង​នៅ​ពិធី​ចុច​ប៊ូ​តុង​សម្ភោ​ធ​ដាក់លក់​ជា​ផ្លូវការ​មួយ​។ ​

អ្នកទស្សនា​ក៏​នឹង​អាច​បញ្ជា​គែម​កោង​ដ៏​ស្តើង​នៅលើ​ទូរទស្សន៍​ទំហំ ៧៨ អ៊ី​ញ​នេះ​បាន​ផងដែរ ផ្អែកលើ​ថា​តើ​មាន​មនុស្ស​ប៉ុន្មាន​នាក់​អង្គុយ​នៅ​ជុំវិញ​ទូរទស្សន៍​នេះ​។ បច្ចេកវិទ្យា​ប្រើ​នៅក្នុង​ទូរទស្សន៍ Samsung Ultra High Definition TV (UN78S9B) ត្រូវបាន​បង្ហាញ​លើកដំបូង​នៅ​ពិ​ព័រ​ណ៌​គ្រឿង​អេ​ឡិច​ត្រូ​និ​ច​កាលពី​ខែមករា​នៅក្នុង​ទីក្រុង​ឡាស​វ៉េ​ហ្គាស​។

​ក្រុមហ៊ុន​កូរ៉េខាងត្បូង​មួយ​នេះ​បានបង្ហាញ​ទូរទស្សន៍​គំរូ​ទំហំ ៨៥ អ៊ី​ញ​ក្នុងចំណោម​ឧបករណ៍​ថ្មីៗ​ជាច្រើន​ផ្សេងទៀត​នៅ​គ្រានោះ​ផងដែរ​។ ​ក្រុមហ៊ុន​ប្រជែង LG ក៏បាន​ប្រកាស​នូវ​ទូរទស្សន៍​អាច​បត់​បាន​ទំហំ ៧៧ អ៊ី​ញ​របស់ខ្លួន​ផងដែរ ផ្អែកលើ​បច្ចេកវិទ្យា OLED នៅ​ព្រឹត្តិការណ៍​នោះ​។

បច្ចេកវិទ្យា​អេក្រង់​កោង​ទាំងនេះ​ចូលរួម​ក្នុង​ជំនាន់​ចុងក្រោយ​បំផុត​នៃ​ទូរទស្សន៍​ធំ UHD TV ដែល​គេ​ស្គាល់​ថា 4K​។ ភាព​ថ្លា​ច្បាស់​នៃ​រូបភាព​គឺមាន​សភាព​ច្បាស់​ល្អ​ជាង​ទូរទស្សន៍ HD បច្ចុប្បន្ន​ដល់​ទៅ​បួន​ដង​។ ​ម៉ូ​ទ័​រ​ពីរ​នៅ​គែម​ទាំង សងខាង​ដ៏​ស្តើង​របស់​ទូរទស្សន៍​អាច​បត់​បាន​របស់ Samsung បំពេញ​មុខងារ​ដើម្បី​ធ្វើ​ឲ្យ​អេក្រង់​ប្រែ​ទៅជា​កោង​។

​លោក Guy Kinnell ប្រធាន​ផ្នែក​ទូរទស្សន៍​សម្រាប់​ក្រុមហ៊ុន Samsung Electronics ក្នុង​ចក្រភព​អង់គ្លេស​បាន​និយាយថា "​ការ​ផ្គុំ​គ្នា​នៃ​ម៉ូដ​កោង​របស់​យើង និង​គុណភាព​រូបភាព UHD បង្កើតបានជា​បទពិសោធ​ន៍​កម្សាន្ត​ដ៏​អស្ចារ្យ​បំផុត​សម្រាប់​មនុស្ស​ដែល​ស្រឡាញ់​ការកម្សាន្ត​"​។

​តម្លៃ និង​កាលបរិច្ឆេទ​បញ្ចេញ​លក់​លើ​អន្តរជាតិ​មិនទាន់បាន​ប្រកាស​នៅឡើយ​ទេ ប៉ុន្តែ​ទូរទស្សន៍​កោង​ស្រដៀង​នេះ​លក់រាយ​ក្នុង​មួយគ្រឿង​តម្លៃ ៥៩.០០០ ដុល្លារ​៕
.

.

.

.

.
.
.
រូបិយប័ណ្ណ ទិញ លក់
រៀល កម្ពុជា (1US$: KHR) 4015 4022
បាត ថៃឡង់ (1US$: THB) 31.48 31.55
ដុង វៀតណាម (1US$: VND) 22,720 22,800
ដុល្លារ ហុងកុង (1US$: HKD) 7.75 7.87
យ៉េន ជប៉ុន (100JPY: US$) 0.905 0.910
ដុល្លារ សឹង្ហបុរី (10SGD: US$) 7.58 7.63
រីងហ្គីត ម៉ាឡេស៊ី (10MYR: US$) 2.55 2.57
ផោន អង់គ្លេស (1GBP: US$) 1.405 1.410
យូរ៉ូ អឺរ៉ុប (1EUR: US$) 1.240 1.245
ហ្វ្រង់​ ស្វីស (1CHF: US$) 0.905 0.910
ដុល្លារ អូស្ត្រាលី (1AUD: US$) 0.787 0.792
ដុល្លារ កាណាដា (1CAD: US$) 0.800 0.805
មាស គីឡូ (1CHI: US$) 160.5 161.5
កែប្រែរចុងក្រោយ ៖ 09 - February - 2018

.
 
ជីវិតនិងសុខភាព
បច្ចេកវិទ្យា
សិល្បៈនិងកីឡា
កំសាន្ត
ទំនាក់ទំនងយើងខ្ញុំ
រក្សាសិទ្ធិដោយ អាណាចក្រ អង្គរ © ២០១១ - ២០២៤
រចនា និង បង្ហោះដោយ៖ iTDeft Web Service
 
ចំនួនអ្នកទស្សនា
ឥឡូវមាន ៖ អ្នកទស្សនា 14 នាក់
  Flag Counter
Flag Counter